ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​​សៀ.មព័ទ្ធ​លួស​បន្លា​ហ៊ុមយក​ផ្ទះ​បាន​សម្រក់​ទឹកភ្នែក​សុំ​ជួយ​រក​យុត្តិធម៌​

1 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​ទាហាន​ថៃ​ព័ទ្ធ​លួស​បន្លា​ហ៊ុមយក​ផ្ទះបាន​សម្រក់​ទឹកភ្នែក​សំពះសុំជួយ​រក​យុត្តិធម៌​នៅ​ពេល​ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល​៧​ប្រទេស​ចុះ​ពិនិត្យ​ជាក់ស្តែង​នៅ​ថ្ងៃ​ទី​១៤ សីហា ឆ្នាំ​២០២៥​ នៅ​ភូមិ​សា​ស្គ្រ​ខេត្តបន្ទាយមានជ័យ​។ ក្នុង​ឱកាស​ចុះ​ពិនិត្យ​មាន​ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​ទាហាន​ថៃ​ព័ទ្ធ​លួស​បន្លា​ហ៊ុមយក​ផ្ទះបាន​សម្រក់​ទឹកភ្នែក​សំពះសុំជួយ​រក​យុត្តិធម៌​នៅ​ពេល​ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល​៧​ប្រទេស​ចុះ​ពិនិត្យ​ជាក់ស្តែង​នៅ​ថ្ងៃ​ទី​១៤ សីហា ឆ្នាំ​២០២៥​ នៅ​ភូមិ​សា​ស្គ្រ​ខេត្តបន្ទាយមានជ័យ​។

ក្នុង​ឱកាស​ចុះ​ពិនិត្យ​មាន​ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ លោក​ឧត្តមសេនីយ៍ទោ សេង ធា​រិ​ន មេបញ្ជាការ​រង នាយសេនាធិការ​យោធភូមិ​ភាគ​ទី​៥​និង​ក្រុម​អ្នកសង្កេតការ​រណ៍​អន្តរកាល​(IOT)​មក​ពី​៧​ប្រទេស​ដែល​ដឹកនាំ​ដោយ​អនុព័ន្ធយោធា​ម៉ា​ឡេ​ស៊ី ឡាវ មី​យ៉ា​ន់​ម៉ា ប្រ៊ុ​យ​ណេ ឥណ្ឌូ​នេ​ស៊ី ពី​លី​ពី​ន វៀតណាម​និង​កម្លាំង​យោធភូមិ​ភាគ​ទី​៥​និង​អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​។

ក្រុម​អ្នក​សង្កេតការណ៍​ទាំង​៧​ប្រទេស​ត្រូវ​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ព្រំដែន​ជាក់ស្តែង​ក្នុងភូមិ​សា​ស្គ្រ​ខេត្តបន្ទាយមានជ័យ​មាន​១.​ច្រក​តំបន់​បឹង​ត្រកួន​ស្ថិត​ស្រុក​ថ្មពួក ២.​ច្រក​តំបន់​៥​ស្ថិត​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ស្រុក​អូរ​ជ្រៅ ៣.​ច្រក​ណ​ង់​ចាន់​ស្ថិត​ភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ៤.​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ៥.​ច្រក​ក្រោយ​អគារ​ថ្មី​ស្ថិត​ភូមិ​.​សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត​។

ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល​(IOT)​ចុះ​ទៅ​ពិនិត្យ​ជាក់ស្តែង​នៅ​ច្រក​តំបន់​៥​និង​ច្រក​ណ​ង់​ចាន់​ស្ថិត​ភូមិ​សា​ស្គ្រ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ឃើញ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ទាហាន​ថៃ​ឯកសណ្ឋាន​ប៉ា​រ៉ា​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ​បាន​ដាក់​លួស​បន្លា​និង​កង់​ឡាន​បិទផ្លូវហ៊ុម​ព័ទ្ធ​ផ្ទៈ​ប្រជាពលរដ្ឋ​ចំនួន​៦​ខ្នង​ ក្នុង​នោះ​មាន​ច្រក​តំបន់​៥​ចំនួន​៣​ខ្នង​ផ្ទៈ ច្រក​ណ​ង់​ចាន់​ចំនួន​៣​ខ្នង​ផ្ទៈ បាន​នាំ​គ្នា​សម្រក់​ទឹកភ្នែក​សុំ​អោយ​ក្រុម​អ្នក​សង្កេតការណ៍​ទាំង​៧​ប្រទេស​ដែល​ជា​អនុ​ព័ទ្ធ​យោធា​មាន​និវេសន្នដ្ឋាន​ក្នុង​និង​ក្រៅប្រទេស​កម្ពុជា ជួយ​រក​យុត្តិធម៌​ដល់​ពួក​គាត់​ដែល​ត្រូវ​បាន​ទាហាន​ថៃ​ហំ​ព័ទ្ធ​យក​ផ្ទៈ​ចំនួន​៦​ខ្នង​គ្មាន​ផ្ទៈ​រស់នៅ​ហើយ​បង្ក​អោយ​ប្រជាពលរដ្ឋ​មានការ​ភ័យ​ខ្លាច​យ៉ាងខ្លាំង ដោយ​មានការ​ឈ្លានពាន​អធិបតេយ្យភាព​កម្ពុជា​ ពីពួកទាហានសៀម ។

ព័ត៌មានពិស្តារមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ