ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ១០​លាន​រៀលរបស់​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន​សែន​ បានប្រគល់ជូន​ដល់​ភរិយា​វី​រៈ​​កងទ័ព១រូបមាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ

5 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​: ស្ត្រី​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ម្នាក់​បាន​ចូល​មក​សម្រាក​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ដើម្បី​ត្រៀម​និង​សម្រាលកូន​។​ចំណែក​ប្ដី​របស់​ខ្លួន​វិញ​ជា​វី​រៈ​យុទ្ធ​ជន​ជួរ​មុខ​កំពុង​តែ​រវល់​បំពេញការងារ​ជូន​ជាតិ​ទប់ទល់​និង​ការ​ឈ្លានពាន​ពី​សំណាក់​ទ័ព​ថៃ ។ អ្នកស្រី​ឡា​ច គឹ​ម​ហៀ​ង អាយុ​៦១ ឆ្នាំ​រស់នៅ​ស្រុក​បា​ធា​យ ដែល​មក​មើល​កំដរ​កូនស្រី​បាន​រៀបរាប់​ថា​: ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់​ឯកឧត្តម​ខ្លូត​ផ​ន​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត…

ខេត្តកំពង់ចាម​: ស្ត្រី​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ម្នាក់​បាន​ចូល​មក​សម្រាក​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ដើម្បី​ត្រៀម​និង​សម្រាលកូន​។​ចំណែក​ប្ដី​របស់​ខ្លួន​វិញ​ជា​វី​រៈ​យុទ្ធ​ជន​ជួរ​មុខ​កំពុង​តែ​រវល់​បំពេញការងារ​ជូន​ជាតិ​ទប់ទល់​និង​ការ​ឈ្លានពាន​ពី​សំណាក់​ទ័ព​ថៃ ។

អ្នកស្រី​ឡា​ច គឹ​ម​ហៀ​ង អាយុ​៦១ ឆ្នាំ​រស់នៅ​ស្រុក​បា​ធា​យ ដែល​មក​មើល​កំដរ​កូនស្រី​បាន​រៀបរាប់​ថា​: ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់​ឯកឧត្តម​ខ្លូត​ផ​ន​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម​អ៊ុ​ន​ចាន់​ដា អភិបាលខេត្ត បាន​នាំ​យក​អំណោយ​ថវិកា​ចំនួន​១០​លាន​រៀល​ព្រមទាំង​គ្រឿង​ឧបភោគបរិភោគ​របស់​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា គឺ​បាន​យក​មក​ជូន​ដល់​បន្ទប់​ស្នាក់​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ត​នា​ព្រឹក​ថ្ងៃ​ទី​១១​សីហា ឆ្នាំ​២០២៥​បាន​ជូន​ដល់​កូនស្រី​របស់​គាត់​ឈ្មោះ​ជា មួយ​លាភ អាយុ​៣៥​ឆ្នាំ ដែល​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​។

អ្នកស្រី​បាន​រៀបរាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា​កាលពីមុន​កូនប្រសារ​របស់​គាត់​ជា​ទាហាន​កង​វិស្វកម្ម​នៅ​ស្រុក​បា​ធា​យក្រោយមក​បាន​ផ្លាស់​ទៅ​រស់នៅ​ខេត្តព្រះវិហារ មក​ដល់​បច្ចុប្បន្ន​នេះ​មាន​រយៈពេល​ជិត​២០​ឆ្នាំ​ហើយ​។

កូនស្រី​គាត់​ឈ្មោះ​លាភ មានកូន​រហូត​ទៅ​ដល់​បួន​នាក់​ក្នុង​នោះ​កូន​បង​ពីរ​នាក់​ស្រី​ទាំង​ពីរ កូន​ទី​បី​ប្រុស​និង​កូន​ទី​៤​ក្នុង​ផ្ទៃ​កូនស្រី ដែល​នៅ​សល់​តែ​ថ្ងៃ​សម្រាល​ប៉ុណ្ណោះ​។

មួយ​រយៈពេល​កន្លង​មក​ដោយសារ​ភាគី​ទាហាន​ថៃ​បាន​បាញ់​គ្រាប់​ប្លោង​ចូល​មក​ព្រំដែន​កម្ពុជា​ធ្វើ​ឲ្យ​កូនស្រី​របស់​គាត់ ដែល​មាន​ផ្ទៃពោះ​ទៅ​ហើយ​នោះ​បាន​សុំ​គោ​យន្ត​កន្ត្រៃ​របស់​អ្នក​ភូមិ​ជិះ​គេច​ពី​គ្រាប់​ប្លោង​មួយ​ស្នាក់​នៅ​ជំរំ​ភាសិត​នៅ​វត្ត​ពោធិ៍​៥០០០​ក្នុង​ខេត្តព្រះវិហារ បាន​រយៈពេល​មួយ​អាទិត្យ ដោយសារ​តែ​ពិបាក​ដេក​ណាមួយ​ភ្លៀង​មូស​ខាំ​កូន ទ្រាំ​មិន​បាន​ក៏​ជិះ​រថយន្តឈ្នួល​មក​ស្រុក​កំណើត​នៅ​ស្រុក​បា​ធា​យ​ខេត្តកំពង់ចាម​។

ដោយសារ​តែ​កូនស្រី​មាន​ផ្ទៃពោះ​ប៉ុន្មាន​ថ្ងៃមុន​មិន​ស្រួលខ្លួន​ចេះ​តែ​ហត់​ក៏​បាន​ធ្វើ​ដំណើរ​មក​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ដើម្បី​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​សុខភាព ដំណឹង​នេះ​បានឮ​ដល់​ឯកឧត្តម​អភិបាលខេត្ត​កំពង់ចាម ក្រោម​ការ​យកចិត្តទុកដាក់ ក៏​បាន​យក​អំណោយ​មក​ជូន​កូនស្រី​គាត់​ដល់​បន្ទប់​ស្នាក់​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​ពេល​ទទួល​អំណោយ​កូនស្រី​រំភើប​ពេក​និយាយ​មិន​ចង់​ចេញ​រហូត​ស្រក់​ទឹកភ្នែក​។

ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា​ចំពោះ​ការ​ស្នាក់​អាស្រ័យ​សម្រាលកូន​ក្នុង​មន្ទីរពេទ្យ​ខេត្ត​គឺ​រដ្ឋបាល​ខេត្ត​បាន​ជួយ​សម្រួល​បង់ថ្លៃ​សេវា​ជូន​ទាំងស្រុង​។​ដោយ​មិនបាច់​ចំណាយ​ថវិកា​ណា​បន្តិច​សោះ​។ ចំណែក​ប្ដី​វា​ទាហាន​នៅ​សមរភូមិ​មុខ​ដែល​កំពុង​ធ្វើ​ដំណើរ​មក​មើល​ប្រពន្ធ​នៅ​មន្ទីរពេទ្យ ព្រមទាំង​មាន​បញ្ហា​សុខភាព​នោះ​គ្រូពេទ្យ​និង​ជួយ​ព្យាបាល​ដោយ​ឥត​គិតថ្លៃ​រហូត​មាន​សុខភាព​ល្អ​និង​បាន​ទៅ​បំពេញភារកិច្ច​នៅ​អង្គភាព​ជួរ​មក​វិញ​។​ឯកឧត្តម​អភិបាលខេត្ត​បាន​ជូនពរ​ដល់​ភរិយា​វី​រៈ​យុទ្ធ​ជន​ជួរ​មុខ​ឱ្យ​មាន​សុខភាព​ល្អ​ទាំង​ប្រពន្ធ​និង​ប្ដី​ជាមួយ​នោះ​ព្រមទាំង​ឈ្នះ​អស់​មារ​សត្រូវ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ