ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ទី​មួយ​កម្ពុជា​ចេញ​មុខ​លើកទឹកចិត្ត​ដល់ ហេង វិសាល និង​ស្រី​នា ក្រោយ​ផ្ទុះ​ការ​រិះគន់​រឿង​បែងចែក និង​កឹ​ប​កេង​ជំនួយ​ជួយ​កងទ័ព

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ទី​មួយ​កម្ពុជា គឺ​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុនី ហ៊ុន ម៉ា​ណែ​ត បាន​ចេញ​មុខ​គាំទ្រ និង​លើកទឹកចិត្ត​ទៅ​កាន់​លោក​ហេង…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ទី​មួយ​កម្ពុជា គឺ​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុនី ហ៊ុន ម៉ា​ណែ​ត បាន​ចេញ​មុខ​គាំទ្រ និង​លើកទឹកចិត្ត​ទៅ​កាន់​លោក​ហេង វិសាល និង​ស្រី​នា បន្ទាប់​ពី​អ្នក​ទាំង​ពីរ​ទទួល​ការ​រិះគន់ និង​ចោទប្រកាន់​ពាក់ព័ន្ធ​ការ​បែងចែក និង​លួចលាក់​អំណោយ​ដែល​ត្រូវ​ចែក​ជូន​ដល់​កងទ័ព​ជួរ​មុខ ។

ការ​ចោទប្រកាន់​ដោយ​មិន​មាន​មូលដ្ឋាន​ច្បាស់លាស់​នេះ បាន​ធ្វើ​អោយ​លោក​ហេង វិសាល និង​ភរិយា ស្រី​នា សម្តែង​ការ​ខកចិត្ត និង​បាក់ទឹកចិត្ត​យ៉ាង​ខ្លាំង ដ្បិត​ពួក​គេ​ទាំង​ពីរ​មិន​បាន​ប្រព្រឹត្ត​រឿង​បែប​នេះ​ឡើយ ។

យ៉ាងណា ក្រោយ​ផ្ទុះ​រឿងរ៉ាវ​ខាងលើ​នេះ គេ​ឃើញ​មាន​មហាជន មិត្តភក្តិ ជា​ពិសេស អ្នកសិល្បៈ​ជា​ច្រើន បាន​ចេញ​មុខការ​ពារ​នូវ​ភាព​ស្អាតស្អំ​របស់​អ្នក​ទាំង​ពីរ និង​ស្នើ​អោយ​បញ្ឈប់​ការ​ចោទប្រកាន់​ខាងលើ​នេះ ។ អ្វី​ដែល​កាន់តែ​ពិសេស​ថែម​ទៀត​នោះ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក៏​បាន​ចេញ​មុខ​លើកទឹកចិត្ត និង​គាំទ្រ​ឱ្យ​លោក ហេង វិសាល និង​ស្រី​នា ចំពោះ​សកម្មភាព​មនុស្សធម៌ និង​ស្នើ​អោយ​អ្នក​ទាំង​ពីរ​បន្ត​នូវ​សកម្មភាព​មួយ​នេះ​បន្តទៀត ។

តាម​រយៈ​ការ​ខម​មិន​ពីក្រោម​សំ​ណេ​រដែ​ល​លោក ហេង វិសាល បាន​សរសេរ​បង្ហោះ​លើ
បណ្តាញ​​សង្គម លោក​ជំទាវ​បាន​មាន​ប្រសាសន៍​ថា ជាដំបូង​សូម​អរគុណ​ប្អូនប្រុស​ដែល​បាន​ផ្តួចផ្តើម​គំនិត​ក្នុង​ការ​ជួយ​ដល់​ជន​ដែល​រង​គ្រោះ​ក្នុង​ពេល​នេះ ។ បង​សូម​លើកទឹកចិត្ត​ប្អូន​អោយ​បន្តការងារ​នេះ​ទៀត ។ បង​គាំទ្រ​សកម្មភាព​របស់​ប្អូន​ៗ ។

លោក​ជំទាវ​បណ្ឌិត​បញ្ជាក់​ថា ប្អូន​ត្រូវ​ចង​ចាំ​ថា ការ​ធ្វើអំពើ​ល្អ​មិន​រង់ចាំ​ការ​តបស្នង​មក​វិញ​។ យើង​មិន​អាច​ឃាត់​មាត់​អ្នក​ដទៃ​បាន​ទេ ដូច្នេះ កុំអោយ​ពាក្យ​មនុស្ស​មួយ​ចំនួន​តូច​បំផ្លាញ​នូវ​ផលប្រយោជន៍​ដល់​មនុស្ស​ដែល​ត្រូវការ​ជា​ច្រើន​។ keep it up for our country and for our people ។
ក្រោយ​ឃើញ​ការ​លើ​ឡើង​ពី​លោក​ជំទាវ​បណ្ឌិត​ខាងលើ​នេះ លោក ហេង វិសាល បាន​ឆ្លើយ​តប​ថា ពួក​យើង​ដែល​ជា​ប្រជាពលរដ្ឋ​ខ្មែរ ក៏​សូម​អរគុណ និង​ដឹងគុណ​ដូច​គ្នា​ទៅ​កាន់​បង ជា​ពិសេស គឺ​ថ្នាក់ដឹកនាំ​ទាំងអស់ ពួក​ខ្ញុំ​ជា​អ្នក​ដែល​បាន​ចុះ​ទៅ​ផ្ទាល់ ទើប​ដឹង​ថា រាជរដ្ឋាភិបាល​បាន​រៀបចំ និង​ជួយ​ពីក្រោយ​ខ្លាំង​កម្រិត​ណា ខ្ញុំ​តំណាង​ឲ្យ​ក្រុមការងារ និង​ប្រជាជន​ខ្មែរ​ទាំងអស់ សូម​អរគុណ​បង​ដែល​បង​តែងតែ​យកចិត្តទុកដាក់​មិន​ថា បងប្អូន​ភៀស​សឹក និង​កង​ៗ​ជួរ​មុខ ពួក​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ពិតជា​មាន​ភាព​កក់ក្តៅ ។

ជា​ការ​កត់សម្គាល់ ក្រោយ​មានការ​រិះគន់ និង​ចោទប្រកាន់​ខាងលើ​នេះ លោក ហេង វិសាល បាន​ចេញ​មុខ​បកស្រាយ​ជា​បន្តបន្ទាប់ ដោយ​បង្ហាញ​ពី​ភាព​ស្អាតស្អំ​របស់​ខ្លួន និង​ភរិយា ។ ទោះជា​យ៉ាងណា ក្រោយ​មានការ​គាំទ្រ និង​លើកទឹកចិត្ត​ជា​បន្តបន្ទាប់ លោក ហេង វិសាល បាន​លើក​ឡើង​តាម​រយៈ​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា បងប្អូន​ទាំងអស់​គ្នា ខ្ញុំ​គិត​ថា ជា​ទំនួល​ខុស​ត្រូវ និង​ការ​ដឹងគុណ ខ្ញុំ​ត្រូវ​តែ​ចេញ​មក​និយាយ​រឿង​នេះ ។

ជាដំបូង​ខ្ញុំ​និង​គ្រួសារ សូម​អរគុណ​បងប្អូន មិត្តភក្តិ និង​ក្រុម​គ្រួសារ​ខ្មែរ​ទាំងអស់ ដែល​បាន​ចេញ​មក​ការពារ និង​លើកទឹកចិត្ត​ដល់​ពួក​ខ្ញុំ ខ្ញុំ​ពិតជា​រំភើប​មិនដឹង​ថា មាន​ពាក្យ​អ្វី​អាច​រៀបរាប់​អារម្មណ៍​នេះ​បាន​ទេ ដោយ​ស្មោះត្រង់​នៅ​យប់​នោះ​អារម្មណ៍​របស់ខ្ញុំ​ពិតជា​ហត់ និង​ខកចិត្ត​ខ្លាំង​មែន ជា​ពិសេស នៅ​ពេល​ដែល​ឃើញ​ទឹកភ្នែក​របស់​ប្រពន្ធ ទោះបីជា​ខ្ញុំ​រៀន​ធម៌​មែន ប៉ុន្តែ​ចិត្ត​ខ្ញុំ​នៅ​ជា​មនុស្ស​សុទ្ធសាធ ខាងក្នុង​ខ្ញុំ​ឈឺចាប់​ខ្លាំង ហើយ​បាក់ទឹកចិត្ត​ខ្លាំង ប៉ុន្តែ​មក​ដល់​ឥឡូវនេះ ពួក​ខ្ញុំ​លែង​អី​ហើយ ហើយ​ខ្ញុំ​មកនេះ គឺ​ចង់​ប្រាប់​បងប្អូន​ថា ទោះ​ខ្ញុំ​ហត់ និង​ខ្លាច​នៅ​សម្ពាធ​មែន តែបើ​ប្រទេស​ជាតិ​យើង​មាន​បញ្ហា ខ្ញុំ​និង​ក្រុម​គ្រួសារ​គឺ​នៅ​តែ​ចេញ​មក​ជួយ​អ្វី​ដែល​ពួក​ខ្ញុំ​ជួយ​បាន ព្រោះ​នេះ​គឺជា​ប្រទេស​ខ្ញុំ ទឹកដី​កំណើត​ខ្ញុំ បងប្អូន​ខ្មែរ​របស់ខ្ញុំ ដូច្នេះ សូម​បងប្អូន​ទុកចិត្ត​អាច​ឈប់​បារម្ភ ហើយ​បន្ត​ផ្តោត​និង​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ ពួក​យើង​តែ​មួយ​ពួក​យើង​នឹង​ឈ្នះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ