ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​រយៈពេល​៥​ថ្ងៃ ៖ ស៊ី​ម៉ាក់​រក​ឃើញ​គ្រាប់​ផ្លោ មាន​ផ្ទុក​ផ្សែង​ពុល ដែល​ទាហាន​សៀម បា.ញ់​មក​លើ​ដី​កម្ពុជា

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC) លោក ហេង រតនា បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៥​នេះ​ថា…

រាជធានី​ភ្នំពេញ ៖ អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC) លោក ហេង រតនា បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៥​នេះ​ថា ៖ «​កម្លាំង​ជំនាញ​អង្គភាព CMAC បាន​ចុះ​ស្រាវជ្រាវ​ដាក់​ស្លាក​សញ្ញា និង​បោសសម្អាត​បន្ទាន់ តំបន់​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​សង្គ្រាម ៥​ថ្ងៃ ជាមួយ​សៀម​! កម្លាំង​ជំនាញ​បាន​ប្រទះ​ឃើញ​គ្រាប់​ផ្សែង ដែល​ជា​ប្រភេទ​គ្រាប់​ផ្លោង ១៥៥ មី​លី​ម៉ែត្រ មាន​ផ្ទុក​សារធាតុ​ឆេះ និង​ផ្សែង​ពុល ប្រភេទ White Phosphorus (WP) ដែល​ទាហាន​សៀម បាន​បាញ់​ក្នុង​សង្គ្រាម​នេះ​។ គ្រាប់​ផ្លោង ១៥៥ មី​លី​ម៉ែត្រ​នេះ មាន​លេខ THS856105-011 155MM M825 បាន​ប្រទះ​ឃើញ​នៅ​តំបន់​វាលស្រែ ប្រជាពលរដ្ឋ ស្ថិត​នៅ​ភូមិសាស្ត្រ​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តររ​មាន​ជ័យ ។

ឆ្លៀត​ក្នុង​ឱកាស​នេះ អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​សូម​មេត្តា​មានការ​ប្រុង​ប្រ​យ​ត្ន័ ជាមួយ​គ្រាប់​មិន​ទាន់​ផ្ទុះ​សំណល់​សង្គ្រាម ដែល​មាន​ផ្សែង​ពុល​នេះ ករណី​ជួប​ប្រទះ​សូម​ប្រញាប់​រាយការណ៍​មក​កម្លាំង​ជំនាញ CMAC ដើម្បី​ចាត់វិធានការ​សុវត្ថិភាព​ជូន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ