ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ ថៃកំពុងរករឿងផ្ទុះគ្រាប់មី.ន ដើម្បីទម្លា.ក់កំហុសលើកម្ពុជា ដើម្បីបំភាន់អន្តរជាតិ

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​គូសបញ្ជាក់​ថា ភាគី​ថៃ​បាន​កំពុង​តែ​រករឿង​ផ្ទុះ​គ្រាប់​មីន​លើ​កងកម្លាំង​ខ្លួន ដើម្បី​ដាក់​កំហុស​មក​លើ​កម្ពុជា ហើយ​តាំងខ្លួន​ជា​អ្នក​រង​គ្រោះ ដើម្បី​បំភាន់​សហគមន៍​អន្តរជាតិ ។ ថ្លែង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​១៤…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​គូសបញ្ជាក់​ថា ភាគី​ថៃ​បាន​កំពុង​តែ​រករឿង​ផ្ទុះ​គ្រាប់​មីន​លើ​កងកម្លាំង​ខ្លួន ដើម្បី​ដាក់​កំហុស​មក​លើ​កម្ពុជា ហើយ​តាំងខ្លួន​ជា​អ្នក​រង​គ្រោះ ដើម្បី​បំភាន់​សហគមន៍​អន្តរជាតិ ។

ថ្លែង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៥ ឯកឧត្តម ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​គូសបញ្ជាក់​ថា ៖«​ផ្ទុះ​គ្រាប់​មីន​ភាគី​ថៃ​ខ្លួនឯង​ទេ ជា​អ្នក​បំពាន់​កិ ច្ច​ព្រមព្រៀង​ឈប់​បាញ់ ហើយ​បាន​ជាន់​គ្រាប់​មីន ដែល​នៅ​សល់​ពី​សម័យ​សង្គ្រាម ។

ជាក់ស្តែង យើង​បានឃើញ​ថា កងទ័ព​ថៃ​បាន​ធ្វើការ​ពង្រាយ​រង​បន្លា​លួស កង់​ឡាន ក្នុង​កំឡុង​ពេល​យើង​កំពុង​តែ​អនុវត្ត​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ ដែល​អស់នេះ ជា​ភស្តុ​តាង​ដែល​មិន​អាច ប្រកែក​បាន​» ។

ជាមួយ​គ្នា​នោះ​ដែរ អ្នកនាំពាក្យ​រាជ​ដ្ឋា​ភិ​បាល​បាន​រំលឹក​ជា​ថ្មី​ចំណុច​២ ក្នុង​ចំណោម​១៣​ចំណុច ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​គ្នា ក្នុង​កិច្ចប្រជុំ​គណៈកម្មកា​រវិ​សាម​ញ្ញា​ព្រំដែន​ទូទៅ​រវាង​កម្ពុជា​-​ថៃ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ដោយ​ចំណុច​នោះ​មាន​លើក​ឡើង​ថា ៖ ភាគី​បាន​ព្រមព្រៀង គ្នា​រក្សា​កម្លាំងយោធា​របស់​ខ្លួន នៅ​ទីតាំង​បច្ចុប្បន្ន ដោយ​មិន​អនុញ្ញាត​ឲ្យ​មានការ​ផ្លាស់​ទី​ហួស​ទីតាំង ដែល​ខ្លួន​កំពុង​ឈរជើង​ក្នុង​ពេល​កិច្ចព្រមព្រៀង​ឈប់​បាញ់ ចូលរួម​ជា​ធរមាន ដោយ​មិន​ធ្វើការ​ចលនា​ទ័ព​ខ្លួន រួម​ទាំង​ទ័ព​ម្ខាង​ទៀត​ឡើយ ។

និង​ចំណុច​មួយទៀត គឺ​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​មិន​ធ្វើ​សកម្មភាព​បង្កហេតុ​ណាមួយ​ដែល​អាច​នាំ​ឲ្យ​មាន​ភាព​ចលនា ច​ល ក្នុង​នោះ​រួម​មានការ​ធ្វើ​យោធា​ចូល​ដែនអាកាស បូរណភាព​ទឹកដី ឬ​ទីតាំង​របស់​ភាគី​ម្ចាស់​នៅ​ពេល​បទ​ឈប់​បាញ់​បាន​ចូល​ជា​ធរមាន ។ ភាគី​ទាំង​ពីរ​ធ្វើការ​ឯកភាព​គ្នា​មិន​ធ្វើការ សាងសង់ ឬ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​យោធា ឬ​លេណដ្ឋាន​នៅ​ហួស​ទីតាំង​របស់​ខ្លួន​ឡើយ ។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​គូសបញ្ជាក់​ថា ៖«​ករណី​ផ្ទុះ​មីន​មិន​អាច​កើត​មាន​ទេ បើសិន​កងទ័ព​ថៃ​គោរព​កិច្ចព្រមព្រៀង​ឈប់​បាញ់​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ដោយ​រក្សា​កម្លាំង​ឈរជើង​នៅ​កន្លែង​ដដែល​ក្រោយ​ពេល​កិច្ចព្រមព្រៀង​បាន​ចូល​ជា​ធរមាន នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥» ។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​អំពាវនាវ​យ៉ាង​ទទូច​ដល់​ភាគី​ថៃ​គោរព​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​ស្មោះត្រង់​ចំពោះ​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា ហើយ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​លើកយក​ការ​ផ្ទុះ​មីន​មក​បំភាន់​សហគមន៍​អន្តរជាតិ ដើម្បី​បិទ​បាំង​នូវ​ការ​បំពាន់​បទ​ឈប់​បាញ់​របស់​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ