ខេត្តកោះកុង ៖ មន្ទីរព័ត៌មានខេត្តកោះកុង បានប្រកាសនាមុននេះថា ៖ ស្ថានភាពនៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម មកទល់ម៉ោងនេះប្រក្រតីភាពល្អធម្មតាគួរអ្វីគួរឲ្យបារម្ភ ។

មន្ទីរព័ត៌មានខេត្តកោះកុង បានបញ្ជាក់ថា ត្រឹមម៉ោង១១និង០០នាទី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ពលករខ្មែរមកពីថៃចូលឆ្លងមកកម្ពុជា ក្នុងចំនួនតិចតួចប៉ុណ្ណោះតាមរយៈព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង ។

មន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែន ដ៏មានសារៈសំខាន់មួយនេះ បានឲ្យដឹងថា ប្រជាពលរដ្ឋ និងអាជីវករ កំពុងតែរស់នៅប្រកបការងារអាជីវកម្មធម្មតាដោយពុំក្តីព្រួយបារម្ភ ឬភៀសសឹកដូចពេលកន្លងទៅនោះឡើយ ។ ខណ:ពួកគាត់បង្កើនការតាមដានព័ត៌មានជាក់លាក់ពីអាជ្ញាធរសមត្ថកិច្ច មិនជឿតាមព័ត៌មានដែលបង្ហោះគ្មានប្រភពច្បាស់តាមfb ឬបណ្តាញសង្គមផ្សេងៗទៀតដែលនាំឲ្យចលាចលនោះទេ ៕




ចែករំលែកព័តមាននេះ