អាជ្ញាធរខេត្តប៉ៃលិន បន្តសម្រួលដល់ពលករខ្មែរ មកពីប្រទេសថៃវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ
ខេត្តប៉ៃលិន ៖ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន…
ខេត្តប៉ៃលិន ៖ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន…
ខេត្តប៉ៃលិន ៖ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញពិនិត្យមើលក្រុមការងាររបស់រដ្ឋបាលខេត្តកំពុងបន្តសម្របសម្រួល និងដោះស្រាយជូនបងប្អូនពលករខ្មែរ ដែលមកពីប្រទេសថៃ វិលត្រលប់ទៅស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ។
លោកស្រី បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំខេត្តប៉ៃលិន គឺមានបងប្អូនពលករខ្មែរ បានធ្វើដំណើរឆ្លងព្រំដែនត្រលប់មកកម្ពុជាវិញជារៀងរាល់ថ្ងៃ ដោយក្រុមការងាររបស់រដ្ឋបាលខេត្ត បានសហការជាមួយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រងចាំទទួលទាំងអស់ ឱ្យតែជាជន ជាតិខ្មែរ ទោះបីជាមានឯកសារ ឬមិនមានឯកសារ គ្រប់គ្រាន់ក៏ដោយ ដោយបានរៀបចំទីតាំងទទួលបងប្អូនពលករ នៅក្បែរព្រំដែន ដើម្បីសម្រួលទាំងការស្នាក់នៅបណ្ដោះអាសន្ន ការហូបចុកការថែទាំព្យាបាលសុខភាព និងជូនដំណើរវិល ត្រលប់ទៅស្រុកកំណើតវិញដោយឥតគិតថ្លៃ ។
លោកស្រី បានមានប្រសាសន៍បញ្ជាក់ថា នាពេលកន្លងមក រដ្ឋបាលខេត្តប៉ៃលិន បានជួយសម្របសម្រួលដល់បងប្អូនពលករខ្មែរជាច្រើនរូប ដែលទើបវិលត្រលប់មកពីប្រទេសថៃ បានទទួលឱកាសការងារល្អនៅ ក្នុងខេត្តជាមួយក្រុមហ៊ុន ឆាយណាជីនវ័រយាន អ៊ីមផត អ៊ិចផត ខេមបូឌា ឯ.ក ស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលឱ្យបងប្អូនពលករខ្មែរ វិលត្រលប់មកធ្វើការនៅក្នុងប្រទេសវិញ ព្រោះមានការងារសម្បូរបែបរាប់ម៉ឺនកន្លែងកំពុងនៅរង់ចាំ ៕
ចែករំលែកព័តមាននេះ