ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​វ័យក្មេង​ ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន បុក​រថយន្ត​ឆ្លងផ្លូវ ស្លា.ប់​ម្នាក់ រង​របួស​ម្នាក់

11 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់ បាន​បោក​ផ្ទប់​នឹង​រថយន្ត​ស្លាប់​នៅ​នឹង​កន្លែង និង​ម្នាក់​ទៀត បាន​ផ្លោង​រំលង​រថយន្តរង​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ ខណៈ​ពេល​ដែល​ជិះ​ម៉ូតូ​មួយ​គ្រឿង ក្នុង​ល្បឿន​លឿន ទៅ​បុក​រថយន្ត…

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់ បាន​បោក​ផ្ទប់​នឹង​រថយន្ត​ស្លាប់​នៅ​នឹង​កន្លែង និង​ម្នាក់​ទៀត បាន​ផ្លោង​រំលង​រថយន្ត
រង​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ ខណៈ​ពេល​ដែល​ជិះ​ម៉ូតូ​មួយ​គ្រឿង ក្នុង​ល្បឿន​លឿន ទៅ​បុក​រថយន្ត ម៉ាក់​ហា​យ​ឡេ​ន​ឌ័​រ មួយ​គ្រឿង ដែល​កំពុង​បត់​ឆ្លងផ្លូវ​ពេញទំហឹង ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦​និង​៤៤​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២៥ នៅ​ចំណុច​ផ្លូវ​លេខ​១០០៣ ក្រុម​ទី​៤ ភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ រា​ធានី​ភ្នំពេញ ។

នារី​រង​គ្រោះ ដែល​ស្លាប់​បាត់បង់​ជីវិត​ឈ្មោះ ថ្លាង ឈុ​ន​នៀវ ភេទ​ស្រី អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បុគ្គលិក​ហាង​លក់​គ្រឿង​សមុទ្រ មាន​ទីលំនៅ​ភូមិ​ជរ ឃុំ​សណ្តាន់ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ (​បាន​ស្លា​.​ប់​នៅ​កន្លែង​កើតហេតុ​)​។ ចំណែក​អ្នក​រួម​ដំណើរ រង​របួស​មិន​ស្គាល់​អត្តសញ្ញាណ ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យ​បាល​នៅ​មន្ទីរពេទ្យ មិត្តភាព​កម្ពុជា​-​ចិន ព្រះ​កុស​មៈ ហៅ​មន្ទីរពេទ្យ​លោកសង្ឃ ។ រីឯ​អ្នកបើកបរ​រថយន្ត បាន​រត់គេច​ខ្លួន​បាត់ ។

តាម​នគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​រវាង​ម៉ូតូ​ម៉ាក​ស៊ុ​យ​ស៊ូ​គី​និ​ច ពណ៌​សលាយ​ខៀវ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1FG-5224 និង​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពាក់​ស្លាក​លេខ​ភ្នំពេញ 2S-7621 ។

តាម​សាក្សី បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​នារី​រង​គ្រោះ​ពីរ​នាក់ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ខាងលើ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​។ លុះ​មក​ដល់​ចំណុច​កើតហេតុ បាន​បុក​ជាមួយ​រថយន្ត​ម៉ាក់ highlander មួយ​គ្រឿង ដែល​បើកបរ​ដោយ​នារី​ម្នាក់ បើក​ចេញពី​បុរី​វិមាន​ភ្នំពេញ ផ្លូវ​លេខ​៣៦៦ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ឆ្លងផ្លូវ ។

តាម​សាក្សី​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​គ្រោះថ្នាក់​នោះ បណ្ដា​ឲ្យ​ស្ត្រី​ជា​អ្នកបើកបរ​ម៉ូតូ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​។ ចំណែក​នារី​ម្នាក់ ដែល​ជិះ​ក្រោយ បាន​ផ្លោង​លើ​រថយន្ត ហើយ​រង​របួសធ្ងន់​។ បន្ទាប់​ពី​កើត​មាន​គ្រោះថ្នាក់ នគរបាល​មូលដ្ឋាន​ក៏​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ សម្រួល​ចរាចរណ៍ ហើយ​បាន​ទាក់ទង​ទៅ​នគរបាល​ជំនាញ​ចរាចរណ៍ ចុះ​ទៅ​វាស់វែង រួច​នាំ​យក​រថយន្ត និង​ម៉ូតូ​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ចាត់ការ​តាម​ច្បាប់​។ ចំណែក​ស​.​ព ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ