ខេត្តតាកែវ ៖ វាជាការផ្ដល់ទំនុកចិត្តសម្រាប់អ្នកលេងល្បែងមាន់ជល់ដីយ៉ាងពិតប្រាកដសម្រាប់ថៅកែលោកជាសនពិសិដ្ឋនិងគូរកនប្រសិនបើត្រូវសមត្ថកិច្ចចាប់ខ្លួនអ្នកលេងនោះថៅកែសង្វៀនមាន់ជល់នេះចំណាយដើមទុនលោះ ឲ្យត្រឡប់ មកវិញហើយអាចនិងមានឱកាសឲ្យលេងល្បែងជល់មាន់នេះបន្តទៀត ដើម្បីស្តារដើម។
ជាក់ស្ដែងអ្នកលេងល្បែងមាន់ជល់ដីនៃសង្វៀនរបស់លោកថៅកែជាសនពិសិដ្ឋត្រូវកម្លាំងនគរបាលរបស់លោកឌុក ធីយ៉ា នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់បន្ទាប់ពីត្រូវអ្នកកាសែតចុះផ្សាយញឹកញាប់ ក៏បានបង្ក្រាបអ្នកលេង 6 នាក់បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ។ ពេលនេះកម្លាំងស្នងការរដ្ឋាននគរបាលខេត្តតាកែវបាននឹងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការបន្ត។
ប្រភពខ្សឹបខ្សៀវពីអ្នកនិយមលេងមាន់ជល់បានឲ្យដឹងថាលោកជាសនពិសិដ្ឋកំពុងស្វះស្វែងរកការសម្របសម្រួលពីស្ថាប័នតុលាការដើម្បីឲ្យដោះលែងក្រុមអ្នកជល់មាន់ទាំង 6 រូបនោះដោយក្នុងម្នាក់គេហ៊ានចំណាយ 3,500 ដុល្លារ។ បើតាមប្រភពបន្ថែមថា ក្រៅពីថវិការបស់ជន ជាប់សង្ស័យដែលជាអ្នកទៅលេងផ្ទាល់លុយ 3,500 ដុល្លារនោះក៏មានចំណែកជួយចេញពីសំណាក់ថៅកែសង្វៀនជល់មាន់លោកជាសនពិសិដ្ឋនោះដែរ ព្រោះជាពាក្យសន្យា។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១៣:២០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដឹកនាំបញ្ជាដោយលោកវរៈសេនីយ៍ឯក ឌុក ធីយ៉ា អធិការនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានចុះបង្ក្រាបទីតាំងសង្វៀនល្បែងស៊ីសងជល់មាន់ដីមួយកន្លែងនៅចំណុចធាតុត្រពាំងស្រង៉ែ ស្ថិតក្នុងភូមិត្រពាំងស្រង៉ែ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ដោយក្នុងនោះសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យដែលជាមុខសញ្ញាលេងល្បែងស៊ីសងជល់មាន់ដីបានចំនួន 0៦នាក់មានឈ្មោះដូចខាងក្រោម:
១.ឈ្មោះ ប៉ាក់ សារ៉ាត់ ភេទប្រុស អាយុ ៤៥ឆ្នាំ មានទីលំនៅភូមិអង្គតាងឹល ឃុំគុស ស្រុកត្រាំកក់,២.ឈ្មោះ ឡុង សៅ ភេទប្រុស អាយុ ៦៨ឆ្នាំ មានទីលំនៅភូមិត្រពាំងត្រគៀត ឃុំឧត្តមសុរិយា ស្រុកត្រាំកក់,៣.ឈ្មោះ ស្រ៊ី ថា ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិត្បែងទទឹង ឃុំតាភេម ស្រុកត្រាំកក់,៤.ឈ្មោះ វ៉ា សម្បត្តិ ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិដំណាក់ចង្អើរ សង្កាត់កែប ក្រុងកែប ,៥.ឈ្មោះ ជេន គា ភេទប្រុស អាយុ ៤៥ឆ្នាំ នៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ និង៦.ឈ្មោះ អែម ធា ភេទប្រុស អាយុ ៥៥ឆ្នាំ មានទីលំនៅភូមិព្រៃជួរ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។
ជាមួយគ្នានោះសមត្ថកិច្ចដកហូតសម្ភារៈវត្ថុតាងរួមមាន:
-មាន់ជល់ចំនួន ០៥ក្បាល (ងាប់ចំនួន0២ក្បាល) (រស់ចំនួន០៣ក្បាល)។
-ជញ្ជីងសម្រាប់ថ្លឹងមាន់ជល់ចំនួ០១គ្រឿង
-ខ្សែសម្រាប់ព័ទ្ធសង្វៀនចំនួន០១ដុំ
-ស្គុតសម្រាប់រុំខ្នាយមាន់ចំនួន០៤ដុំ
-កន្ត្រកដាក់មាន់ចំនួន១០
-ម៉ូតូចំនួន ១៦គ្រឿង
-ទូរសព្ទដៃចំនួន០៣គ្រឿង
ដោយមានបទបញ្ជាពីលោក ឧត្តមសេនីយ៍ទោស្នងការ ព្រមទាំងដឹកនាំសម្របសម្រួលនីតិវិធីដោយលោកស្រី ស៊ុន យ៉ឺត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តតាកែវ សមត្ថកិច្ចយើងបានធ្វេីការឃាត់ខ្លួនជនសង្ស័យទាំង០៦នាក់ខាងលេី រួមនិងវត្ថុតាងមកធ្វើការសាកសួរកសាងសំណុំរឿងទៅតាមនីតិវិធី។
គួរបញ្ជាក់ចំពោះសង្វៀនជល់មាន់ដីចល័តខាងលើគឺមានភាគហ៊ុនរបស់ឈ្មោះដូចខាងក្រោម
1.ឈ្មោះអ៊ូចសម្បត្តិភេទប្រុសអាយុ ៣៨ឆ្នាំស្នាក់នៅភូមិអង្គគគីឃុំពពេលស្រុកត្រាំកក់ខេត្តតាកែវ(រត់គេចខ្លួនរួច)
2.ឈ្មោះមាស សំរេចភេទប្រុសអាយុ៣១ឆ្នាំនៅភូមិត្រពាំងស្រង៉ែឃុំជាងទងស្រុកត្រាំកក់(រត់គេចខ្លួនរួច)
3.ឈ្មោះជាសន ពិសិដ្ឋភេទប្រុស អាយុ៤៦ ឆ្នាំនៅភូមិព្រៃរំដេងឃុំអង្គតាសោមស្រុក ត្រាំកក់ខេត្តតាកែវ(រត់គេចខ្លួនបាត់)និង4.ឈ្មោះសោមណាក់ហៅ អាពយ ភេទប្រុសអាយុ 35 ឆ្នាំនៅភូមិអង្គតាសោមឃុំអង្គតាសោមស្រុកត្រាំកក់ខេត្តតាកែវ(រត់គេចខ្លួនរួច) ។ អ្នកទាំងបួនខាងលើគឺជាមុខសញ្ញាបើកសង្វៀនជល់មាន់ដីផ្លែដែកនៅទីតាំងចល័ត ចាញ់ឈ្នះម្តងៗរាប់ពាន់ដុល្លារ ។
បើតាមសេចក្តីរាយការណ៍បានបន្ថែមថា ក្រុមអ្នកជល់ មាន់ដីទាំងនេះធ្លាប់អង្រួនទឹកដីស្រុកត្រាំកក់ឲ្យញាប់ញ័រជាច្រើនលើកច្រើនគ្រាមកហើយ។ រីឯសមត្ថកិច្ចនគរបាលស្រុកត្រាំកក់ក្រោមអំណាចបញ្ជាដឹកនាំរបស់លោកឌុបធីយ៉ាត្រូវគេអះអាងថា ធ្វើមិនដឹងមិនឮចំពោះករណីល្បែងទាំងនេះ។ បន្ទាប់ពីមានការផ្សព្វផ្សាយពីបណ្ដាញព័ត៌មានជាច្រើនករណីបង្ក្រាបមាន់ជល់ដីនៅទីតាំងខាងលើនេះធ្វើឡើងដោយទើសទាល់និងហាក់ដូចជាវ៉ៃបំបែកឆ្នាំងបាយខ្លួនឯង។ យ៉ាងណាក៏ប្រជាពលរដ្ឋសាទរចំពោះចំណាត់ការនេះ ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕





ចែករំលែកព័តមាននេះ