រាជធានីភ្នំពេញ ៖ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត គិន ភា បានលើកឡើងករណីឃាត់ខ្លួនថៅកែឡេ Love Riya កុំចាប់រួចហើយសុំទោសរួចខ្លួន ត្រូវធ្វើការផ្តន្ទាទោសតាមឲ្យបានត្រឹមត្រូវ កុំអាងមានលុយហើយរួចខ្លួនជាដើម ។
យោងតាមការលើកឡើងរបស់បណ្ឌិត គិន ភា បន្ទាប់ពីកម្លាំងនគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នេះ បានចុះទៅឡោមព័ទ្ធ និងឃាត់ខ្លូនថៅកែលក់ឡេដ៏ល្បី Love
Riya ។
ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា និងដឹកនាំបញ្ជាផ្ទាល់ពីស្នងការនគរបាលខេត្ត ស្ថិតនៅភូមិគ្រឹះរបស់ Love Riya ក្នុងបុរី ML ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ក្រោយការឃាត់ខ្លួនភ្លាម កម្លាំងនគរបាលបានបញ្ជូន Love Riya ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំ និងចាត់ការបន្តទៀត ។
យោងតាមបណ្តាញសង្គមហ្វេសប៊ុកបណ្ឌិត គិន ភា បានខមមិនក្នុងផេកលោក ផែង វណ្ណៈ លោកបណ្ឌិត គិន ភា បានសរសេរយ៉ាងដូច្នេះថា៖ «ត្រូវចាំថា! នរណាធ្វើអីបានទទួលផលហ្នឹង ។ ប៉ុន្តែសុំម្យ៉ាង កុំចាប់ហើយសុំទោសរួចខ្លួន, គួរពិនិត្យបទចោទឲ្យបានត្រឹមត្រូវ ហើយត្រូវផ្តន្ទាទោសតាមច្បាប់ឲ្យបានត្រឹមត្រូវ ។
ហេតុដែលនៅតែមានមនុស្សល្មើសក៏ព្រោះតែច្បាប់ យើងមិនគួរឲ្យខ្លាចដោយសារតែគេប្រើលុយ ប្រើអំណាចដោះស្រាយបញ្ហាដោយរលូនធ្វើឲ្យអនុភាពគ្មានតម្លៃ ។ យុត្តិធម៌អែបកៀន» ៕
ចែករំលែកព័តមាននេះ