ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខេត្តបន្ទាយមានជ័យ ជូន​ដំណើរ​វរៈ​កងទ័ព​២​រូប ដែល​រង​របួស វិល​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ ក្រោយ​ជា​សះ​ស្បេី​យ

5 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ បាន​អញ្ជើញ​ជូន​ដំណើរ​វរៈ​កងទ័ព​២​រូប ដែល​មាន​របួស កាលពី​ថ្ងៃ​ទី​២៤ ខែកក្កដា…

ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ បាន​អញ្ជើញ​ជូន​ដំណើរ​វរៈ​កងទ័ព​២​រូប ដែល​មាន​របួស កាលពី​ថ្ងៃ​ទី​២៤ ខែកក្កដា កន្លង​ទៅ ក្នុង​ការ​ប្រយុទ្ធ​តតាំង​ពី​ការ​ឈ្លានពាន​សត្រូវ​សៀម បណ្តាល​ឱ្យ​រង​របួស​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត មិត្តភាព​កម្ពុជា​-​ជប៉ុន ស្រុក​មង្គល​បូ​រី ត្រូវ​បាន​អនុញ្ញាត​ឱ្យ​វិល​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​១០ ខែសីហា ឆ្នាំ​២០២៥ ។ នេះ​បើ​យោង​តាម​ក្រសួងមហាផ្ទៃ​បាន​ផ្សាយ​នា​មុន​នេះ ។

ក្នុង​ឱកាស​នោះ​ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ ក៏​បាន​ថ្លែងអំណរគុណ​ដល់​ក្រុម​គ្រូពេទ្យ​ខេត្ត មិត្តភាព​កម្ពុជា​- ជប៉ុន ស្រុក​មង្គល​បូ​រី ដែល​បាន​ខ្នះខ្នែង​យកចិត្តទុកដាក់​ក្នុង​ការ​ព្យាបាល​ជូន​ដល់​វរៈ​កងទ័ព ទទួល​បានការ​ជា​សះស្បើយ និង​បាន​វិល​ត្រឡប់​ទៅ​គេហដ្ឋាន​ជួបជុំ​ក្រុម​គ្រួសារ ប្រពន្ធ​កូន​វិញ ។

ជាមួយ​គ្នា​នោះ ឯកឧត្តម អភិបាលខេត្ត ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ភាព​អង់អាច​ក្លាហាន​របស់​វរៈ​កងទ័ព ដែល​បាន​លះបង់​សាច់​ស្រស់ ឈាម​ស្រស់ ឃ្លាតឆ្ងាយ​ពី​គ្រួសារ ប្រពន្ធ​កូន ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​។

សូម​បញ្ជាក់​ថា វរៈ​កងទ័ព​ទាំង​២​រូប​មានឈ្មោះ ៖ ១-​ពលបាលឯក ហើ​ស លឿ អាយុ​៤៤​ឆ្នាំ ឈរជើង​នៅ​តំបន់​ថ្ម​បេះដូង ស្លាប​ឆ្វេង​ប្រាសាទ​តា​មាន់ របួស​បាក់​ភ្លៅ​ស្តាំ ។ ២-​ពលបាលឯក នួន សា​រ៉ា​យ អាយុ​៥០​ឆ្នាំ ឈរជើង​នៅ​តំបន់​ថ្ម​បេះដូង ស្លាប​ឆ្វេង​ប្រាសាទ​តា​មាន់ របួស​ក្រៅ​ដៃស្តាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ