ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហភាព​អឺរ៉ុប​ប្រជុំ​បន្ទាន់​ មុន​ការ​ជួប​គ្នា​របស់​លោក​ត្រាំ​និង​លោកពូ​ទី​ន

47 នាទី មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ សហភាព​អឺរ៉ុប​កោះ​ប្រជុំ​បន្ទាន់​រដ្ឋមន្ត្រី​កា​របរ​ទេសនា​ថ្ងៃ​ទី​១១​សីហា ដើម្បី​ពិភាក្សា​គ្នា​មុន​កិច្ចប្រជុំ​កំពូល​រវាង​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​និង​សម​ភាគី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន​ពី​រឿង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ សហភាព​អឺរ៉ុប​សង្ស័យ​ចំពោះ​ការ​ចុះ​ហត្ថ​លេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដែល​គ្មាន​វត្តមាន​អ៊ុយ​ក្រែ​ន​។ ពួក​អឹ​រ៉ុ​ប​ខិតខំ​ធ្វើ​រណសិរ្ស​រួម​មួយ​នៅ​ពីក្រោយ​អ៊ុយ​ក្រែ​ន​ ។ បន្ទាប់​ពី​ការ​អំពាវ​របស់​ពួក​គេ​ឲ្យ​អ៊ុយ​ក្រែ​ន​ចូលរួម​ក្នុង​កិច្ចប្រជុំ​គំ​ពូ​ល​ត្រាំ​-​ពូ​ទី​ន​ក្នុង​ស​ប្ដា​ហ៍​នេះ​ដែរ បណ្ដា​ប្រទេស​ជា​សមាជិក​សហភាព​អឹ​រ៉ុ​ប…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ សហភាព​អឺរ៉ុប​កោះ​ប្រជុំ​បន្ទាន់​រដ្ឋមន្ត្រី​កា​របរ​ទេសនា​ថ្ងៃ​ទី​១១​សីហា ដើម្បី​ពិភាក្សា​គ្នា​មុន​កិច្ចប្រជុំ​កំពូល​រវាង​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​និង​សម​ភាគី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន​ពី​រឿង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ សហភាព​អឺរ៉ុប​សង្ស័យ​ចំពោះ​ការ​ចុះ​ហត្ថ​លេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដែល​គ្មាន​វត្តមាន​អ៊ុយ​ក្រែ​ន​។

ពួក​អឹ​រ៉ុ​ប​ខិតខំ​ធ្វើ​រណសិរ្ស​រួម​មួយ​នៅ​ពីក្រោយ​អ៊ុយ​ក្រែ​ន​ ។ បន្ទាប់​ពី​ការ​អំពាវ​របស់​ពួក​គេ​ឲ្យ​អ៊ុយ​ក្រែ​ន​ចូលរួម​ក្នុង​កិច្ចប្រជុំ​គំ​ពូ​ល​ត្រាំ​-​ពូ​ទី​ន​ក្នុង​ស​ប្ដា​ហ៍​នេះ​ដែរ បណ្ដា​ប្រទេស​ជា​សមាជិក​សហភាព​អឹ​រ៉ុ​ប រួម​ប្រជុំ​បន្ទាន់​នា​ថ្ងៃ​ទី​១១​សីហា ផ្ដោត​លើ​ការ​ចរចា​នា​ពេល​ខាង​មុខ​រវាង​សហរដ្ឋអាមេរិក​និង​
រុ​ស្ស៊ី​ ។

ក្នុង​កិច្ចប្រជុំ​កំពូល​អា​មេ​រិ​ក​-រុ​ស្ស៊ី​នោះ​នៅ​អា​ឡា​ស្កា អាច​មាន​បញ្ហា​ដូចដែល​លោក​ដូ​ណា​ល់​ត្រាំ​លើក​ឡើង លទ្ធភាព​នៃ​កិច្ចព្រមព្រៀង​មួយ​ដែល​គ្រោង​ធ្វើការ​ដោះ​ដូរ​ដែនដី ដើម្បី​បញ្ចប់​ជម្លោះ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ច្រើន​សិប​ពាន់​នាក់​អាច​ច្រើន​រយ​ពាន់​នាក់​ស្លាប់​រួច​ហើយ តាំងពី​ចាប់ផ្ដើម​សង្គ្រាម​រវាង​ប្រទេស​ទាំង​២​អស់​ពេល​ជាង​៣​ឆ្នាំ​មកនេះ​។

យោង​តាម​ឯកអគ្គរដ្ឋទូត​អាម​រិ​ក​ប្រចាំ​អូតង់​លោក​MATHEW WHITAKER​ថា វត្តមាន​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ឡេ​ន​ស្គី​មិន​ត្រូវ​បាន​គ្រោង​ឡើយ តែ​នៅ​មាន​លទ្ធភាព​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​អ្នក​ទទួលខុសត្រូវ​ខាង​ការទូត​របស់​សហភាព​អឺរ៉ុប លោកស្រី​កា​ហ្សា​កាឡាស់​លើក​ឡើង​ថា លោក​ត្រាំ​មាន​ហេតុផល​ដែល​និយាយ​ថា រុ​ស្ស៊ី​ត្រូវ​បញ្ចប់សង្គ្រាម​ប្រឆាំង​អ៊ុយ​ក្រែ​ន តែ​សហរដ្ឋអាមេរិក​ក៏​អាច​ចាប់បង្ខំ​រុ​ស្ស៊ី​ឲ្យ​ចរចា​ជាមួយ​អ៊ុយ​ក្រែ​ន​ដែរ​។

លោកស្រី​បាន​ទទូច​ថា​រាល់​កិច្ចព្រមព្រៀង​រវាង​អា​មេ​រិ​ក​និង​រុ​ស្ស៊ី ត្រូវ​បញ្ចូល​អ៊ុយ​ក្រែ​ន​និង​សហ​ភាព​អឺរ៉ុប ព្រោះ​នោះ​ជា​បញ្ហា​សន្តិសុខ​សម្រាប់​អ៊ុយ​ក្រែ​ន​និង​សម្រាប់​អឹ​រ៉ុ​ប​ទាំងមូល​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ