ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ប៉ៃលិន ជួយ​សម្របសម្រួល​ដល់​បងប្អូន​ពលករ​ខ្មែរ ដែល​វិល​ត្រលប់​មក​ពី​ប្រទេស​ថៃ​វិញ

2 ម៉ោង មុន

ខេត្ត​ប៉ៃលិន ៖ កាលពី​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២៥ លោក​ជំទាវ បាន ស្រី​មុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន…

ខេត្ត​ប៉ៃលិន ៖ កាលពី​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២៥ លោក​ជំទាវ បាន ស្រី​មុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ពិនិត្យ​មើល​ក្រុមការងារ​របស់​រដ្ឋបាល​ខេត្ត កំពុង​បន្ត​សម្របសម្រួល និង​ដោះស្រាយ​ជូន​បងប្អូន​ពលករ​ខ្មែរ ដែល​មក​ពី​ប្រទេស​ថៃ​វិញ វិល​ត្រលប់​ទៅ​ស្រុក​កំណើត​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ​ខេត្ត​ប៉ៃលិន ។

លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា កន្លង​មក​រដ្ឋបាល​ខេត្ត​បាន​អំពាវនាវ ដល់​បងប្អូន​ពលករ​ខ្មែរ ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ថៃ ឱ្យ​ត្រឡប់​មក​មា​តុ ភូមិ​វិញ មុន​ពេល​អាជ្ញាធរ​ថៃ បណ្តេញចេញ ឬ​ធ្វើការ​ប្រមាថ​ណាមួយ ដោយ​រង់ចាំ​ទទួល​ទាំងអស់​ឱ្យ​តែ​ជា​ជនជាតិ​ខ្មែរ​ទោះបីជា​មាន​ឯកសារ ឬ​មិន​មាន​ឯកសារ គ្រប់គ្រាន់​ក៏​ដោយ ហើយ​ជាក់ស្តែង​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន គឺ​មាន​បងប្អូន​ពលករ​ខ្មែរ បាន​ធ្វើ​ដំណើរ​ឆ្លង​ព្រំដែន ត្រលប់​មក​កម្ពុជា​វិញ​ជា​រៀងរាល់ថ្ងៃ ដោយ​រដ្ឋបាល​ខេត្ត បាន​សហការ​ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ បាន​រៀបចំ​ទីតាំង​ត្រៀម​ទទួល​បងប្អូន​ពលករ នៅ​ក្បែរ​ព្រំដែន ដើម្បី​សម្រួល​ទាំង​ការ​ស្នាក់​នៅ​បណ្ដោះអាសន្ន ការ​ហូប​ចុក​ការ​ថែទាំ​ព្យាបាល​សុខភាព និង​ជូន​ដំណើរ​វិល​ត្រលប់​ទៅ​ស្រុក​កំណើត​វិញ ដោយ​ឥត​គិតថ្លៃ ព្រមទាំង​ជួយ​រក​ការងារ​ជូន​បងប្អូន​ពលករ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ