ឯកឧត្តម ហ៊ុន ម៉ានី ៖ សម រង្ស៊ី និយាយមួលបង្កាច់ចំអកពីខឿនការពារជាតិខ្លួន មិនសមជាខ្មែរនោះទេ
រាជធានីភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ថា សម រង្ស៊ី…
រាជធានីភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ថា សម រង្ស៊ី…
រាជធានីភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ថា សម រង្ស៊ី និយាយមួលបង្កាច់ ចំអកពីខឿនការពារជាតិខ្លួន មិនសមជាខ្មែរនោះទេ ។
ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរលើបណ្តាញសង្គមនៅយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ថា ៖«សម្ដីរបស់លោក ធ្វើឱ្យខ្ញុំ មានការខ្មាសអៀន តូចចិត្ត និងខឹងសម្បា» ។
តើលោកសមជាខ្មែរ ទេ
ខ្ញុំបានជួប និងស្តាប់ដោយផ្ទាល់ជាមួយបងៗរបួសដែលបានឆ្លងកាត់ ការវាយប្រហាររបស់ពួកឈ្លានពាន លោកពិតជាមិនអាចយល់នូវស្មារតីលះបង់ និងភាពអង្គអាចក្លាហានរបស់ពួកគាត់ ដែលនៅសមរភូមិផ្ទាល់នោះទេ លោកនៅក្រៅប្រទេសនិយាយដោយ រីករាយដោយមិនខ្វល់ពី ការពលីឬសុខទុក្ខរបស់ពូៗ បងៗ កងកម្លាំងរបស់យើងនៅជួរមុខ ។
ឯកឧត្តម បានលើកឡើងថា និយាយអោយខ្លី ហើយម្តងទៀត លោកសមជាខ្មែរទេ ៕
ចែករំលែកព័តមាននេះ