ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនភៀសសឹកជាច្រើននាក់ នៅស្រុកក្រឡាញ់ ត្រឡប់ទៅលំនៅឋានរៀងៗខ្លួនវិញជាបណ្ដើរៗ

11 ម៉ោង មុន

ខេត្តសៀមរាប៖ ជនភៀសសឹកស្នាក់នៅបណ្ដោះអាសន្នក្នុងវត្តបូណ៌ខ្នាតេជោ ភូមិខ្នារជោ ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ បានត្រឡប់ទៅលំនៅឋាននៅខេត្តឧត្តរមានជ័យវិញជាបណ្ដើរៗហើយ។ យោងតាមរដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា នៅថ្ងៃទី១១​ ខែសីហា​…

ខេត្តសៀមរាប៖ ជនភៀសសឹកស្នាក់នៅបណ្ដោះអាសន្នក្នុងវត្តបូណ៌ខ្នាតេជោ ភូមិខ្នារជោ ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ បានត្រឡប់ទៅលំនៅឋាននៅខេត្តឧត្តរមានជ័យវិញជាបណ្ដើរៗហើយ។

យោងតាមរដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា នៅថ្ងៃទី១១​ ខែសីហា​ ឆ្នាំ២០២៥នេះ​ តបតាមសំណូមពររបស់ជនភៀសសឹក​ ព្រមទាំងមានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានណែនាំឱ្យក្រុមការងាររៀបចំរថយន្តចំនួន​ ២គ្រឿងសម្រាប់ដឹកជញ្ជូនជនភៀសសឹកពីវត្តបូណ៌ខ្នាតេជោ ភូមិខ្នារជោ ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ត្រឡប់ទៅលំនៅឋាននៅខេត្តឧត្តរមានជ័យ ចំនួន​ ៣១នាក់​ ស្រី​ ២២នាក់​​ ពីខេត្តសៀមរាបទៅគេដ្ឋានវិញ។ ជាមួយនឹងការដឹកជញ្ជូននេះ​ មានពលរដ្ឋទៅខេត្តឧត្តមានជ័យ ១៨គ្រួសារ ស្មើនឹង៦០នាក់ ស្រី ៣៨នាក់ កុមារ៣៣នាក់ កុមារី១៩នាក់។

ទន្ទឹមនឹងនេះដែរប្រជាជនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាល​ រដ្ឋបាលខេត្ត​ ក្រុង​ ស្រុក​ កងកម្លាំងប្រដាប់អាវុធនិងព្រះចៅអធិការវត្តដែលផ្តល់ទីតាំងសុវត្ថិភាព និងយកចិត្តទុកដាក់​ខ្ពស់ក្នុងការៀបចំចាត់ចែងកន្លែងស្នាក់នៅ​ និងការផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ​គ្រប់គ្រាន់​ ព្រមទាំងអនាម័យបរិស្ថានដល់ពួកគាត់ដែលបានជម្លៀសពីតំបន់សមរភូមិ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ