ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះរកគុ.កឃើញ ខ្ចីម៉ូតូជិះទៅផឹកកាហ្វេ បែរជិះទៅបាត់៦ថ្ងៃ

1 នាទី មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​បានឱ្យ​ដឹង​ថា យោង​តាម​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ ភឿ​ង សំ​បាន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ឃុំ​នគរ​ភាស ស្រុក​អង្គរជុំ…

ខេត្តសៀមរាប ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​បានឱ្យ​ដឹង​ថា យោង​តាម​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ ភឿ​ង សំ​បាន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ឃុំ​នគរ​ភាស ស្រុក​អង្គរជុំ ខេត្តសៀមរាប រួច​មក កម្លាំង​ជំនាញ​បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ អាយុ​២០​ឆ្នាំ ពាក់ព័ន្ធ​ករណី​ខ្ចី​ម៉ូតូ​ទៅ​ផឹក​កាហ្វេ​មួយ​ភ្លែត ស្រាប់តែ​បាត់​រហូត ។

ប្រភព​ពី​មន្ត្រី​ជំនាញ​បាន​បញ្ជាក់​ថា ក្រោយ​ទទួល​ពាក្យបណ្តឹង កម្លាំង​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស អង្គភាព​នគរបាល​យុត្តិធម៌ និង​មន្ទីរ​ស្រាវជ្រាវ​ព័ត៌មាន​សន្តិសុខ​នៅ​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៥ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បាន​ភ្លាម​ៗ ស្ថិត​នៅ​ចំណុច​ភូមិ​គោក​ដូង សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ខេត្តសៀមរាប រួច​យក​មក​ធ្វើការ​សួរនាំ​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការខេត្ត ចាត់ការ​បន្ត​តាម​នីតិវិធី ។

បន្ទាប់​ពី​បាន​ឃាត់ខ្លួន​ជនសង្ស័យ កម្លាំង​ជំនាញ​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​រួម​មាន ម៉ូតូ​១​គ្រឿង​ម៉ាក HONDA DREAM ពណ៌​ខ្មៅ ឆ្នាំ​២០២៣ ពាក់​ផ្លា​ក​លេខ សៀមរាប ១AP-៩៣៤៩ ជា​របស់​ជន​រង​គ្រោះ ទូរ​សព្ទ​ដៃ​២​គ្រឿង​OPPO១​គ្រឿង និង​Realme១​គ្រឿង ។ បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​កា​រិ​យា ល័យ​ជំនាញ រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការខេត្ត ដើម្បី​អនុវត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ