រាជធានីភ្នំពេញ ៖ ប្រទេសចិនគាំទ្រកម្ពុជា និងថៃ ក្នុងការចូលរួមក្នុងកិច្ចសន្ទនាដោះស្រាយការយល់ច្រឡំ កសាងទំនុកចិត្តគ្នាទៅវិញទៅមក និងការស្ដារឡើងវិញនូវទំនាក់ទំន ងនិងកិច្ចសហ ប្រតិបត្តិការឱ្យវិលត្រឡប់មកវិញ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាង វិនពីន(Wang Wenbin) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ។
យោងតាមបណ្តាញសង្គមរបស់ឯកអគ្គរាជរដ្ឋទូតចិននៅកម្ពុជា ចេញផ្សាយនៅថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០២៥ ឯកឧត្តមទូតបានបញ្ជាក់ថា៖ «គាំទ្រភាគីទាំងពីរអនុវត្តទាំងស្រុងនូវកុង សុងស៊ីសដែលកំណត់នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងការពង្រឹងស្ថានភាពបទឈប់បាញ់ ។ គាំទ្រអាស៊ានក្នុងការដើរតួនាទីត្រឹមត្រូវ និងការដោះស្រាយបញ្ហាយ៉ាងត្រឹមត្រូវតាម «របៀបអាស៊ាន» គាំទ្រភាគីទាំងពីរក្នុងការឆ្លើ យតបទៅនឹងតម្រូវការរបស់ប្រជាជនទាំងពីរប្រទេស និងការបើកច្រកព្រំដែនឡើ ងវិញឱ្យបានឆាប់រហ័ស»។
ជាមួយគ្នានេះដែរ ឯកអគ្គរដ្ឋទូតចិនក៏បានបង្ហាញភ្ជាប់រូបភាពនៅថ្ងៃទីទី១៤ ខែសីហា ឆ្នាំ២០២៥ ដែល ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាក្រៅផ្លូវការជាមួយ ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន និង ឯកឧត្តម ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រថៃ ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០ នៅទីក្រុងអាននីង ខេត្តយូណាន ប្រទេសចិនផងដែរ៕
ចែករំលែកព័តមាននេះ