ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​៖ ភាព​អត់ធ្មត់​គឺជា​កត្តា​ជោគជ័យ ខណៈ​រាល់​ពាក្យ​សំដី សកម្មភាព​ថៃ​រំលោ.ភ​ដែន​អធិបតេយ្យភាព​កម្ពុជា​ត្រូវ​បាន​កត់​ត្រាទុក​ទាំងអស់

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ថា រាល់​ពាក្យ​សំដី និង​សកម្មភាព​ផ្សេង​ៗ​ដែល​ថៃ​បាន​ធ្វើ​សកម្មភាព​រំលោភ​លើ​ដែន​អធិបតេយ្យភាពកម្ពុជា​ទាំង​ប៉ុន្មាន​ត្រូវ​បាន​កត់​ត្រាទុក​ទាំងអស់ ហើយ​កម្ពុជា​មាន​ភាព​អត់ធ្មត់​ដើម្បី​ឈ្នះ​ថៃ​។ ឯកឧត្តម ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​លើក​ឡើង​ក្នុង​ការ​ធ្វើ​សេចក្តី​សង្ខេប…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ថា រាល់​ពាក្យ​សំដី និង​សកម្មភាព​ផ្សេង​ៗ​ដែល​ថៃ​បាន​ធ្វើ​សកម្មភាព​រំលោភ​លើ​ដែន​អធិបតេយ្យភាពកម្ពុជា​ទាំង​ប៉ុន្មាន​ត្រូវ​បាន​កត់​ត្រាទុក​ទាំងអស់ ហើយ​កម្ពុជា​មាន​ភាព​អត់ធ្មត់​ដើម្បី​ឈ្នះ​ថៃ​។

ឯកឧត្តម ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​លើក​ឡើង​ក្នុង​ការ​ធ្វើ​សេចក្តី​សង្ខេប ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​ការ​អនុ​វត្តបទ​ឈប់​បាញ់​រវាង​កម្ពុជា​-​ថៃ នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២៥ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​យ៉ាង​ដូច្នេះ​ថា​៖ «​ការ​អត់ធ្មត់​របស់​កម្ពុជា​គឺជា​ពិន្ទុដែល​សហគមន៍​អន្តរជាតិ​បាន​កំពុង​ផ្តល់​ឲ្យ ។ ផ្ទុយ​ទៅ​វិញ រាល់​សកម្មភាព​បង្កហេតុ មិន​ថា ជា​សកម្មភាព​មិន​ថា ជា​ពាក្យ​សំដី សុទ្ធសឹងតែ​ជា​ភស្តុ​តាង​ទាំងអស់ ដូច្នេះ ម៉ោង​នេះ​ការ​អត់ធ្មត់​គឺជា​ភាព​ខ្លាំង ដើម្បី​ឈ្នះ​របស់​កម្ពុជា​» ។

ជាមួយ​គ្នា្ន​ោះ​ដែរ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​លើក​ឡើង​ថា បងប្អូន​ប្រជា​ពល​ដ្ឋ​ខ្មែរ​បាន​ទុកចិត្ត​ចំពោះ​ថ្នាក់ដឹកនាំ​ព្រោះថា ទាំង​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ទាំង​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី លោក​សុទ្ធ​សឹង​ជា​អ្នកដឹកនាំ​មានបទពិសោធន៍​ខ្ពស់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​អស់ហើយ ។ ទាំង​កងកំលាំងប្រដាប់អាវុធ ស៊ី​វិល​បាន​កំពុង​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​របស់​ជាតិ​យើង ។

ឯកឧត្តម ប៉ែន បូ​ណា បាន​បន្ថែម​ថា ថ្នាក់ដឹកនាំ​បាន​មើលឃើញ​វែង​ឆ្ងាយ​ណាស់ ដូច្នេះ​ប្រាកដ​ណាស់ ថ្នាក់ដឹកនាំ​នឹង​ដឹកនាំ​ប្រជាជន និង​ប្រទេស​ជាតិ​ទៅ​ផ្លូវ​មួយ​ដែល​ល្អ ។ សរុប​មក ការ​អត់ធ្មត់​ខ្ពស់​បំផុត ក្នុង​ការ​គោរព​កិច្ចព្រមព្រៀង​ឈប់​បាញ់ ការ​បន្ត​សាមគ្គី​ខ្មែរ​ជា​ធ្លុង​មួយ​ជា ឯកភាព​ជាតិខ្មែរ និង​ការ​ទុកចិត្ត​លើ​ថ្នាក់ដឹកនាំ ដើម្បី​ដោះស្រាយ​បញ្ហា​គឺជា​ចំណុចខ្លាំង និង​ជា​កត្តា​ជោគជ័យ​ដែល​យើង​ឆ្លងកាត់​នៅ​ពេល​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ