ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

UN ថ្កោល​ទោស​អ៊ីស្រា​អែល​វា.យ​ប្រ.ហារ​ស្លា.ប់​អ្នក​សារ​ព័ត៌​មាន​៦​នាក់

1 នាទី មុន

ទី​ក្រុង​ញូយ៉ក៖ ​​ក្រោយ​​ការ​វាយ​ប្រហារ​ស្លាប់​អ្នក​សារ​ព័ត៌​មាន​​៦​នាក់​​​​​​ពី​សំណាក់​យោធា​អ៊ីស្រា​អែល​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​​ អង្គ​ការ​សហ​ប្រជា​ជាតិ​ប្រកាស​ថ្កោល​ទោស​ជា​ទម្ងន់​។ ការិយាល័យសិទ្ធិ​មនុស្ស​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ចាត់​ទុក​ថា​នេះ​ជា​ការ​រំលោភ​ច្បាប់​មនុស្ស​ធម៌​​អន្តរ​ជាតិ​។ នៅ​ក្នុង​ចំណោម​​អ្នក​ស្លាប់​ទាំង​នោះ​ គ្រាន់​តែ​ទូរ​ទស្សន៍​អាល់​ចាស៊ីរ៉ា​ស្លាប់​​​អ្នក​សារ​ព័ត៌​មាន​របស់​ខ្លួន​៥​នាក់​។ ក្នុង​នោះ​មាន​​​អ្នក​​សារ​ព័ត៌​មាន​​ល្បី​ឈ្មោះ​ លោក​អាណាស់ អាល់​សារីហ្វ​(Anas al-Sharif)…

ទី​ក្រុង​ញូយ៉ក៖ ​​ក្រោយ​​ការ​វាយ​ប្រហារ​ស្លាប់​អ្នក​សារ​ព័ត៌​មាន​​៦​នាក់​​​​​​ពី​សំណាក់​យោធា​អ៊ីស្រា​អែល​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​​ អង្គ​ការ​សហ​ប្រជា​ជាតិ​ប្រកាស​ថ្កោល​ទោស​ជា​ទម្ងន់​។ ការិយាល័យសិទ្ធិ​មនុស្ស​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ចាត់​ទុក​ថា​នេះ​ជា​ការ​រំលោភ​ច្បាប់​មនុស្ស​ធម៌​​អន្តរ​ជាតិ​។ នៅ​ក្នុង​ចំណោម​​អ្នក​ស្លាប់​ទាំង​នោះ​ គ្រាន់​តែ​ទូរ​ទស្សន៍​អាល់​ចាស៊ីរ៉ា​ស្លាប់​​​អ្នក​សារ​ព័ត៌​មាន​របស់​ខ្លួន​៥​នាក់​។ ក្នុង​នោះ​មាន​​​អ្នក​​សារ​ព័ត៌​មាន​​ល្បី​ឈ្មោះ​ លោក​អាណាស់ អាល់​សារីហ្វ​(Anas al-Sharif) ម្នាក់​ផង​ដែរ​​​។

យោធា​អ៊ី​ស្រា​អែល​ទទួល​ស្គាល់​​ថា​ការ​វាយ​ប្រហារ​នេះ​ជា​ស្នា​ដៃ​របស់​ខ្លួន​ពិត​មែន​ ប៉ុន្តែ​អ៊ីស្រា​អែល​​​ថា​ខ្លួន​គ្មាន​បំណង​សម្លាប់​មនុស្ស​ច្រើន​សន្ធឹក​សន្ធាប់​ដល់​ថ្នាក់​នេះ​ទេ​។ ខ្លួន​មាន​បំណង​សម្លាប់​តែ​លោក​អាល់​សារីហ្វ​ម្នាក់​ប៉ុណ្ណោះ​ដែល​អ៊ីស្រា​អែល​ចោទ​ប្រកាន់​ថា​គាត់​ជា​មនុស្ស​របស់​​​​ក្រុម​ហាម៉ាស់​។ អ៊ីស្រា​អែល​​ថា​ខ្លួន​មាន​ឯក​សារ​បញ្ជាក់​ថា​​​អាល់​សារីហ្វ​ពិត​ជា​សមាជិក​ក្រុម​ហាម៉ាស់​។ ក្នុង​នោះ​មាន​បញ្ជី​​បុគ្គលិក, ​ឈ្មោះ​របស់​គាត់​នៅ​ក្នុង​បញ្ជី​ហ្វឹក​ហ្វឺន​របស់​ក្រុម​ភេរវ​កម្ម,​ លេខ​ទូរ​ស័ព្ទ និង​បញ្ជី​បើក​ប្រាក់​ខែ​។

ទោះ​ជា​មាន​ការ​បក​ស្រាយ​បែប​នេះ​ក្ដី ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​នៅ​តែ​មិន​គាំទ្រ​ការ​វាយ​ប្រហារ​នោះ​ទេ​។ ការិយាល័យ​នេះ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​ថា​អ៊ីស្រាអែល​ត្រូវ​តែ​គោរព​ និង​ការ​ពារ​ជន​ស៊ីវិល​គ្រប់​រូប ​រួម​ទាំង​អ្នក​សារ​ព័ត៌​មាន​ផង​ដែរ​។ យើង​​យល់​ថា​អ្នក​សារ​ព័ត៌​មាន​ទាំង​អស់​ត្រូវ​តែ​មាន​សិទ្ធិ​ចូល​តំបន់​ហ្កា​ហ្សា​​​ដោយ​គ្មាន​ការ​រា​រាំង​។​

​​ក្រុម​ការ​ពារ​សិទ្ធិ​អ្នក​សារ​ព័ត៌​មាន​ និង​​​ប្រទេស​មួយ​ចំនួន​ប្រកាស​ថ្កោល​ទោស​ទង្វើ​របស់​អ៊ីស្រា​អែល​។ អ្នក​នាំ​ពាក្យ​​នាយក​រដ្ឋ​មន្ត្រី​អង់​គ្លេស​ថ្លែង​ថា​រដ្ឋា​ភិបាល​របស់​ខ្លួន​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំងចំពោះ​បញ្ហា​នេះ​​ និង​សូម​អំពាវ​នាវ​ឱ្យ​ស៊ើប​អង្កេតសំណុំ​រឿង​នេះ​​ដោយ​ឯក​រាជ្យ​​​។ អ្នក​នាំ​ពាក្យ​រូប​នេះ​យល់​ថា​អ៊ីស្រា​អែល​គួរ​​​ធានា​ឱ្យ​បាន​ថា​អ្នក​សារ​ព័ត៌​មាន​អាច​បំពេញ​ការ​ងារ​របស់​ខ្លួន​ដោយ​សុវត្ថិ​ភាព និង​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​។

ថ្ងៃ​នេះ បុគ្គ​លិក​របស់​ទូរ​ទស្សន៍​អាល់​ចា​ស៊ីរ៉ា​បាន​ជួប​ជុំ​គ្នា​ដើម្បី​គោរព​វិញ្ញាណ​ក្ខន្ធមិត្ត​រួម​ការ​ងារ​របស់ខ្លួន​ទាំង​៥​នាក់​។ ប្រភព​ខ្លះ​​ឱ្យ​ដឹង​ថា​អ្នក​សារ​ព័ត៌​មាន​ឈ្មោះ​អាល់​សារីហ្វ​ធ្លាប់​ត្រូវ​អ៊ីស្រា​អែល​គំរាម​ចង់​សម្លាប់​ជា​ច្រើន​ដង​មក​ហើយ​។ អ៊ី​ស្រា​អែល​ថា​គាត់​ជា​អ្នក​ដឹក​នាំ​កម្លាំង​ក្រុម​ហាម៉ាស់ និង​ធ្លាប់​ចូល​រួម​នៅ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​រ៉ុក​កែត​ទៅ​លើ​អ៊ី​ស្រា​អែល​។

ទូរ​ទស្សន៍​អាល់​ចា​ស៊ីរ៉ា​ផ្ដល់​ថវិកា​ផ្សាយ​ដោយ​រដ្ឋា​ភិបាល​ប្រទេស​កាតា​។ ទូរទស្សន៍​នេះ​បាន​ចេញ​មុខ​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​អ៊ីស្រា​អែល​​ត្រង់​ចំណុច​ដែល​​ថា​អ្នក​សារ​ព័ត៌​មាន​របស់​ខ្លួន​ជា​បក្ស​ពួក​ក្រុម​ហា​ម៉ាស់​។ ​កាល​ពី​ពេល​កន្លង​មក​ ​​លោក​អាល់​សារីហ្វ​​ក៏​ធ្លាប់​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ​ផង​ដែរ​។ ឥឡូវ​នេះ ការ​ពិត​យ៉ាង​ណា​នៅ​មិន​​ទាន់​ដឹង​នៅ​ឡើយ​ទេ​ ទាល់​តែ​រង់​ចាំ​ការ​ស៊ើប​អង្កេត​។ ខាង​លើ​នេះ​ជា​ការ​ដក​ស្រង់​ប្រភព​ពី​ប៊ី​ប៊ី​ស៊ី និង​រ៉យ​ទ័រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ