ព្យុះទី១១ បណ្ដាលឱ្យភ្លៀងធ្លាក់ពី២៥%-៣៥% ទូទាំងប្រទេស ពីថ្ងៃទី១២ ដល់ទី១៩ ខែសីហា
រាជធានីភ្នំពេញ៖ ព្យុះទី១១ ឈ្មោះ ផដួល (Podul) នឹងបណ្ដាលឱ្យមានភ្លៀងធ្លាក់ពី២៥%-៣៥% ទូទាំងប្រទេស រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ទី១៩…
រាជធានីភ្នំពេញ៖ ព្យុះទី១១ ឈ្មោះ ផដួល (Podul) នឹងបណ្ដាលឱ្យមានភ្លៀងធ្លាក់ពី២៥%-៣៥% ទូទាំងប្រទេស រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ទី១៩…
រាជធានីភ្នំពេញ៖ ព្យុះទី១១ ឈ្មោះ ផដួល (Podul) នឹងបណ្ដាលឱ្យមានភ្លៀងធ្លាក់ពី២៥%-៣៥% ទូទាំងប្រទេស រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ទី១៩ ខែសីហា ឆ្នាំ២០២៥។
យោងតាមសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី១១ ខែសីហានេះ បានឱ្យដឹងថា ព្យុះទី១១ឈ្មោះ ផដួល (Podul) T2511 ក្នុងឆ្នាំ២០២៥ នៅតែបន្តមានឥទ្ធិពលលើសមុទ្រអានជាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា។ ព្យុះ ផដួល នេះ ពុំមានឥទ្ធិពលខ្លាំងមកលើ កម្ពុជានោះទេ។
សេចក្ដីប្រកាសនោះ បានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៩ខែសីហា ឆ្នាំ២០២៥ នៅ តំបន់វាលទំនាប៖ ខេត្តកំពង់ធំ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល សៀមរាប និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២៥%។
ចំណែកនៅ តំបន់ខ្ពង់រាប៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមាន ភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៣០%។
រីឯនៅតំបន់មាត់សមុទ្រ៖ ខេត្តកំពត កោះកុង ព្រះសីហនុ កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់ គ្របដណ្តប់លើ ផ្ទៃដី៣៥%៕
ចែករំលែកព័តមាននេះ