ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលធ្វើឲ្យភ្នែករបស់អ្នកមិនខ្មៅ។ តើមានអ្វីខ្លះទៅ?
នៅក្នុងល្ងខ្មៅមានផ្ទុកសារធាតុម្យ៉ាងដែលមិនត្រឹមតែអាចជួយធ្វើឲ្យសក់ខ្មៅ ថែមទាំងជួយធ្វើឲ្យភ្នែកអ្នកបាត់ស្នាមខ្មៅផងដែរ។ ដូចនេះ អ្នកគួរតែពិសារល្ងខ្មៅនេះដើម្បីសុខភាពសក់ និងស្បែកជុំវិញភ្នែក។
ក្នុងការ៉ុតមានវីតាមីនអេ ដោយអាចជួយកាត់បន្ថយស្នាមខ្មៅជុំវិញភ្នែកបាន ថែមទាំងអាចការពារសុខភាពភ្នែករបស់អ្នកផងដែរ។ ដូចនេះ អ្នកដែលប្រើកុំព្យូទ័រច្រើនអាចញ៉ាំការ៉ុតឲ្យបានច្រើនបាន។
បើនៅក្នុងពងមាន់វិញ មានផ្ទុកប្រូតេអ៊ីនច្រើន ដោយអាចជួយការពារស្បែកជុំវិញភ្នែករបស់អ្នកមិនងាយកើតស្នាមខ្មៅនោះទេ។
ពេលដែលនារីខ្វះគ្រាប់ឈាម ក៏អាចធ្វើឲ្យរង្វង់ភ្នែកខ្មៅផងដែរ។ ដូចនេះ អ្នកអាចពិសារថ្លើមជ្រូកបាន ព្រោះក្នុងនោះមានផ្ទុកសារធាតុដែក ដោយអាចជួយប៉ូវឈាមអ្នកបាន។
ចំពោះតែបៃតងក៏អាចជួយឲ្យរង្វង់ភ្នែករបស់អ្នកមិនសូវខ្មៅផងដែរ ថែមទាំងអាចជួយកាត់បន្ថយភាពនឿយហត់បានទៀតផង។ ដូចនេះ អ្នកអាចផឹកតែបៃតងបានដើម្បីការពារស្បែកជុំវិញរង្វង់ភ្នែករបស់អ្នក៕
ចែករំលែកព័តមាននេះ