ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​ថៃ គ្រោង​នឹង​បើក​ការ​វាយប្រហារ​ឈ្លានពាន​កម្ពុជា សារ​ជា​ថ្មី អាច​នៅ​យប់​ថ្ងៃ​ទី​១៣ និង​ព្រឹក​ថ្ងៃ​១៤ ខែសីហា​ស្អែក​នេះ

10 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​ប្រភព​ព័ត៌មាន​ដែល​ទុក​ចិត្តបាន​រាយការណ៍​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១០៖០០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ ២០២៥ អាជ្ញាធរ​ថៃ បាន​ធ្វើការ​បិទ​សាលារៀន និង​ឱ្យ​កូនសិស្ស​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ប្រភព​ព័ត៌មាន​ដែល​ទុក​ចិត្តបាន​រាយការណ៍​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១០៖០០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ ២០២៥ អាជ្ញាធរ​ថៃ បាន​ធ្វើការ​បិទ​សាលារៀន និង​ឱ្យ​កូនសិស្ស​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ដើម្បី​ត្រៀម​ធ្វើការ​ជម្លៀស​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុងភូមិ​ដាន ឃុំ​ដាន ស្រុក​កាប់​ជើង ខេត្ត​សុរិន្ទ ទៅ​ទីកន្លែង​មាន​សុវត្ថិភាព នេះ​បើ​តាម​សារព័ត៌មាន​ក្នុងស្រុក freshnews ចុះ​ផ្សាយ​នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ ។

យោង​តាម​ប្រភព​ព័ត៌មាន​ដដែល​រាយការណ៍​បន្ត​ថា កងទ័ព​ថៃ បាន​គ្រោង​នឹង​វាយប្រហារ​មក​លើ​កម្ពុជា នៅ​យប់​ថ្ងៃ​ទី​១៣ និង​ព្រឹក​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៥ ដោយ​កងទ័ព​ថៃ បាន​ចល័ត​កម្លាំង​ទ័ព និង​សព្វាវុធ​ជា​ច្រើន ចូល​មក​ក្នុង​តំបន់​ព្រំដែន​កម្ពុជា​ថៃ ក្នុង​នោះ​មាន​រថក្រោះ​ជា​ច្រើន​គ្រឿង ដើម្បី​ធ្វើ​សកម្មភាព​ឈ្លានពាន​ដោយ​ប្រដាប់​សា​ជា​ថ្មី មក​លើ​បូរណភាព​ទឹកដី​កម្ពុជា ។

ទ​ង្វើ​នេះ បង្ហាញ​ថា ភាគី​ថៃ បាន​រំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ ម្តង​ហើយ​ម្តងទៀត​លើ​បទ​ឈប់​បាញ់ ដែល​សម្រេច​បាន​ក្នុង​កិច្ចប្រជុំ​ពិសេស​នា​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ និង​ចំណុច​សម្រេច​ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ GBC កាលពី​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៥ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ