ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីស្នំគោរពវិញ្ញាណក្ខន្ធទាហានជួរមុខប្រាសាទតាមាន់ដែលពលីក្នុងសមរភូមិ

3 ម៉ោង មុន
  • សៀមរាប

រដ្ឋបាល​ខេត្តសៀមរាប បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២៥ ថា ៖ ឯកឧត្តម ង៉ែត ន​រិ​ន្ទ្រ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ស្រីស្នំ…

រដ្ឋបាល​ខេត្តសៀមរាប បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២៥ ថា ៖ ឯកឧត្តម ង៉ែត ន​រិ​ន្ទ្រ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ស្រីស្នំ អមដំណើរ​ដោយ​ឯកឧត្តម លោក​ជំទាវ លោក លោកស្រី ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ស្រីស្នំ​បាន​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ និង​រំលែក​ទុក្ខ​គ្រួសារ​ពល​ទាហាន​ជួរ​មុខ​ទិស​ប្រាសាទ​តា​មាន់​ដែល​បា​ម​ពលី​ក្នុង​សមរភូមិ​សង្គ្រាម​ជាមួយ​ទាហាន​សៀម​នៅ​បី​ទីតាំង ។

ចំពោះ​ទីតាំង​ទាំង​បី​ខាងលើ​នេះ​រួម​មាន
-​សព​លោក​វរៈសេនីយ៍ទោ ក្លែប រាយ នៅ​ភូមិ​ធ្លក ឃុំ​ត្រាំសសរ ស្រុក​ស្រីស្នំ ខេត្តសៀមរាប ។
-​សព​លោក អនុសេនីយ៍ឯក ឡោក ម៉ៅ ភូមិ​គោក​ព្រេច ឃុំ​ត្រាំសសរ ស្រុក​ស្រីស្នំ ខេត្តសៀមរាប​។
-​សព​លោក​ពលបាលទោ ប៉ោត ពី​ន ភូមិ​មោង​ខាងត្បូង ឃុំ​មោង ស្រុក​ស្រីស្នំ ខេត្តសៀមរាប គ្រោះថ្នាក់​ចរាចរណ៍ នៅ​ប្រាសាទ​តា​មាន់ ។

ជាមួយនឹង​ការ​គោរព​វិញ្ញាណក្ខន្ធ​នេះ​ដែរ ក្រុមការងារ​ក៏​បាន​នាំ​យក​សម្ភារ និង​ថវិកា​ទៅ​សួរសុខទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​ទាំង​បី ដោយ​មួយ​គ្រួសារ​ទទួល​បាន​អង្ករ​១០០​គីឡូក្រាម មី​៥​កេស ទឹកបរិសុទ្ធ​៤​កេស និង​ថវិកា​ចំនួន ២,៨០០,០០០៛ ។

ក្នុង​នាម​ក្រុមការងារ​ពិតជា​មាន​សេចក្តី​រន្ធត់​តក់ស្លុត​ឥត​ឧបមា ក្រោយ​ពី​បាន​ទទួល​ដំណឹង​យ៉ាង​ក្រៀមក្រំ​ថា វីរ​កង​ទ័​របស់​យើង​បាន​ពលី ។ ក្នុង​បរិយាកាស​ដ៏​សែន​ក្ដុកក្ដួល​នេះ សូម​សម្តែង​នូវ​ការ​អសោក​ស្តាយ អាឡោះអាល័យ​ជា​អនេក និង​សូម​ចូលរួម​រំលែក​ទុក្ខ ដ៏​សែន​ក្រៀមក្រំ​បំផុត​ជាមួយ​ក្រុម​គ្រួសារ ។

មរណភាព​របស់ យោធិន​របស់​យើង គឺជា​ការ​បាត់បង់​ដ៏​ធំធេង មិន​ត្រឹមតែ​ចំពោះ​ក្រុម​គ្រួសារ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ការ​បាត់បង់​នូវ​វីរ​យុទ្ធ​ជន​ខ្មែរ​ដ៏​អង់អាច​ក្លាហាន​ម្នាក់​ដែល​បាន​បូជា​សាច់​ស្រស់ ឈាម​ស្រស់ ក្នុង​កិច្ច​ការពារ​បូរណភាព​ទឹកដី ការពារ​អធិបតេយ្យ​ជាតិ ពី​ការ​ឈ្លានពាន​របស់​ពួក​ខ្មាំងសត្រូវ​លើ​សមរភូមិ​មុខ គួរ​ឱ្យ​ស្ញប់ស្ញែង​ជាទី​បំផុត ។

សូម​ដួង​វិញ្ញាណក្ខន្ធ​របស់​យោធិន​របស់​យើង​បាន​ទៅ​កាន់ សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ យើងខ្ញុំ​នឹង​ចង់​ចាំ​នូវ​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​យោធិន​ដែល​បាន​ពលី​នេះ​ក្នុង​ក្រអៅបេះដូង​ជា​រៀង​រហូត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ