ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្បែក​មិន​ស្អាត ​ព្រោះតែ​អាហារ​៣​មុខ​នេះឯង

2 ម៉ោង មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាហារ​ដែល​ធ្វើ​ឲ្យ​ស្បែក​របស់​អ្នក​ងាយ​ប្រែជា​អាក្រក់​ណាស់​។ តើ​មាន​អ្វី​ខ្លះទៅ? អាហារ​ដែល​បំពង​ខ្លាញ់ ប្រសិនជា​អ្នក​ញ៉ាំ​កាន់តែ​ច្រើន នោះ​នឹង​កាន់តែ​ងាយ​ធាត់​។ ជា​ពិសេស វា​នឹង​ធ្វើ​ឲ្យ​ស្បែក​អ្នក​កាន់តែ​អាក្រក់​ទៅ​ៗ​ដោយ​មិនដឹង​ខ្លួន​។ ដូចនេះ ប្រសិនជា​អ្នក​ចូល​ចិត្ត​ពិសារ​យ៉ាងណា…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាហារ​ដែល​ធ្វើ​ឲ្យ​ស្បែក​របស់​អ្នក​ងាយ​ប្រែជា​អាក្រក់​ណាស់​។ តើ​មាន​អ្វី​ខ្លះទៅ?

អាហារ​ដែល​បំពង​ខ្លាញ់ ប្រសិនជា​អ្នក​ញ៉ាំ​កាន់តែ​ច្រើន នោះ​នឹង​កាន់តែ​ងាយ​ធាត់​។ ជា​ពិសេស វា​នឹង​ធ្វើ​ឲ្យ​ស្បែក​អ្នក​កាន់តែ​អាក្រក់​ទៅ​ៗ​ដោយ​មិនដឹង​ខ្លួន​។ ដូចនេះ ប្រសិនជា​អ្នក​ចូល​ចិត្ត​ពិសារ​យ៉ាងណា ក៏​គួរតែ​កាត់​បន្ថយ​ដែរ ដើម្បី​សុខភាព​ស្បែក​របស់​អ្នក​។

អាហារ​ដែល​ផ្អាប់​ទុក​យូរ​ក៏​មិន​គួរ​ពិសារ​ច្រើន​ដែរ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​សុខភាព​ក្រលៀន​អ្នក​ងាយ​កើត​មាន​បញ្ហា​ណាស់​។ ជា​ពិសេស វា​ក៏​ធ្វើ​ឲ្យ​ក្រពះ​អ្នក​រងគ្រោះថ្នាក់​ខ្លាំង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ស្បែក​របស់​អ្នក​នឹង​ប្រែជា​មិន​ស្អាត​នោះ​ឡើយ​។

ឲ្យ​តែ​អាហារ​កំប៉ុង អ្នក​មិន​គួរ​បរិភោគ​ច្រើន​នោះ​ទេ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​ពិបាក​រំលាយ​អាហារ​ខ្លាំង​ណាស់​។ ជា​ពិសេស ស្បែក​របស់​អ្នក​នឹង​ងាយ​ប្រែជា​ចាស់​មុន​អាយុ​ខ្លាំង​ណាស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ