ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ចង់បាន​យន្តការ​ត្រួតពិនិត្យ​ដ៏​រឹង​មាំ​និង​ឯករាជ្យ​មួយ​ដើម្បី​ទប់ស្កាត់​ និង​គ្រប់គ្រង​ការ​កើន​ឡើង​នូវ​ភាព​តានតឹង​ជម្លោះព្រំដែន​ជាមួយ​ថៃ​

1 នាទី មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖​ កម្ពុជា​ដែល​ជា​អ្នក​រង​គ្រោះ​ពី​ការ​ឈ្លានពាន​ទឹកដី​ពី​ភាគី​ថៃ​បាន​ប្រកាស​ចង់​ស្នើ​ឲ្យ​ប្រទេស​ម៉ា​ឡេ​ស៊ី​ប្រធាន​អាស៊ាន​បច្ចុប្បន្ន និង​បណ្តា​ប្រទេស​ជា​សម្របសម្រួល​ឆាប់ បង្កើត​យន្តការ​ត្រួតពិនិត្យ​ដ៏​រឹង​មាំ​និង​ឯករាជ្យ​មួយ ដើម្បី​ទប់ស្កាត់​ការ​កើនឡើង​នូវ​ភាព​តានតឹង និង​ដើម្បី​កា​ពារ​អាយុជីវិត ប្រជាជន​ស៊ី​វិល ព្រមទាំង​កងទ័ព ចំពោះ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​…

​រាជធានី​ភ្នំពេញ​ ៖​ កម្ពុជា​ដែល​ជា​អ្នក​រង​គ្រោះ​ពី​ការ​ឈ្លានពាន​ទឹកដី​ពី​ភាគី​ថៃ​បាន​ប្រកាស​ចង់​ស្នើ​ឲ្យ​ប្រទេស​ម៉ា​ឡេ​ស៊ី​ប្រធាន​អាស៊ាន​បច្ចុប្បន្ន និង​បណ្តា​ប្រទេស​ជា​សម្របសម្រួល​ឆាប់ បង្កើត​យន្តការ​ត្រួតពិនិត្យ​ដ៏​រឹង​មាំ​និង​ឯករាជ្យ​មួយ ដើម្បី​ទប់ស្កាត់​ការ​កើនឡើង​នូវ​ភាព​តានតឹង និង​ដើម្បី​កា​ពារ​អាយុជីវិត ប្រជាជន​ស៊ី​វិល ព្រមទាំង​កងទ័ព ចំពោះ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​ ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួង​ការ​បទេស​កម្ពុជា​។​

​ការ​លើក​ឡើង​នេះ​បន្ទាប់​ពី​ភាគី​ថៃ​មិន​គោរព​បទ​ឈប់​បាញ់ និង​ការ​ព្រមព្រៀង​គ្នា ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ទូទៅ​ព្រំដែន​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ហើយ​បាន​គំរាម​ម្តង ហើយ​ម្តងទៀត មក​លើ​ខ្លួន​។

​ថ្លែង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន​ស្តី​ពី «​លទ្ធផល​នៃ​ការ​អនុ​វត្តបទ​ឈប់​បាញ់​រវាង​កម្ពុជា​-​ថៃ​» សម្រាប់​ថ្ងៃ​»​នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៥​ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួង ការ​បទេស​បាន​លើក​ឡើង​ថា​ក្រសួងការបរទេស​កម្ពុជា​សូម​ប្រកាស​បដិសេធ​ចំពោះ​ការ​លើក​ឡើង​របស់​ភាគី​ថា​ដោយ​បាន​ចោទប្រកាន់​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី​១០ និង​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២៥​ថា​កម្ពុជា​បាន​ដាក់​មីន​ថ្មី​។

​ឯកឧត្តម​បាន​បញ្ជាក់​ថា​៖«​កម្ពុជា​ពុំដែល​បាន​ដាក់​មីន​ទាល់តែ​សោះ​ក្នុង​ឋានៈ​ជា​ប្រទេស​ភាគី​នៃ​អនុសញ្ញា​អូ​តា​វ៉ា​កាលពី​ឆ្នាំ​១៩៩៩​មក ហើយ​កម្ពុជា​ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិ សម្រាប់​សមិទ្ធិ​ផល​របស់​ខ្លួន​ក្នុង​ប្រទេស និង​នៅ​ក្រៅប្រទេស​។ ការ​ចោទប្រកាន់​ថា​កម្ពុជា​ដាក់​មីន​ថ្មី​គឺ​គ្មាន​ភស្តុ​ង​តាង​ដែល​ទុកចិត្ត​បាន​ទាល់តែ​សោះ​»​។​

​ឯកឧត្តម​បាន​បន្ត​ថា​ចំពោះ​គ្រោះថ្នាក់​ដោយសារ​មីន​ដែល​បាន​កើត​មាន​ឡើង​នៅ​តំបន់​ដែល​កើត​មាននៅ​តំបន់​កំពុង​មាន​ជម្លោះ ឬ​ស្ថិត​នៅ​ខាងក្នុង​ទឹកដី​កម្ពុជា​ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា អន្តរជាតិ​ដូចដែល​បាន​កំណត់​នៅ​ក្នុង​អនុសញ្ញា​ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​ដែល​បាន កំណត់​នៅ​ឆ្នាំ​១៩០៧ ហើយ​បាន​បញ្ជាក់​ដោយ​សាលក្រម​ដោយ​តុលាការ​យុត្តិធម៌​អន្តរជាតិ ឆ្នាំ​១៩៦២ និង ឆ្នាំ​២០១៣​។​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​ឆ្នាំ​២០០០​ក៏​បាន​ហាមឃាត់ សកម្មភាព​យោធា​ជា​ឯកតោភាគី នៅ​ក្នុង​តំបន់​ដែល​មិន​ទាន់​កំណត់ព្រំដែន ក៏​ប៉ុន្តែ​ភាគី​ថៃ​បា ន​បំពាន់​ជា​បន្តបន្ទាប់​មក​លើ​កម្ពុជា​។

​ជាមួយ​គ្នា​នោះ​ដែរ​ឯកឧត្តម​អ្នកនាំពាក្យ​ក្រសួង​ការ​បទេស​កម្ពុជា​ក៏​បាន​គូសបញ្ជាក់​ពី​មូលហេតុ ដែល​ទាហាន​ថៃ​គ្រោះថ្នាក់​ដោយសារ​គ្រាប់​មីន​យ៉ាង​ដូច្នេះ​ថា​៖«​គ្រោះថ្នាក់​ដោយ​គ្រាប់​មីន​របស់​ទាហាន​ថៃ ដោយសារ​កងទ័ព​ថៃ​បាន​ចូល​ទៅ​ក្នុង​តំបន់​ដែល​មាន​គ្រាប់​មីន ដែល​ត្រូវ​បា ន​ដឹង​យ៉ាង​ច្បាស់ ដែល​ជា​ការ​រំលោភ​បំពាន់​លើ​កំណត់ហេតុ​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​ទូ ទៅ​កាលពី​ថ្ងៃ​ទី​៧​សីហា​ឆ្នាំ​២០២៥​។ មីន​ទាំងនោះ​មាននៅ​ក្នុង​សម័យកាល​ជម្លោះផ្ទៃក្នុង កម្ពុជា​ក្នុង​ឆ្នាំ​១៩៧០ និង​ឆ្នាំ​១៩៨០»​។​

​ជាមួយ​គ្នា​នោះ​ដែរ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ក៏​បាន​ចាត់​ទុក​សេចក្តីថ្លែងការណ៍​របស់​ភាគី​ជា​សេចក្តីថ្លែងការណ៍​បង្ករឿង​ហើយ​កម្ពុជា​សូម​ធ្វើការ​ថ្កោលទោស​ចំពោះ​ការ​ប្រកាស​របស់ មេបញ្ជាការ​ភូមិភាគ​២​ថៃ​ដែល​បាន​ប្រកាស​ថា​នឹង​ដណ្តើម​យក​ប្រាសាទ​ការ​ក្របី និង​បិទ ប្រាសាទ​តា​មាន់ ។ ការ​គំរាមកំហែង​បែប​នេះ​គឺជា​ការ​រំលោភ​លើ​ធម្មនុញ្ញ​អង្ក​ការ​សហ​ប្រ ជា​ជាតិ ធម្មនុញ្ញ​អាស៊ាន និង​កិច្ចព្រមព្រៀង​ឈប់​បាញ់​ថ្ងៃ​ទី​២៨ ខែកក្កដា​ឆ្នាំ​២០២៥​។

​ឯកឧត្តម​ក៏​បាន​លើក​ឡើង​ថា​កម្ពុជា​នៅ​តែ​តាំង​ក្នុង​ការ​ដោះស្រាយ​ជំ​ម្លោះ​ព្រំដែន​កម្ពុជា ថៃ ដោយ​សន្តិវិធី​ស្រប​តាម​ច្បាប់​អន្តរជាតិ និង​ស្រប​តាម​តុលាការ​យុត្តិធម៌​អន្តរជាតិ ព្រំដែន​មិន​អាច​ត្រូវ​បាន​ផ្លាស់​ប្តូរ​ដោយ​ប្រើ​កំលាំង ឬ​ការ​គំរាមកំហែង​ដោយ​កំលាំង​នោះ​ឡើយ​។ លើស​ពី​នេះ​កម្ពុជា​ក៏​ទទូច​ឲ្យ​ម៉ា​ឡេ​ស៊ី​ដែល​ជា​ប្រធាន​អាស៊ាន​នៅ​ពេល​បច្ចុប្បន្ន និង​បណ្តា​ប្រទេស​ជា​អ្នកសម្របសម្រួល​បទ​ឈប់​បាញ់​សូម​បង្កើត​ឡើង​ឲ្យ​បាន​ឆាប់រហ័ស​នូវ​យន្តការ​ត្រួតពិនិត្យ​ដ៏​រឹង​មាំ​និង​ឯករាជ្យ​មួយ ដើម្បី​ទប់ស្កាត់​ការ​កើនឡើង​នូវ​ភាព​តានតឹង និង​ដើម្បី កា​ពារ​អាយុជីវិត ប្រជាជន​ស៊ី​វិល និង​កងទ័ព​។​

​ឯកឧត្តម​បាន​គូសបញ្ជាក់​បន្ថែម​ថា​៖«​កម្ពុជា​ចាត់​ទុក​តុលាការ​យុត្តិធម៌​អន្តរជាតិ​(ICJ) ជា​វេទិការ​ដែល អាច​ជឿជាក់ បំផុត​សម្រាប់​ដំណោះស្រាយ​ជា​ស្ថាពរ ហើយ​សម្រាប់ កម្ពុជា​អំ ពា​វនា វ​ឲ្យ​ភាគី​ថៃ​ទទួលយក​នូវ​យុ​ត្ថា​ធិ​ការ​ដោយ​សុច​រឹត​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ