ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មនុស្សប្រមាណ១០០នាក់ ធ្វើសមាធិអប់រំចិត្ត​ នៅវត្តរាជបូណ៌​ ក្រុងសៀមរាប

11 ម៉ោង មុន

ខេត្តសៀមរាប៖ មនុស្សម្នាប្រមាណ១០០នាក់ បានធ្វើសមាធិអប់រំចិត្ត​ នៅវត្តរាជបូណ៌​ ក្រុងសៀមរាបក្រោមព្រះវត្តមានដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម។ យោងតាមរដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថាកាលពី​ថ្ងៃទី១០…

ខេត្តសៀមរាប៖ មនុស្សម្នាប្រមាណ១០០នាក់ បានធ្វើសមាធិអប់រំចិត្ត​ នៅវត្តរាជបូណ៌​ ក្រុងសៀមរាបក្រោមព្រះវត្តមានដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម។

យោងតាមរដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថាកាលពី​ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តសៀមរាបបានរៀបចំកម្មវិធី “សមាធិ អប់រំចិត្ត” ក្រោមព្រះវត្តមានដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ព្រះមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា នាវត្តរាជបូណ៌ ក្រុងខេត្តសៀមរាប ។

សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តសៀមរាប ក្រោមការយកចិត្តទុកដាក់របស់ លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ ប្រធានកិត្តិយសសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តសៀមរាប បានដឹកនាំសមាជិកាសកម្ម កន្ទុំរុយ វឌ្ឍននារី កាយឫទ្ធិនារី គ្រូបង្គោល និងមានការអញ្ជើញចូលរួមពីលោកជំទាវ លោកស្រី លោកសមាជិកគាំទ្រ សរុបចំនួន៨៩រូប ក្នុងកម្មវិធី “សមាធិ អប់រំចិត្ត” និងបាននាំយកនូវទៀនវស្សាចំនួន១គូ និងបច្ច័យបួនប្រគេនដល់ព្រះសង្ឃផងដែរ។

កម្មវិធីនេះប្រារព្ធឡើងក្នុងគោលបំណង សមាជិក​ សមាជិកាទទួលបាននូវឱវាទប្រៀនប្រដៅតាមមាគ៌ាព្រះពុទ្ធសាសនា យល់ដឹងបន្ថែមអំពីអត្ថន័យនៃការគង់ចាំព្រះវស្សារបស់ព្រះភិក្ខុសង្ឃនៅតាមទីវត្តអារាម និងបានអនុវត្តន៍ការបដិបត្តិសមាធិ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ