ខេត្តបន្ទាយមានជ័យ ៖ ទាហានថៃឯកសណ្ឋានប៉ារ៉ា បានបន្តដាក់លួសបន្លា និងកង់ឡានបិទផ្លូវច្រកតំបន់៥ គិតត្រឹមម៉ោង៣រសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។

ប្រជាពលរដ្ឋបានប្រាប់ថា រថយន្តដឹកទ័ពថៃ២គ្រឿង និងកម្លាំងជិត៥០នាក់ ប្រដាប់ដោយអាវុធបានចុះដាក់លួសបន្លាកាត់ផ្លូវ និងរៀបកង់ឡានប្រមាណជិត២០ម៉ែត្រ កម្ពស់លួសបន្លាជិត២ម៉ែត្រ ដែលដាក់រយៈពេលជិត២ម៉ោងរួចរាល់ ហើយដកកម្លាំងថយក្រោយទៅគោលដៅចាស់ ។

ប្រជាពលរដ្ឋបានបញ្ជាក់ថា នៅពេលដែលទាហានថៃដាក់លួសបន្លា និងកង់ឡានព័ទ្ធផ្ទៈប្រជាពលរដ្ឋចំនួន៣ខ្នង បានអោយពួកគាត់ចាកចេញ តែខ្លួនយកបានតែអីវ៉ាន់សំខាន់ៗ ចាន ឆ្នាំង សម្លៀកបំពាក់យកមិនបាន ហើយប្រជាពលរដ្ឋក្នុងភូមិប្រមាណជាង២០០គ្រួសារបន្តចាកចេញជាបណ្តើរៗ ភៀសខ្លួនទៅតំបន់មានសុវត្ថិភាព ដែលនេះជាឡើកទី៣ហើយ ។

គួររំលឹកថា កាលល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ទាហានថៃប្រមាណ៣០នាក់ ប្រដាប់ដោយអាវុធបានដាក់លួសបន្លា និងកង់ឡានបិទផ្លូវច្រកណងចាន់ ស្ថិតភូមិជោគជ័យ ដែលព័ទ្ធផ្ទះប្រជាពលរដ្ឋ៣ខ្នងផ្ទៈជម្រៅពីប៉ុស្តិ៍ចាស់ប្រវែងជិត២០០ម៉ែត្រ ។

នៅរសៀលម៉ោង៣ថ្ងៃទី១៣ សីហា ទាហានថៃឯកសណ្ឋានប៉ារ៉ា២ឡានប្រមាណ៥០នាក់ ដាក់លួសបន្លា និងកង់ឡានបិទផ្លូវព័ទ្ធផ្ទះប្រជាពលរដ្ឋ៣ខ្នង ហើយប្រជាពលរដ្ឋបានភៀសខ្លួនចេញពីភូមិជាបន្តបន្ទាប់ទៅកន្លែងសុវត្ថិភាព ព្រោះជាការព្រួយបារម្ភ ៕

ចែករំលែកព័តមាននេះ