ខេត្តព្រះសីហនុ ៖ ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ បានប្រារព្ធពិធីបួងសួងឱ្យវីរកងទ័ពទាំង១៨រូប ដែលត្រូវសៀមចាប់យកទៅឱ្យវិលត្រឡប់មកមាតុប្រទេសវិញប្រកបដោយសុវត្ថិភាព ។ នេះបើយោងតាមផេករដ្ឋបាលខេត្តព្រះសីហនុបានប្រកាសនាមុននេះ ។

រដ្ឋបាលខេត្តព្រះសីហនុ បានបន្តថា ៖ លោកជំទាវ គីម សុភ័ក្ត្រ ម៉ាង ស៊ីណេត ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំសមាជិកាសមាគមនារីខេត្ត ប្រារព្ធពិធីសែនព្រេន បួងសួងដល់បារមីលោកជំទាវ ម៉ៅ ដែលមានទីអាសនៈ ស្ថិតនៅឆ្នេរកោះពស់ ដើម្បីសុំសេចក្ដីសុខសន្ដិភាពដល់ព្រះរាជាណាចក្រកម្ពុជា និងបួងសួងសូមឱ្យវីរៈកងទ័ពទាំង១៨រូប ដែលត្រូវសៀមចាប់យកទៅបានវិលត្រឡប់មកមាតុប្រទេសប្រកបដោយសុវត្ថិភាព និងបានជួបជុំគ្រួសារវិញ ។

សូមបញ្ជាក់ថា ៖ គិតចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ២០២៥ វេលាម៉ោង៧:៥០ព្រឹក ក្រោយបទឈប់បាញ់ភ្លាមៗ កងកម្លាំងកម្ពុជា ត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់មកទល់នឹងថ្ងៃទី១១ ខែសីហានេះ មានរយៈពេល ១៣ថ្ងៃហើយ ៕



ចែករំលែកព័តមាននេះ