ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀបចំរថយន្ត២គ្រឿងដឹកជញ្ជូនជូនជនភៀសសឹកពីវត្តបូណ៌ខ្នាតេជោ ភូមិខ្នារជោ ស្រុកក្រឡាញ់ត្រឡប់ទៅលំនៅឋានវិញ

3 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ រដ្ឋបាល​ខេត្តសៀមរាប​បាន​ប្រកាស​នា​មុន​នេះ​ថា ៖ រដ្ឋបាល​ខេត្ត​រៀបចំ​រថយន្ត​ចំនួន ២​គ្រឿង​សម្រាប់​ដឹក​ជញ្ជូន ជូន​ជនភៀសសឹក​ពី​វត្ត​បូ​ណ៌​ខ្នា​តេ​ជោ ភូមិ​ខ្នារ​ជោ ឃុំ​ច​ន្លា​ស់​ដៃ ស្រុក​ក្រឡាញ់​ត្រឡប់​ទៅ​លំនៅ​ឋាន​នៅ​ខេត្តឧត្តរមានជ័យ…

ខេត្តសៀមរាប ៖ រដ្ឋបាល​ខេត្តសៀមរាប​បាន​ប្រកាស​នា​មុន​នេះ​ថា ៖ រដ្ឋបាល​ខេត្ត​រៀបចំ​រថយន្ត​ចំនួន ២​គ្រឿង​សម្រាប់​ដឹក​ជញ្ជូន ជូន​ជនភៀសសឹក​ពី​វត្ត​បូ​ណ៌​ខ្នា​តេ​ជោ ភូមិ​ខ្នារ​ជោ ឃុំ​ច​ន្លា​ស់​ដៃ ស្រុក​ក្រឡាញ់​ត្រឡប់​ទៅ​លំនៅ​ឋាន​នៅ​ខេត្តឧត្តរមានជ័យ ។

រដ្ឋបាល​ខេត្តសៀមរាប បាន​បញ្ជាក់​ថា ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៥​នេះ យោង​តាម​សំណូមពរ​របស់​ជនភៀសសឹក ព្រមទាំង​មានការ​យកចិត្តទុកដាក់​ខ្ពស់​ពី​ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​ណែនាំ​ឱ្យ​ក្រុមការងារ​រៀបចំ​រថយន្ត​ចំនួន​២​គ្រឿង​សម្រាប់​ដឹក​ជញ្ជូន​ជនភៀសសឹក​ពី​វត្ត​បូ​ណ៌​ខ្នា​តេ​ជោ ភូមិ​ខ្នារ​ជោ ឃុំ​ច​ន្លា​ស់​ដៃ ស្រុក​ក្រឡាញ់​ត្រឡប់​ទៅ​លំនៅ​ឋាន​នៅ​ខេត្តឧត្តរមានជ័យ ចំនួន​៣១​នាក់ ស្រី​២២​នាក់ ពី​ខេត្តសៀមរាប​ទៅ​គេ​ដ្ឋា​ន​វិញ ។

ជាមួយនឹង​ការ​ដឹក​ជញ្ជូន​នេះ មាន​បងប្អូន​ទៅ​ខេត្ត​ឧត្ត​មាន​ជ័យ​១៨​គ្រួសារ ស្មើ​និង​៦០​នាក់ ស្រី ៣៨​នាក់ កុមារ​៣៣​នាក់ កុមារី​១៩​នាក់ ។

ជាមួយនឹង​ការ​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ​បងប្អូន​ប្រជាជន​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃ​គណៈ​អភិបាល​រដ្ឋបាល​ខេត្ត ក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ​និង​ព្រះ​ចៅអធិការ​វត្ត​ដែល​ផ្តល់​ទីតាំង​សុវត្ថិភាព និង​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​កា​រៀបចំ​ចាត់ចែង​កន្លែង​ស្នាក់​នៅ និង​ការ​ផ្គត់ផ្គង់​គ្រឿង​ឧបភោគបរិភោគ​គ្រប់គ្រាន់ ព្រមទាំង​អនាម័យ​បរិស្ថាន​ដល់​ពួក​គាត់​ដែល​បាន​ជម្លៀស​ពី​តំបន់​សមរភូមិ ។

រដ្ឋបាល​ខេត្ត ក៏​សូម​ការ​យោគយល់​ចំពោះ​ការ​រៀបចំ​កន្លែង​ស្នាក់​នៅ​ពុំ​ទាន់​បំពេញតម្រូវការ និង​ឆ្លើយ​តប​តាម​សំណូមពរ​របស់​បងប្អូន​ពី​សំណាក់​ថ្នាក់ដឹកនាំ ក៏​ដូច​ជា អាជ្ញាធរ មន្ត្រី​ដែល​បាន​រៀបចំ​ទីតាំង​ស្នាក់​នៅ ។ ទន្ទឹម​នឹង​នេះ សូម​ជូនពរ​បងប្អូន​ធ្វើ​ដំណើរ​ប្រកបដោយ​សុវត្ថិភាព​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ