ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការបិទចរាចរណ៍យានយន្តគ្រប់ប្រភេទបណ្តោះអាសន្នលើមហាវិថីស៊ី ជីនពីង (ផ្លូវក្រវាត់ក្រុង ទី៣) ចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញានេះហើយ

7 ម៉ោង មុន

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​០១ ខែសីហា​នេះ​ថា ៖ ការ​បិទ​ចរាចរណ៍​យានយន្ត​គ្រប់​ប្រភេទ​ជា​បណ្តោះអាសន្ន លើ​មហាវិថី ស៊ី ជី​ន​ពីង (​ផ្លូវ​ក្រវាត់ក្រុង​ទី​៣)…

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​០១ ខែសីហា​នេះ​ថា ៖ ការ​បិទ​ចរាចរណ៍​យានយន្ត​គ្រប់​ប្រភេទ​ជា​បណ្តោះអាសន្ន លើ​មហាវិថី ស៊ី ជី​ន​ពីង (​ផ្លូវ​ក្រវាត់ក្រុង​ទី​៣) ចាប់ពី​គ​.​ម​២+៨០០ ដល់​ផ្លូវជាតិ​លេខ​១ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២៥ នេះ​ហើយ ។

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន សូម​ជម្រាប​ដល់​សាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិ​ករ និង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទាំងអស់​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​មហាវិថី ស៊ី ជី​ន​ពីង (​ផ្លូវ​ក្រវាត់ក្រុង​ទី​៣) ជ្រាប​ថា ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន និង​កំពុង​អនុវត្ត​គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ (​ដីឥដ្ឋ​-​ថ្ម​គរ​) មាន​ទីតាំង​ផ្នែក​ខាងលិច នៅ​ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ និង​ខាងកើត​ស្ថិត​នៅ​ឃុំ​ថ្ម​គរ ស្រុក​ល្វាឯម ខេត្តកណ្តាល ។

ក្នុងអំឡុងពេល​នៃ​ការ​សាងសង់​នេះ កំណាត់​ផ្លូវ​មហាវិថី ស៊ី ជី​ន​ពីង ចាប់ពី​ផ្លូវបំបែក​ផ្លូវ​លេខ​១១៦ A (​គ​.​ម​២+៨០០) ដល់​ផ្លូវជាតិ​លេខ​១ ត្រូវ​បាន​បិទ​ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២៥ វេលា​ម៉ោង​០៧​ព្រឹក​តទៅ រហូត​ដល់​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២៨ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ