ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​ពលរដ្ឋ​រស់នៅ​ឃុំ​អូរ​បី​ជាន់​លក់ដូរ​ជា​ធម្មតា ទោះបី​ទាហាន​ថៃ​ព័ទ្ធ​លួស​បន្លា​នៅ​ច្រក​ណ​ង​ចាន់​និង​តំបន់​៥

1 នាទី មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ស្ថានភាព​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​អូរ​បី​ជាន់​លក់ដូរ​ធម្មតា ទោះបី​ទាហាន​ថៃ​ព័ទ្ធ​លួស​បន្លា​នៅ​ច្រក​ណ​ង​ចាន់ និង​តំបន់​៥ រហូត​ថ្ងៃ​ទី​១៣ សីហា ឆ្នាំ​២០២៥ ស្ថិត​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ…

ខេត្តបន្ទាយមានជ័យ ៖ ស្ថានភាព​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​អូរ​បី​ជាន់​លក់ដូរ​ធម្មតា ទោះបី​ទាហាន​ថៃ​ព័ទ្ធ​លួស​បន្លា​នៅ​ច្រក​ណ​ង​ចាន់ និង​តំបន់​៥ រហូត​ថ្ងៃ​ទី​១៣ សីហា ឆ្នាំ​២០២៥ ស្ថិត​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ។

លោក តុល សា​រិ​ន មេឃុំ​អូរ​បី​ជាន់​បាន​ប្រាប់​ថា ស្ថានភាព​នៅ​ឃុំ​បី​ជាន់ ដូច​នៅ​ផ្សារ​អូរ​បី​ជាន់​មាន​អាជីវករ​លក់ដូរ និង​រស់នៅ​ជា​ធម្មតា តែ​មាន​ភាគតិច​ណាស់ ដែល​ត្រូវ​បាន​ភៀសខ្លួន​ចេញពី​លំនៅ​ឋាន មាន​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃ​ចាន់ ក្រោយ​ទាហាន​ថៃ​រំលោភ​អធិបតេយ្យភាព​ដោយ​ព័ទ្ធ​លួស​បន្លា និង​ដាក់​កង់​ឡាន​បិទផ្លូវ និង​ព័ទ្ធ​ផ្ទះ​ប្រជាពលរដ្ឋ ។

លោក​បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បន្ទាត់​ព្រំដែន ក្នុងភូមិ​សា​ស្គ្រ​ឃុំ​អូរ​បី​ជាន់ នៅ​តែ​បន្ត​ការ​រស់នៅ​ប្រកប​មុខ​ធ្វើស្រែ​ចម្ការ និង​នៅ​ផ្សារ​អូរ​បី​ជាន់ អាជីវករ​លក់ដូរ​ជា​ធម្មតា ហើយ​ពលរដ្ឋ​មក​ទិញ​លក់​ជា​ធម្មតា ។

លោក តុល សា​រិ​ន បាន​បញ្ជាក់​ថា ទាហាន​ថៃ​ឯកសណ្ឋាន​ប៉ា​រ៉ា ពិតជា​បាន​ឈ្លានពាន​អធិបតេយ្យភាព​មក​លើ​កម្ពុជា ដោយ​ដាក់​លួស​បន្លា និង​កង់​ឡាន​ហ៊ុម​ព័ទ្ធ​ផ្ទៈ​ប្រជាពលរដ្ឋ​ចំនួន​៦​ខ្នង​ផ្ទះ មាន​៣​ផ្ទះ នៅ​ភូមិ​ជោគជ័យ និង​៣​ផ្ទះ​ទៀត​នៅ​ភូមិ​ព្រៃ​ចាន់ ស្ថិត​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ