ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​កំពុងបំពេញកាតព្វ​កិច្ចនៅ​សមរភូមិ​មុខ បង្ហោះ​សារ​​យ៉ាង​​រំជួ.លចិត្ត ​ក្រោយកូនជួបគ្រោះ​អកុស.ល

9 ម៉ោង មុន
  • កណ្តាល

ខេត្តកណ្តាល ៖ តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​ក្រុង​តា​ខ្មៅ បាន​ឲ្យ​ដឹង​ថា ក្មេងប្រុសម្នាក់ត្រូវកូន​របស់​​វីរៈ​កងទ័ព​ការពារ​ព្រំដែន ​ដែល​បាន​លង់ទឹក​ស្លាប់​ ​បង្កការភ្ញាក់ផ្អើលកាលពី​​វេលា​ម៉ោង ៧​និង ៤៨​នាទី​យប់ ថ្ងៃ​ទី​១៣​ខែ…

ខេត្តកណ្តាល ៖ តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​ក្រុង​តា​ខ្មៅ បាន​ឲ្យ​ដឹង​ថា ក្មេងប្រុសម្នាក់ត្រូវកូន​របស់​​វីរៈ​កងទ័ព​ការពារ​ព្រំដែន ​ដែល​បាន​លង់ទឹក​ស្លាប់​ ​បង្កការភ្ញាក់ផ្អើលកាលពី​​វេលា​ម៉ោង ៧​និង ៤៨​នាទី​យប់ ថ្ងៃ​ទី​១៣​ខែ សីហា ឆ្នាំ​២០២៥ ចំណុច​ទំនប់​៩៦ ភូមិ​អាច់​កុក សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

​ជនរងគ្រោះ​ឈ្មោះ ម៉ា​ប់ ប៊ុ​ន​ឡុ​ង ភេទប្រុស អាយុ​១២​ឆ្នាំ ​ជា​សិស្ស ​មាន​ទីលំនៅ​ភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មានឪពុកឈ្មោះ​គៀង រ៉ូត ​ឋានន្តរសក្តិ អនុសេនីយ៍ឯកនៃ​កងកម្លាំងបញ្ជាការរដ្ឋានអង្គរក្ស ឈរជើងនៅប្រាសាទតាមាន់ ។​

តាម​ការ​បំភ្លឺ​របស់​ឈ្មោះ គា ចន្ទ​វិសិដ្ឋ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ត្រូវជា​មិត្តភក្តិ​និង​គ្នា​បានអោយ​ដឹង​ថា​៖ នៅ​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២៥ វេលា​ម៉ោង​១៦​និង​៥០​នាទី ជន​រង​គ្រោះ​និង​ឈ្មោះ គា ចន្ទ​វិសិដ្ឋ បាន​នាំ​គ្នា​ជិះ​កង់​លេង​នៅ​ចំណុច​ប្រឡាយ​៩៦ ស្ថិត​នៅ​ភូមិ​អាច​ម៌​កុក សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ដោយ​ជន​រង​គ្រោះ​ធ្លាប់​ទៅ​លេង​ចំនួន​២​លើក​មក​ហើយ ពេល​ជិះ​ដល់​ប្រ​ឡាយ​៩៦ ជន​រង​គ្រោះ​និង​ឈ្មោះ គា​ចន្ទ​វិសិដ្ឋ បាន​យក​កង់​ទុក​នៅ​ជិត​ប្រឡាយ រួច​នាំ​គ្នា​ចុះ​ទៅ​ច្រាំង​លេង យក​ដុំ​ថ្ម​គប់​ទឹក​លេង ក៏​ជន​រង​គ្រោះ​បានឃើញ​មានកូន​ត្រី​តូច​ៗ ក៏​យក​កំប៉ុង​ជ័រ ចុះ​ចាប់​កូន​ត្រី មិន​ប្រយ័ត្ន​ធ្វើ​អោយ​ជន​រង​គ្រោះ​រអិល​ជើង​ធ្លាក់​ចូល​ទឹក ឈ្មោះ គា ចន្ទ​វិសិដ្ឋ ក៏​ធ្លាក់​ចូល​ទឹក​ដែល បាន​តោង​ជន​រង​គ្រោះ​អោយ​ឡើងគោក តែ​ទឹក​ហូរ ក៏​ឈ្មោះ គា ចន្ទ​វិសិដ្ឋ ចេះ​ហែល​ទឹក បាន​លើគោក បាន​ស្រែកហៅ​គេ​ជួយ ។ ដោយ​កន្លែង​កើតហេតុ គ្មាន​ផ្ទះ​ប្រជាពលរដ្ឋ ក៏​ជន​រង​គ្រោះ លង់ទឹក​លិច​ចូល​ទឹក​បាត់ ក៏​រត់​រក​អ្នក​ជួយ មាន​ប្រជាពលរដ្ឋ​ចំនួន​ប្រហែល​៦​ទៅ​៧​នាក់ បាន​ចុះ​រាវ​ទឹក​ជន​រង​គ្រោះ ហើយ​​ឈ្មោះ គា ចន្ទ​វិសិដ្ឋ ត្រូវ​បាន​ប្រជា​ការពារ ជិះ​ម៉ូតូ​ដើម្បី​ទៅ​រក​ក្រុម​គ្រួសារ ពេល​នោះ​ក្រុម​គ្រួ​សារបាន​ហៅ​បងប្អូន ខ្មែរឥស្លាម ចុះ​រាវ​បាន​ស្រង់​ជន​រង​គ្រោះ ក៏​ប្រទះ​ឃើញ​ជន​រង​គ្រោះ​បាន​ស្រង់​ឡើង​លើគោក តែ​ជន​រង​គ្រោះ​ស្លាប់​បាត់​ទៅ​ហើយ​។​បន្ទាប់​មក​រាយការណ៍​ទៅ​អាជ្ញាធរ​និង​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​។

ក្រោយ​កើតហេតុ​គេ​ឃើញ​មាន​សមត្ថកិច្ច និង​បងប្អូន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ ចុះ​រាវរក​សាកសព​ក្មេង​ប្រុស​ខាងលើ រហូត​ឃើញ តែ​អ​កុស​ល្យ​គ្នា​ផុតដង្ហើម​ទៅ​ហើយ ខណៈ​ឪពុក​វិញជាវរ​កងទ័ព​ការពារ​ព្រំដែន នៅ​ប្រាសាទ​តា​មាន់​សមរភូមិ​មុខ ដឹង​ដំណឹង​កូន​ស្លាប់​ភ្លាម បាន​ត្រឹម​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម ទាំង​ក្តី​សង្វេគ​ថា «​ប៉ា​ការពារ​ទឹកដី​បាន ហេតុ​អ្វី​ប៉ា​ការពារ​កូន​មិន​បាន ប៉ា​សុំ​ទោស​នេះ​ជា​កំហុស​របស់​ប៉ា ដែល​ប៉ា​មិន​បាន​មើលថែ​កូន ប៉ា​ទទួលយក​អត់​បាន​ទេ ? កូន​សម្លាញ់​ប៉ា ទ្រាំ​បន្តិច​ទៅ​ប៉ា​ជិត​ទៅ​ដល់​ហើយ កូន​ប៉ា​មិន​អី​ទេ កូន​ខ្លាំង កូន​ប៉ា​រឹង​មាំ​ណាស់ កូន​ប៉ា​ឆ្លាត​ណាស់ ចាំ​ប៉ា​នាំ​កូន​ដើរ​លេង ញ៉ាំ​ចំណី​ដែល​កូន​ចូល​ចិត្ត ទិញ​ស្បែកជើង​ថ្មី​ឲ្យ​កូន ចាំ​ប៉ា​ណា​កូន​» ដែល​សារ​នេះ អាន​ហើយ​អួល​ដើម​ក​ជា​ខ្លាំង។

បន្ទាប់​ពី​សមត្ថកិច្ច​ធ្វើ​កោសល្យវិច័យ​ទៅ​លើ​សាកសព​ក្មេង​ប្រុស​រង​គ្រោះ​ហើយ​នោះ បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ