ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដឹងមូលហេតុហើយ! ករណីឆេះផ្ទះពលរដ្ឋអស់៣​ខ្នង​នៅទន្លេបិទ ខេត្តត្បូងឃ្មុំ កាលពីម្សិលមិញ​

42 វិនាទី មុន
  • ត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ ​ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង ត្រូវអគ្គិភ័យឆាបឆេះ ដែលបណ្តាលមកពីទុស្សេខ្សែភ្លើង ។ ហេតុការណ៍ខាងលើនេះ​បានកើតឡើង​កាលពី​ម៉ោង២និង៣០នាទីថ្ងៃទី១៣ សីហា ឆ្នាំ២០២៥ នៅចំណុចក្រោយដេប៉ូបខ្សាច់ឈ្មោះស្រ៊ី…

ខេត្តត្បូងឃ្មុំ ៖ ​ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង ត្រូវអគ្គិភ័យឆាបឆេះ ដែលបណ្តាលមកពីទុស្សេខ្សែភ្លើង ។

ហេតុការណ៍ខាងលើនេះ​បានកើតឡើង​កាលពី​ម៉ោង២និង៣០នាទីថ្ងៃទី១៣ សីហា ឆ្នាំ២០២៥ នៅចំណុចក្រោយដេប៉ូបខ្សាច់ឈ្មោះស្រ៊ី ហាប់ ស្ថិតនៅភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ភ្លាមៗនោះត្រូវបានរថយន្តពន្លត់អគ្គីភ័យចេញមកអន្តរាគមន៍បាញ់ពន្លត់ជាបន្តបន្ទាប់។

សមត្ថកិច្ចមូលដ្ឋានប្រាប់ឲ្យដឹងថា ​មុនពេលកើតហេតុ គេបានឃើញភ្លើងឆាបឆេះចេញពីផ្ទះកណ្ដាលហើយក៏រាលដាលមកផ្ទះសងខាងទៀត ខណៈពេលដែលមនុស្សកំពុងតែនៅផ្ទះរាងៗខ្លួនដោយសារតែភ្លើងឆេះលឿនពេកម្ចាស់ផ្ទះមិនបានជញ្ជូនរបស់ទ្រព្យពីលើផ្ទះចេញអស់នោះទេ ដោយសារតែកម្តៅខ្លាំងពេក មិនមានអ្នកណាហ៊ានប្រថុយឡើងទៅលើផ្ទះឡើយ។

សមត្ថកិច្ចមូលដ្ឋានបានបន្តឲ្យដឹងទៀតថា ភ្លើងបានរាលដាលឆេះបន្តលឿនបន្ទាប់មកលោកនាយប៉ុស្តិ៍ឃុំទន្លេបិទបានរាយការណ៍ទៅលោកវរស្ដីឯកសមហេងអធិការនគរបាលស្រុកត្បូងឃ្មុំនិងបានបញ្ជាឲ្យរថយន្តផលិតអគ្គីភ័យដែលប្រចាំការ២៤ម៉ោង ចេញមកអន្តរាគមន៍បាញ់ទឹកពន្លត់។

ក្នុងហេតុការណ៍នេះដោយមានការយកទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ស្នងការក៏បានឲ្យរថយន្តតាមកន្លែងផ្សេងទៀតចេញមកអន្តរាគមន៍ ធ្វើយ៉ាងណាពន្លត់ភ្លើងកុំឱ្យក្លាយទៅជាគ្រោះអគ្គីភ័យធំ។ចំពោះលំនៅឋានដែលរងគ្រោះដោយអគ្គីភ័យទាំងនោះមាន ៖
១-ម្ចាស់ផ្ទះមានឈ្មោះព្រំ ឆៃលាម ភេទស្រី អាយុ៦៤ឆ្នាំ ផ្ទះមានទំហំ ៦×១២ ផ្ទះឈើប្រក់ស័ង្កសី បាំងជញ្ជាំងជញ្ជាំងក្តារ ។ ម្ចាស់ផ្ទះទី២-មានឈ្មោះយីន វិតភេទប្រុស អាយុ៤៥ឆ្នាំ ផ្ទះមានទំហំ ៦×១២ ផ្ទះឈើប្រក់ស័ង្កសី ជញ្ជាំងក្តារ​ និងម្ចាស់ផ្ទះទី៣​ឈ្មោះនង ឆៃគីមភេទប្រុសអាយុ៤៥ឆ្នាំ ផ្ទះមានទំហំ ៦×១០ ផ្ទះឈើប្រក់ស័ង្កសី ជញ្ជាំងក្តារ ។​

ប្រើប្រាស់ឡានទឹកអស់ចំនួន៤គ្រឿង១.រថយន្តពន្លត់អគ្គីភ័យក្រុមហ៊ុនប្រេងតេលាមួយគ្រឿង
២.រថយន្តពន្លត់អគ្គីភ័យស្រុកត្បូងឃ្មុំមានចំនួនមួយគ្រឿង
៣.រថយន្តពន្លត់អគ្គីភ័យក្រុងសួងមួយគ្រឿង
៤.រថយន្តពន្លត់អគ្គីភ័យខេត្តកំពង់ចាមមួយគ្រឿង
៥.ទូកបូមខ្សាច់គ្រោះ ថៅ កែហាប់ជួយបាញ់ពន្លត់មួយគ្រឿង

មូលហេតុ បណ្ដាលមកពី​ទុស្សេខ្សែភ្លើង។ សូមបញ្ជាក់ថានៅក្នុងហេតុការណ៍នេះមិនមានប្រជាពលរដ្ឋរងគ្រោះថ្នាក់នោះទេ សំណាងណាស់បានរថយន្ត៤គ្រឿងមកបាញ់ទឹកអន្តរាគមន៍ទាន់ពេលវេលា ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ