ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃមាសធ្លាក់ចុះ​១% ខណៈគ្រប់គ្នាផ្តោតលើកិច្ចចរចារវាងអាមេរិក និងរុស្ស៊ីស្តីពីអ៊ុយក្រែន

3 ម៉ោង មុន

បរទេស ៖ តម្លៃមាសបានធ្លាក់ចុះ ១% នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ខណៈដែលពិភពលោកកំពុងផ្តោតលើកិច្ចចរចារវាងសហរដ្ឋអាមេរិក និងរុស្ស៊ី នាពេលខាងមុខ…

បរទេស ៖ តម្លៃមាសបានធ្លាក់ចុះ ១% នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ខណៈដែលពិភពលោកកំពុងផ្តោតលើកិច្ចចរចារវាងសហរដ្ឋអាមេរិក និងរុស្ស៊ី នាពេលខាងមុខ ជុំវិញសង្រ្គាមនៅអ៊ុយក្រែន ព្រមទាំងទិន្នន័យអតិផរណាខែកក្កដារបស់អាមេរិក។

ប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា តម្លៃមាសអន្តរជាតិឈរនៅតម្លៃ ៣ ៣៦៣ដុល្លារក្នុង១អោន ឬ ៤ ០៥១ដុល្លារក្នុង១តម្លឹង គិតត្រឹមម៉ោង២នាទីរសៀលថ្ងៃទី១១​ ខែសីហា ឆ្នាំ២០២៥។ បើទោះបីជាធ្លាក់ចុះ ១% ក៏ពិតមែន ប៉ុន្តែតម្លៃមាសនៅតែឈរនៅកម្រិតខ្ពស់។

លោក Matt Simpson អ្នកវិភាគជាន់ខ្ពស់របស់ក្រុមហ៊ុន City Index បានលើកឡើងថា ភាពត្រជាក់បន្តិច នៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយជុំវិញសង្រ្គាមនៅអ៊ុយក្រែន បានធ្វើឱ្យតម្លៃមាសធ្លាក់ចុះបន្ថែមទៀត បន្ទាប់ពីមានការប្រកាសកាលពីថ្ងៃទី៨ ខែសីហា ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) នឹងមានជំនួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាដឺមៀរ ពូទីន (Vladimir Putin) នៅថ្ងៃទី១៥ ខែសីហា ខាងមុខនេះ នៅក្នុងរដ្ឋអាឡាស្កា (Alaska) សហរដ្ឋអាមេរិក ដើម្បីចរចាបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។

ទន្ទឹមនឹងនេះដែរ ទិន្នន័យស្តីពីតម្លៃទំនិញប្រើប្រាស់របស់អាមេរិក នឹងដល់កំណត់នៅថ្ងៃទី១២ ខែសីហា ដោយក្រុមអ្នកវិភាគរំពឹងថា ពន្ធគយដែលបានដាក់កាលថ្មីៗនេះ នឹងជំរុញវិស័យស្នូលប្រចាំឆ្នាំរបស់អាមេរិកកើនឡើងពី ០,៣% ដល់ ៣% ដែលលើសពីគោលដៅ ២% របស់ធនាគារកណ្តាលអាមេរិក (Fed)៕ ប្រភព ៖ Reuters

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ