ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំងកងការពារ​ព្រំដែន​លេខ​៦០១ បន្ត​​ល្បាត​ការពារ​តាម​ខ្សែបន្ទាត់​ព្រំដែន​

21 ម៉ោង មុន

ខេត្តកណ្តាល ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២៥ លោក​វរសេនីយ៍ឯក លន់ លុ​ច មេបញ្ជាការ​កងការពារ​ព្រំដែន​លេខ​៦០១ បាន​បន្ត​ចាត់តាំង​លោក​វរសេនីយ៍ត្រី…

ខេត្តកណ្តាល ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២៥ លោក​វរសេនីយ៍ឯក លន់ លុ​ច មេបញ្ជាការ​កងការពារ​ព្រំដែន​លេខ​៦០១ បាន​បន្ត​ចាត់តាំង​លោក​វរសេនីយ៍ត្រី វេ​ង ហ៊ា​ច​ចាន់​រ៉ា មេបញ្ជាការ​កងអនុសេនាធំ​ល្បាត​ទី​១ ដឹកនាំ​កម្លាំង​ដើរ​ល្បាត​ត្រួតពិនិត្យ​ភូមិសាស្ត្រ តាម​ខ្សែបន្ទាត់​ព្រំដែន កម្ពុជា​-​វៀតណាម ភូមិសាស្ត្រ ដែល​អង្គភាព​ទទួលខុសត្រូវ ដើម្បី​តាមដាន និង​ក្តាប់​ឱ្យ​ជាប់​នូវ​រាល់​សភាពការណ៍​ប្រែប្រួល​តាម​ព្រំដែន ព្រមទាំង​ទប់ស្កាត់​រាល់​បទល្មើស​ផ្សេង​ៗ ដែល​អាច​កើត​មាន​ឡើង ជា​លទ្ធផល សភាពការណ៍​នៅ​លើ​ខ្សែបន្ទាត់​ព្រំដែន ដែល​អង្គភាព​ទទួលខុសត្រូវ​គ្មាន​អ្វី​ប្រែប្រួល​ឡើយ ។

ក្នុង​នោះ​ដែរ លោក​វរសេនីយ៍ឯក លន់ លុ​ច មេបញ្ជាការ ក៏​បាន​ផ្សព្វផ្សាយ​សភាពការណ៍​ថ្មី​ៗ អប់រំ​ពង្រឹង​តួនាទី​ភារកិច្ច​កង​យោធពលខេមរភូមិន្ទ ជូន​ដល់​យោធិន រួម​នឹង​បាន​ជំរុញ​អោយ​គ្រប់​បណ្តា​កង​ល្បាត​ទាំងអស់ ត្រូវ​បង្កើន​ការ​ដើរ​ល្បាត​អោយ​បាន​ជាប់​ជា​ប្រចាំ និង​បាន​ដាក់​ចេញ​នូវ​បទបញ្ជា​ដល់​មេបញ្ជាការ​គ្រប់​កងឯកភាព ត្រូវ​អនុវត្ត​តាម​បទបញ្ជា​របស់​ថ្នាក់លើ ក៏​ដូច​ជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​កសាង​ព្រំដែន ជា​ព្រំដែន​សន្តិភាព មិត្តភាព កិច្ច​សហប្រតិបត្តិការ​ល្អ និង​ការ​អភិវឌ្ឍន៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ