ការញៀនកាហ្វេអ៊ីន គឺជាស្ថានភាពមួយដែលរាងកាយរបស់អ្នកចាប់ផ្ដើមពឹងផ្អែកលើជាតិកាហ្វេអ៊ីន ដើម្បីដំណើរការធម្មតា។ មានរោគសញ្ញាពីរយ៉ាងដែលបង្ហាញពីស្ថានភាពនេះ៖
ភាពធន់នឹងជាតិកាហ្វេអ៊ីន (Caffeine Tolerance)៖
អ្នកចាប់ផ្តើម ផឹកកាហ្វេក្នុងបរិមាណច្រើន ឬញឹកញាប់ជាងមុន ដូចជាពី ១ កែវទៅ ២ កែវ ឬរហូតដល់ ៣-៤ កែវក្នុងមួយថ្ងៃ។
មូលហេតុគឺដោយសារបរិមាណដែលអ្នកធ្លាប់ផឹក លែងមានប្រសិទ្ធភាព ដូចមុនទៀតហើយ។ អ្នកមានអារម្មណ៍ងងុយគេង គ្មានថាមពល និងពិបាកគិត ប្រសិនបើមិនបានបង្កើនបរិមាណកាហ្វេ។
រោគសញ្ញានៃការដកជាតិកាហ្វេអ៊ីន (Caffeine Withdrawal)៖
អ្នកមានរោគសញ្ញាមិនធម្មតា ភ្លាមៗបន្ទាប់ពីមិនបានផឹកកាហ្វេ មួយថ្ងៃ។
រោគសញ្ញាទាំងនោះរួមមាន ឈឺក្បាល ងងុយដេកខ្លាំង អស់កម្លាំង ចង្អោរ និងមានអារម្មណ៍ចង់ផឹកកាហ្វេខ្លាំង។
ភាពធ្ងន់ធ្ងរនៃរោគសញ្ញាទាំងនេះប្រែប្រួលទៅតាមបរិមាណកាហ្វេអ៊ីនដែលអ្នកបានទទួលទានជាប្រចាំ។
ចំណុចសម្គាល់
ប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះ អ្នកអាចកំពុងញៀនកាហ្វេអ៊ីន។ ការកាត់បន្ថយបរិមាណកាហ្វេបន្តិចម្តងៗអាចជួយកាត់បន្ថយការពឹងផ្អែកនេះបាន៕
ចែករំលែកព័តមាននេះ