ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ម្តាយ​មាន​ផ្ទៃពោះ​បាន​៨​ខែ គួរតែ​អាន​អត្ថ​បទ​​មួយ​នេះ

2 ម៉ោង មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​រឿង​ដែល​អ្នក​គួរតែ​ប្រយ័ត្ន​ពេល​ដែល​មាន​ផ្ទៃពោះ​បាន​៨​ខែ​។ តើ​មាន​អ្វី​ខ្លះទៅ? នៅ​ពេល​ដែល​អ្នក​ពរ​ពោះ​បាន​៨​ខែ អ្នក​នឹង​ចូល​ចិត្ត​ចូល​បន្ទប់ទឹក ព្រោះ​នៅ​ពេល​នេះ អ្នក​នឹង​អាច​នោម​ច្រើន​។ ដូចនេះ អ្នក​មិន​គួរ​ខ្លាច​ចូល​បន្ទប់ទឹក​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​បាន​។…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​រឿង​ដែល​អ្នក​គួរតែ​ប្រយ័ត្ន​ពេល​ដែល​មាន​ផ្ទៃពោះ​បាន​៨​ខែ​។ តើ​មាន​អ្វី​ខ្លះទៅ?

នៅ​ពេល​ដែល​អ្នក​ពរ​ពោះ​បាន​៨​ខែ អ្នក​នឹង​ចូល​ចិត្ត​ចូល​បន្ទប់ទឹក ព្រោះ​នៅ​ពេល​នេះ អ្នក​នឹង​អាច​នោម​ច្រើន​។ ដូចនេះ អ្នក​មិន​គួរ​ខ្លាច​ចូល​បន្ទប់ទឹក​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​បាន​។

អ្នក​ម្តាយ​នឹង​ចាប់ផ្តើម​មាន​ដង្ហើម​ខ្លី ដោយ​ត្រូវការ​កម្លាំង ដើម្បី​ដកដង្ហើម ព្រោះ​ស្បូន​អ្នក​កំពុង​តែ​រីក​ធំ​។ ដូចនេះ អ្នក​មិន​គួរ​ខ្លាច​ទេ ព្រោះ​អាកា​រៈ​នេះ អាច​នឹង​បាត់​ក្រោយ​ពេល​ដែល​អ្នក​សម្រាលកូន​រួច​។

នៅ​ពេល​ដែល​អ្នក​បាន​៨​ខែ អ្នក​នឹង​មាន​អារម្មណ៍​ថា​ទ្វារមាស​តែង​សើម​ជា​និច្ច​។ នេះ​ជា​រឿង​ធម្មតា​ទេ ព្រោះ​អ្នក​ជិត​ដល់​ខែ​កើត​។ ដូចនេះ អ្នក​គួរតែ​ឧស្សាហ៍​ផ្លាស់​ប្តូរ​ខោ​ក្នុង​អ្នក ហើយ​លាង​សម្អាត​ខោ​នោះ​ឲ្យ​ស្អាត ហើយ​ហាល​ក្រោម​ពន្លឺ​ថ្ងៃ ដើម្បី​សម្លាប់​មេរោគ​។ ជា​ពិសេស អ្នក​ក៏​គួរតែ​ប្រើ​ទឹក​ក្តៅ​អ៊ុ​ន​ៗ​ដើម្បី​លាង​សម្អាង​ទ្វារមាស​អ្នក​ដែរ ដើម្បី​សម្លាប់​មេរោគ​។

ចុង​ក្រោយ អ្នក​នឹង​មាន​អារម្មណ៍​ថា ពោះ​អ្នក​តែង​រឹង​មួយ​ដុំ ប៉ុន្តែ​កើត​ក្នុង​រយៈពេល​ខ្លី កម្លាំង​ខ្សោយ ហើយ​ងាយ​បាត់​ទៅ​វិញ​លឿន​។ អាកា​រៈ​បែប​នេះ អាច​រក្សា​រហូត​ដល់​មុន​ពេល​សម្រាល​។ ប៉ុន្តែ​ពេល​ដែល​ស្បូន​អ្នក​បើក​ចាប់ពី​១០​ដង​ឡើង​ទៅ​រៀង​រាល់​មួយ​ម៉ោង​ម្តង អ្នក​គួរតែ​ទៅ​មន្ទីរពេទ្យ ព្រោះ​អ្នក​ជិត​កើត​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ