ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​​មិត្ត​ភក្តិ​​ឆ.ក់​ត្រី​ដួល​ប្រ​កា.ច់​ក្នុង​ទឹក​​ក៏​ចុះ​ជួយ​ បែរ​ជា​ឆក់​ខ្លួន​ឯង​ស្លា.ប់​

2 ម៉ោង មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ តាម​សេចក្តីរាយការណ៍​មួយ​ឲ្យ​ដឹង​ថា យុវជន​ម្នាក់​ខណៈ​ស្ទុះ​ទៅ​ជួយ​មិត្តភក្តិ​ដែល​ត្រូវ​ឧបករណ៍​ឆក់​ត្រី​ឆ្លង​ចរន្ត​ឆក់​ប្រកាច់​ក្នុង​ទឹក​ក៏​ឆក់​ស្លាប់​ខ្លួនឯង ឯ​មិត្តភក្តិ​ដែល​ឆក់​ប្រកាច់​ក្នុង​ទឹក​គ្រាន់តែ​របួស ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០២៥​កន្លង​ទៅ នៅ​ប្រឡាយ​ទឹក​ស្រែ​វាល​ភូមិ​ពុទ្រា…

ខេត្តព្រះវិហារ ៖ តាម​សេចក្តីរាយការណ៍​មួយ​ឲ្យ​ដឹង​ថា យុវជន​ម្នាក់​ខណៈ​ស្ទុះ​ទៅ​ជួយ​មិត្ត
ភក្តិ​ដែល​ត្រូវ​ឧបករណ៍​ឆក់​ត្រី​ឆ្លង​ចរន្ត​ឆក់​ប្រកាច់​ក្នុង​ទឹក​ក៏​ឆក់​ស្លាប់​ខ្លួនឯង ឯ​មិត្តភក្តិ​ដែល​ឆក់​ប្រកាច់​ក្នុង​ទឹក​គ្រាន់តែ​របួស ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០២៥​កន្លង​ទៅ នៅ​ប្រឡាយ​ទឹក​ស្រែ​វាល​ភូមិ​ពុទ្រា ឃុំ​ពុទ្រា ស្រុក​ជ័យ​សែន ។ ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ គន់ ប៉ាន់ អាយុ​១៨​ឆ្នាំ ចំណែក​អ្នក​រង​របួស​ឈ្មោះ សាម សា​រិ អាយុ​១៨​ឆ្នាំ​ដូច​គ្នា និង​ជា​អ្នក​ប្រើ​ឧបករណ៍​ឆក់​ត្រី ។ ពួក​គេ​ទាំង​២​នាក់​ជា​កសិករ និង​ជា​មិត្តភក្តិ រស់នៅ​ក្នុងភូមិ ឃុំ ខាងលើ​ជាមួយ​គ្នា ។

សេចក្តីរាយការណ៍​ឲ្យ​ដឹង​ទៀត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែសីហា​នោះ ឈ្មោះ សាម សា​រិ បាន​ប្រើ​ឧបករណ៍​កែ​ច្នៃ​យក​ទៅ​ឆក់​ត្រី​នៅ​ប្រឡាយ​ទឹក​ស្រែ​វាល ។ ខណៈ​ពេល​កំពុង​ដើរ​ឆក់​ត្រី ស្រាប់តែ​ចរន្ត​ភ្លើង​ឆ្លង និង​ឆក់​ខ្លួនឯង បណ្ដាល​ឲ្យ​ដួល​ប្រកាច់​ក្នុង​ប្រឡាយ​ទឹក ។

ដោយ​ឃើញ​ដូច្នោះ ឈ្មោះ គន់ ប៉ាន់ ដែល​ជា​មិត្តភក្តិ​បាន​ស្ទុះ​ទៅ​ជួយ​សង្គ្រោះ ប៉ុន្តែ​បែរជា​ជួប​គ្រោះថ្នាក់​ខ្លួនឯង​ដល់​ជីវិត ចំណែក​ឈ្មោះ សាម សា​រិ គ្រាន់តែ​រង​របួស​រួច​ផុត​ពី​សេចក្តីស្លាប់ ។​ក្រោយ​កើតហេតុ គេ​ឃើញ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ជ័យ​សែន ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត ទៅ​សហការ​ជាមួយ​នគរបាល និង​អាជ្ញាធរ​មូលដ្ឋាន ពិនិត្យ​កន្លែង​កើតហេតុ និង​ធ្វើ​កោសល្យវិច័យ​សព ហើយ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ទាំង​២​នាក់ ពិតជា​ត្រូវ​ចរ​ន្ទ​ភ្លើង​អា​គុយ​កែ​ច្នៃ​ឆក់​ត្រី​ឆក់​ម្នាក់​ស្លាប់ និង​ម្នាក់​រង​របួស​ប្រាកដ​មែន ។ បន្ទាប់​មក សព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ