ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់អ្នកប្រើគ្រឿងញៀ.ន រួចដោះលែង

5 ម៉ោង មុន
  • តាកែវ

ខេត្តតាកែវ​៖ យោង​តាម​ប្រភពពី​លោក​មាន វុ​ត្ថា​នាយ​ប៉ុ​ស្ត៍​នគរបាល​ឃុំ​ចំបក់​បានអោយ​ដឹង​ថា​កាលពី​ថ្ងៃ​ទី​៧​វេលា​ម៉ោង​៩​ព្រឹក​កំលាំង​របស់​លោក​បាន​បង្ក្រាប​មនុស្ស​៣​នាក់​នៅ​ក្នុងផ្ទះ​សំណាក់​១៦៨​ជាប់​ស្ពាន​លង់​ធន់​ផ្លូវជាតិ​លេខ​២​រួម​ទាំង​វត្ថុ​តាង​រួម​មាន​ម៉ូតូ​២​គ្រឿង​ថ្នាំ​ញៀន​១​កញ្ចប់​។ លោកនាយ​ប៉ុ​ស្ត៍​បានអោយ​ដឹង​ទៀត​ថា​ក្រោយ​ការ​ឃាត់​ខ្លូ​ន​ជនសង្ស័យ​៣​នាក់​ខាង​លើក៍​មាន​មន្ត្រី​ប៉ូ​លី​ស​នៅ​អធិការដ្ឋាន​ស្រុក​បាទី​ម្នាក់​ឈ្មោះ​អូន ណា​រ៉ា​ក់​ក្រោយ​ឃាត់​ខ្លូ​ន​លោកនាយ​ប៉ុ​ស្ត៍​បា ន​បញ្ជូន​ជន​ស​ង្ស័​យទាំង​៣​នាក់​រួម​ទាំង​វត្ថុ​តាង​ទៅ​អធិកា​ស្រុក​បាទី​ដើម្បី​បន្ត​នីតិវិធី​។ ពាក់​ព​ន្ធ័​ករណី​ខាងលើ​លោក​ហួត សៅ​គុណ​អធិការ​ង​គ្រឿងញៀន​ស្រុក​បាទី​បានអោយ​ដឹង​ថា​លោក​ពិតជា​បាន​ទទួល​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​ពិតមែនតែ​មិន​បាន​ទទួល​របាយការណ៍​ពី ប៉ុ​ស្ត៍​រដ្ឋបាល​ឃុំ​ចំ​ប៉ក់​នោះ​ទេ​។ លោក​ហួត…

ខេត្តតាកែវ​៖ យោង​តាម​ប្រភពពី​លោក​មាន វុ​ត្ថា​នាយ​ប៉ុ​ស្ត៍​នគរបាល​ឃុំ​ចំបក់​បានអោយ​ដឹង​ថា​កាលពី​ថ្ងៃ​ទី​៧​វេលា​ម៉ោង​៩​ព្រឹក​កំលាំង​របស់​លោក​បាន​បង្ក្រាប​មនុស្ស​៣​នាក់​នៅ​ក្នុងផ្ទះ​សំណាក់​១៦៨​ជាប់​ស្ពាន​លង់​ធន់​ផ្លូវជាតិ​លេខ​២​រួម​ទាំង​វត្ថុ​តាង​រួម​មាន​ម៉ូតូ​២​គ្រឿង​ថ្នាំ​ញៀន​១​កញ្ចប់​។

លោកនាយ​ប៉ុ​ស្ត៍​បានអោយ​ដឹង​ទៀត​ថា​ក្រោយ​ការ​ឃាត់​ខ្លូ​ន​ជនសង្ស័យ​៣​នាក់​ខាង​លើក៍​មាន​មន្ត្រី​ប៉ូ​លី​ស​នៅ​អធិការដ្ឋាន​ស្រុក​បាទី​ម្នាក់​ឈ្មោះ​អូន ណា​រ៉ា​ក់​ក្រោយ​ឃាត់​ខ្លូ​ន​លោកនាយ​ប៉ុ​ស្ត៍​បា ន​បញ្ជូន​ជន​ស​ង្ស័​យទាំង​៣​នាក់​រួម​ទាំង​វត្ថុ​តាង​ទៅ​អធិកា​ស្រុក​បាទី​ដើម្បី​បន្ត​នីតិវិធី​។

ពាក់​ព​ន្ធ័​ករណី​ខាងលើ​លោក​ហួត សៅ​គុណ​អធិការ​ង​គ្រឿងញៀន​ស្រុក​បាទី​បានអោយ​ដឹង​ថា​លោក​ពិតជា​បាន​ទទួល​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​ពិតមែនតែ​មិន​បាន​ទទួល​របាយការណ៍​ពី ប៉ុ​ស្ត៍​រដ្ឋបាល​ឃុំ​ចំ​ប៉ក់​នោះ​ទេ​។

លោក​ហួត សៅ​គុណ​បានអោយ​ដឹង​ទៀត​ថា​លោក​ទទួលបញ្ជា​ផ្ទាល់​ពី​លោកស្នងការ​ខេត្តតាកែវ​កសាង​សំណុំរឿង​បញ្ជូន​រឿង​ផ្សេង​ទៀត​ឬ​រឿង​ដោះ​លែង​ជន​ស​ង្ស័​យឈ្មោះ​អូន ណា​រ៉ា​ក់ ​លោក​មិនដឹង​ទេ​។

ចំណែក​លោក​ចុ​ល ចេក​ស្នងការ​ង​ទទួល​ផែន​បង្ក្រាប​គ្រឿងញៀន​ក្រោយ​ទទួល​ទូរ​សព្ទ័​​អ្នក​កាសែត​សួរ​ករណី​ខាងលើ​លោក​ស្តាប់​តែ​មិន​ឆ្លើយ​រួច​ក៍បិត​ទូរ​សព្ទ័​។

យោង​តាម​ប្រភព​ច្បាស់ការ​បានអោយ​ដឹង​ថា​ជនសង្ស័យ​ឈ្មោះ​អូន​ណា​រ៉ា​ក់​ជា​មន្ត្រី​នគរបាល​អន្តោរ​ប្រវេសន៍​ប្រចាំ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី​នឹង​ជា​មនុស្ស​ប្រើប្រាស់​គ្រឿងញៀន​ហើយ​ការ​ដែរ​លោក​អូន​ណា​រ៉ា​ក់​មាន​សិរី​ភាព​វិញ​គឺ​លោក​ហួត​សៅ​គុណ​ជា​អ្នកសម្របសម្រួល​ ។

ព័ត៌មានលម្អិត​នឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ