ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនដ៏​ធំ​នៅ​ខេត្ត​ប៉ៃលិន ដែល​នាំ​ផ្លែ​មៀន​ស្រស់​ទៅ​លក់ដូរ​នៅ​ប្រទេស​ចិន គ្រោង​​ពង្រីក​ការ​នាំ​ចេញ​ឱ្យ​បាន​ជាង​២​ម៉ឺន​តោន​ក្នុង​១​ឆ្នាំ

4 ម៉ោង មុន

ខេត្ត​ប៉ៃលិន ៖ បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក ជៀន ហ្វេ (Jian fei) អ្នកគ្រប់គ្រង ក្រុមហ៊ុន ឆាយ​ណា​ជី​ន​វ័​រយាន…

ខេត្ត​ប៉ៃលិន ៖ បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក ជៀន ហ្វេ (Jian fei) អ្នកគ្រប់គ្រង ក្រុមហ៊ុន ឆាយ​ណា​ជី​ន​វ័​រយាន អ៊ី​ម​ផត អ៊ិ​ច​ផត ខេ​ម​បូ​ឌា ឯ​.​ក ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខេត្ត​ប៉ៃលិន បាន​ប្រាប់​អ្នក​សារ​ព​ត៌​មាន​ឱ្យ​ដឹង​ថា ប​ច្ចប្ប​ន្ន​ខាង​ក្រុមហ៊ុន​ កំពុង​តែ​ប្រមូល​ទិញ​ផ្លែ​មៀន​ប៉ៃលិន ពី​កសិករ ក្នុង​១​ថ្ងៃ​រាប់​សិប​តោន ដើម្បី​យក​ទៅ​លាង​សម្អាត​រៀបចំ​វេច​ខ្ចប់ រួច​ដឹក​ជញ្ជូន​នាំ​ទៅ​លក់​បន្ត​នៅ​ក្នុង​ប្រទេស​ចិន​យ៉ាង​មមារ​ញឹក ដែល​អាច​ឱ្យ​ប្រជាពលរដ្ឋ​ខ្វះ​ការងារ អាច​ដាក់​ពាក្យ​ចូល​ធ្វើ​ជា​កម្មករ​បេះ​ផ្លែ​មៀន​ប៉ៃលិន ​ផង​ដែរ ​។

លោក ជៀន ហ្វេ បាន​បន្ថែម​ទៀត​ថា ដោយសារ​ខាង​ក្រុមហ៊ុន​ ចង់​ជួយ​កាត់​បន្ថយ​បន្ទុក​រាជរដ្ឋាភិបាល​ ផ្នែក​កម្លាំង​ពលកម្ម​ និង​ចង់ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ងារ​ធ្វើ ទើប​ក្រុមហ៊ុន​មាន​គំរោង​ចង់​ពង្រីក​ការ​នាំ​ចេញ​ផ្លែ​មៀន​កាន់តែ​ច្រើន​ជាង​ឆ្នាំ​មុន ខណៈ​ដែល​ឆ្នាំ​មុន​នាំ​ចេញ​ទៅ​លក់​នៅ​ក្នុង​ប្រទេស​ចិន ​បាន​ជាង​មួយ​១​ម៉ឺន​តោន​។ តែ​ឆ្នាំ​២០២៥​នេះ ក្រុមហ៊ុន ​នឹង​ខិតខំ​នាំ​ចេញ​រហូត​ដល់​ជា​២​ម៉ឺន​តោន​ឯណោះ​ ។

លោក​បាន​បញ្ជាក់​ទៀត​ថា ជាមួយនឹង​ការ​ពង្រីក​ការ​នាំ​ចេញ​ផ្លែ​មៀន​ប៉ៃលិន​ស្រស់ ក្រុមហ៊ុន​ក៍​ត្រូវការ​កម្មករ​បុគ្គលិក​ជាង​មួយ​ពាន់​នាក់​ម​ន្ថែ​ម​ទៀត ដោយ​ឱ្យប្រាក់​កំរៃ​សមរម្យ មាន​អាហារ​៣​ពេល ផ្តល់​កន្លែង​ស្នាក់​នៅ ដោយ​មិន​គិត​កម្រៃ​ពី​កម្មករ​ឡើយ​។ ហើយ​ខាង​ក្រុមហ៊ុន បាន​សហការ​ជាមួយនឹង​លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន បាន​ធ្វើការ​រៀបចំ​ឈូស​ឆាយ​ពង្រាប​ពី ដើម្បី​សាងសង់​រោង​តង់​ស្នាក់​នៅ ​ដោយ​មិន​យក​ថវិកា​ពី​បុគ្គលិក ឬ​កម្មករ​ឡើយ ដែល​មាន​ផ្ទៃដី​ជាង​២​ម៉ឺន​ម៉ែត្រការ៉េ​ឯណោះ​ ។

លើស​ពី​នេះ នៅ​ពេល​ថ្មី​ៗ រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​ជួយ​សម្របសម្រួល​ដល់​បងប្អូន​ពលករ​ខ្មែរ​ជា​ច្រើន​រូប ដែល​ទើបតែ​វិល​ត្រលប់​មក​ពី​ប្រទេស​ថៃ ដើម្បី​បាន​ទទួល​ឱកាស​ការងារ​ល្អ​នៅ​ក្នុង​ខេត្ត ជាមួយ​ក្រុមហ៊ុន ឆាយ​ណា​ជី​ន​វ័​រយាន អ៊ី​ម​ផត អ៊ិ​ច​ផត ខេ​ម​បូ​ឌា ឯ​.​ក ស្រប​តាម​ការ​អំពាវនាវ​របស់​រាជរដ្ឋាភិបាល ឱ្យ​បងប្អូន​ពលករ​ខ្មែរ វិល​ត្រលប់​មក​ធ្វើការ​នៅ​ក្នុង​ប្រទេស​វិញ ព្រោះ​មាន​ការងារ​សម្បូរ​បែប​ជា​ច្រើន​កន្លែង​កំពុង​នៅ​រង់ចាំ​ទទួល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ