ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការក្រៅរដ្ឋាភិបាល (NGO) ចុះពិនិត្យទីតាំងផ្ទាល់ពលរដ្ឋភៀស សឹកនៅតំបន់ទីទួលសុវត្ថិភាពវត្តភ្នំកំបោរ ស្រុកបន្ទាយអំពិល

2 ម៉ោង មុន
  • ឧត្តរមានជ័យ

ខេត្តឧត្ដរមានជ័យ ៖ អង្គការក្រៅរដ្ឋាភិបាល (NGO) ចុះពិនិត្យទីតាំងផ្ទាល់ និងនាំយកអំណោយមួយចំនួន សម្រាប់បងប្អូនប្រជាពលរដ្ឋភៀសសឹកនៅតំបន់ទីទួលសុវត្ថិភាពវត្តភ្នំកំបោរ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។…

ខេត្តឧត្ដរមានជ័យ ៖ អង្គការក្រៅរដ្ឋាភិបាល (NGO) ចុះពិនិត្យទីតាំងផ្ទាល់ និងនាំយកអំណោយមួយចំនួន សម្រាប់បងប្អូនប្រជាពលរដ្ឋភៀសសឹកនៅតំបន់ទីទួលសុវត្ថិភាពវត្តភ្នំកំបោរ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។ នេះបើយោងតាមអគ្គនាយកដ្ឋានព័ត៌មានកម្ពុជាបានផ្សាយនាមុននេះ ។

នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ នេះ អង្គការក្រៅរដ្ឋាភិបាល(NGO) ចំនួន៤៣ស្ថាប័ន ដោយមានការសម្របសម្រួលពីលោក ម៉េត មាសភក្ដី អភិបាលរងខេត្តឧត្ដរមានជ័យ និងក្រុមការងារបានអញ្ជើញចុះពិពិនិត្យទីតាំងស្នាក់នៅរបស់បងប្អូនប្រជាពលរដ្ឋកំពុងភៀសសឹក នៅទីទួលសុវត្ថិភាពវត្តភ្នំកំបោរ ស្រុកបន្ទាយអំពិល ក្នុងនោះដែរក៏បាននាំយកនូវអំណោយដូចជារបស់របរប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគមួយចំនួន សម្រាប់ជួយសម្រាលបន្ទុកបងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅទីនោះផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ