ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរឆ.ក់​មាន​កាំភ្លើងខ្លី ឆ.ក់​កាបូប​ស្ត្រី​ជិះ​កង់​៣ ផ្ដួល​ម៉ូតូ​ចាប់​បាន​២​​នាក់

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចោរ​៣​នាក់ បាន​ជិះ​ម៉ូតូ​២​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​នារី​ម្នាក់​ជិះ​លើ​ម៉ូតូ​កង់​បី​បាន​ហើយ ស្រាប់តែ​ដក​កាំភ្លើង​បាញ់​គំរាម​ជន​រង​គ្រោះ​ថែម​ទៀត តែ​ចៃដន្យ ត្រូវ​បាន​អ្នកដំណើរ​ឃើញ​បាន​ជិះ​ម៉ូតូ​បំ​បុក​ម៉ូតូ​ចោរ​បណ្ដាល​ឲ្យ​ដួល ឃាត់ខ្លួន​បាន​២​នាក់ និង​ដកហូត​កាំភ្លើងខ្លី​បាន​មួយ​ដើម នៅ​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចោរ​៣​នាក់ បាន​ជិះ​ម៉ូតូ​២​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​នារី​ម្នាក់​ជិះ​លើ​ម៉ូតូ​កង់​បី​បាន​ហើយ ស្រាប់តែ​ដក​កាំភ្លើង​បាញ់​គំរាម​ជន​រង​គ្រោះ​ថែម​ទៀត តែ​ចៃដន្យ ត្រូវ​បាន​អ្នកដំណើរ​ឃើញ​បាន​ជិះ​ម៉ូតូ​បំ​បុក​ម៉ូតូ​ចោរ​បណ្ដាល​ឲ្យ​ដួល ឃាត់ខ្លួន​បាន​២​នាក់ និង​ដកហូត​កាំភ្លើងខ្លី​បាន​មួយ​ដើម នៅ​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៥ ទល់មុខ​វត្ត​រស្មី​សោ​ភ​ណា​រាម ហៅ​វត្តស​ន្លូ​ង ផ្លូវជាតិ​លេខ​២ ភូមិ​ជើង​កើប ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ជាប់​ព្រំប្រទល់​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​មិន​បានឱ្យ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ គ្រាន់តែ​ដឹង​ថា សម្ភារៈ​បាត់បង់​ក្នុង​ការ​បូ​ប មាន​ទូរស័ព្ទ​ម៉ាក​iphone 15 promix មួយ​គ្រឿង និង​លុយ​២០​ម៉ឺន​រៀល ។ជនសង្ស័យ​២​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ក្របួច​បាន សមត្ថកិច្ច​ក៍​មិ​ទាន់​ឱ្យ​ស្គាល់​អត្តសញ្ញាណ​ដូច​គ្នា គ្រាន់តែ​ដឹង​ថា ដកហូត​វត្ថុ​តាង​មាន​ដូច​ជា​កាបូប​១ ទូរស័ព្ទ​១​គ្រឿង ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ស្វាយ​រៀង ១T២៥២៣ គ្រាប់កាំភ្លើង​៣​គ្រាប់ និង​កាំភ្លើងខ្លី​មួយ​ដើម មិន​ស្គាល់​ម៉ាក ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ នារី​២​នាក់​ទាំង​ជន​រង​គ្រោះ បាន​ហៅ​ម៉ូតូ​កង់​បី​ឥណ្ឌា​ជិះ​ចេញពី​ម្តុំ​ទន្លេបាទី ខេត្តតាកែវ គោលបំណង​ទៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ។ លុះ​ជិះ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។ ពេល​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​ចោរឆក់​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​១​គ្រឿង និង​ហុងដា​ឃ្លី​ក​១​គ្រឿង បាន​ជិះ​មក​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​នារី​ម្នាក់ ក្នុង​ចំណោម​២​នាក់ ដែល​កំពុង​អង្គុយ​លើ​ម៉ូតូ​កង់​បី​ឥណ្ឌា​បាន​សម្រេច តែ​បាន​ធ្វើ​ឲ្យ​កាបូប​ធ្លាក់​លើ​ផ្លូវ ។ ពេល​នោះ​ក្រុម​ចោរឆក់​បាន​ជិះ​បក​មក​រើស​យក​កាបូប​វិញ និង​បាន​ដក​កាំភ្លើងខ្លី​បាញ់​គំរាម​ចំនួន​២​គ្រាប់​តែ​ម្ដង ធ្វើ​ឲ្យ​ជន​រង​គ្រោះភ័យ​ស្លន់ស្លោ ក្រាប​លើ​ម៉ូតូ​កង់​បី​ទាំង​តក់ស្លុត ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេល​នោះ​ចោរ​ម្នាក់​បាន​ជិះ​ម៉ូតូ​រត់គេច ដោយ​យក​កាបូប​របស់​ជន​រង​គ្រោះ​ទៅ​ជាមួយ ចំណែក​ចោរឆក់​២​នាក់​ដែល​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក ក៏​ជិះ​ម៉ូតូ​បំ​បុក​បណ្តាល​ឲ្យ​ដួល​រង​របួស ហើយ​ឃាត់ខ្លួន​បាន​ទាំង​២​នាក់ ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តែ​ម្ដង ។ ភ្លាម​ៗ​នោះ ចោរឆក់​ទាំ​២​នាក់​មិន​បាន​សារភាព​ថា​ខ្លួន​ជា​អ្នក​ប្រព្រឹត្តិ​នោះ​ទេ ។

ក្រោយ​កើតហេតុ ទោះបីជា​ខំ​ប្រកែក​យ៉ាងណា ចោរឆក់​រួម​ទាំង​វត្ថុ​តាំង ក៏​ដូច​ជា​ជន​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​កណ្ដាលស្ទឹង យក​ទៅ​សួរនាំ​ដើម្បី​បន្ត​នីតិវិធី​អត់ឱ្យ​រួចខ្លួន​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ