ក្រសួងបរិស្ថានបានប្រកាសនាថ្ងៃទី១១ ខែសីហានេះថា ៖ ផលប៉ះពាល់ដែលមីក្រូប្លាស្ទីក និងសូម្បីតែសារធាតុណាណូប្លាស្ទិកតូចៗ មានលើសុខភាពមនុស្ស មិនទាន់ត្រូវបានយល់ច្បាស់នៅឡើយទេ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវ បាន និងកំពុងធ្វើកា រដើម្បីស្វែងយល់បន្ថែមនៅក្នុងបញ្ហាសុខភាពថ្មីមួយនេះ ។

ក្រសួងបរិស្ថាន បានបញ្ជាក់ថា ការសិក្សាដ៏លេចធ្លោបំផុត ដែលរកឃើញថាមីក្រូប្លាស្ទិកស្ថិតក្នុងខួរក្បាល ត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី Nature Medicine ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ ។
អ្នកវិទ្យាសាស្ត្របានធ្វើតេស្តជាលិកាខួរក្បាលពីមនុស្ស២៨ នាក់ ដែលបានស្លា.ប់ក្នុងឆ្នាំ២០១៦ និងមនុស្សចំនួន ២៤នាក់ ដែលបានស្លា.ប់កាលពីឆ្នាំមុន នៅក្នុងរដ្ឋ New Mexico សហរដ្ឋអាមេរិក៕ គ្រូពេទ្យបានរកឃើញថា បរិមាណមីក្រូប្លាស្ទិក នៅក្នុងគំរូកើនឡើងតាមពេលវេលា ។
ការសិក្សានេះបានធ្វើឱ្យមានការចាប់អារម្មណ៍ជុំវិញពិភពលោក នៅពេលដែលអ្នកស្រាវជ្រាវនាំមុខគេ គឺអ្នកជំនាញខាងជាតិពុលអាមេរិក Matthew Campen បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ពួកគេបានរកឃើញបរិមាណ សារធាតុមីក្រូប្លាស្ទិកស្មើនឹងមួយស្លាបព្រានៅក្នុងខួរក្បាល៕
ប្រភព៖ ឯកសារបរទេស
ចែករំលែកព័តមាននេះ