រាជធានីភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានប្រកាសបដិសេ ធចំពោះសេចក្តីថ្លែងការណ៍របស់ប្រទេសថៃ ដែលចោទថាកម្ពុជាបានដាក់មីនថ្មីនៅតាម ព្រំដែន។
ឯកត្តម ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានលើកឡើងក្នុងសន្នីសីទសារព័ ត៌មាននាព្រឹកថ្ងៃទី១០ ខែសីហាឆ្នាំ២០២៥បានលើកឡើងថាក្រសួងការបរទេស និងអន្តរជា តិសូមប្រកាសបដិសេធយ៉ាងដាច់ហង្ការចំពោះសេចក្តីថ្លែ ងការណ៍របស់ថៃដែលចោទប្រកាន់ កម្ពុជា ដាក់មីនថ្មី នៅតាមព្រំដែន។
ឯកឧត្តមបានបញ្ជាក់ថា៖« អាជ្ញាធរកម្ពុជា និងគ្រប់សកម្មភាពកំចាត់មីន និងជួយសង្គ្រោះជន ពិការដោយសារមីន បានប្រកាសបកស្រាយ និងបដិសេធរួចហើយចំពោះការចោទប្រកាន់ ដោយគ្មានមូលដ្ឋានរបស់ភាគីថៃនេះ»។
ឯកឧត្តមបានលើកឡើងថារហូតមកដល់ពេលបច្ចុប្បន្ននេះពុំមានការស៊ើបអង្កេតណាមួយដែលអាចជឿរជាក់បាន និងប្រកបដោយតម្លាភាព ត្រូវបានដំណើរការពាក់ព័ន្ធនឹងឧបទ្ទ វហេតុ ដែលបានលើកឡើងដោយភាគីថៃនោះទេ។កម្ពុជាសូមអំពាវនាវដោយឲ្យមានការអត់ធ្ងត់ ហើយជៀសវាងនូវការចោទប្រកាន់ជាសាធារណៈដោយប្រញាប់ប្រញាល់ដែលវាអាចធ្វើឲ្យប៉ះពាល់ដល់ការជឿទុកចិត្តគ្នាទៅវិញទៅមក ហើយនឹងស្មរតីបទឈប់បាញ់ ដែលចូលរួមដើម្បី ធ្វើការស្ថាបណាជាបន្ទាន់។
ជាមួយគ្នានោះដែរឯកឧត្តមអ្នកនាំពាក្យបានលើកឡើងថាកម្ពុជាទាមទារឲ្យប្រទេសថៃគោរពដោយពេញលេញចំពោះកិច្ចព្រមព្រៀងដែលសម្រេចបាននៅក្នុងកិច្ចប្រជុំវិសាមញ្ញកន្លងមកថ្មីៗនេះ របស់គណៈកម្មការកិច្ចព្រំពដែនទូទៅកម្ពុជា ថៃ (GBC) ជាពិសេសការកិច្ច ព្រមព្រៀងការរក្សាទីតាំងឈរជើងរបស់កងទ័ពនាពេលបច្ចុប្បន្ន ហើយជៀសវាងធ្វើចលនា ឬកល្បាតឆ្ពោះទៅទីតាំងម្ខាងទៀត។
យោងតាមសេចក្តីប្រកាសព័ត៌មាន អាជ្ញាធរមីនបានប្រកាសច្រានចោលចំពោះការលើក ឡើងរបស់ក្រសួងការបរទេសថៃលើករណីទាហានថៃបីនាក់រងគ្រោះថ្នាក់ដោយសារមីននៅក្នុងតំបន់ព្រំដែន ។
អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) សូមបដិសេធ និងច្រានចោលទាំងស្រុង ចំពោះសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសថៃ ដែល ចុះផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ដោយបានចោទប្រកាន់ថា កម្ពុជាបា នដាក់មីនថ្មី។
កម្ពុជានៅតែរក្សាជំហរម៉ឺងម៉ាត់ គឺមិនមានការប្រើប្រាស់ ហើយនឹងមិនប្រើប្រាស់ មិនថ្មីជាដាច់ ខាត។ កម្ពុជា មានមោទកភាព ក្នុងនាមជារដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើ ប្រាស់មីនប្រឆាំ ងមនុស្ស ដែល កម្ពុជាបានផ្តល់សច្ចាប័នក្នុងឆ្នាំ១៩៩៩ ហើយកម្ពុជាត្រូវបានទទួលស្គាល់ជា អន្តរជាតិ ចំពោះសមិទ្ធផល នៃការបោសសម្អាតមីន និងមិនមានការប្រើប្រាស់មីនប្រឆាំងមនុស្សនោះឡើយ។ កម្ពុជា បានបោសសម្អាត មីនប្រឆាំងមនុស្សប្រមាណជាងមួយលានគ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណជាងបីលានគ្រាប់ ដែលបានជួយសង្គ្រោះជីវិត មនុស្ស ជាច្រើន និងផ្តល់ដីសុវត្ថភាពដល់សហគមន៍។
អាជ្ញាធរមីនបានលើកឡើងថាមកដល់ពេលនេះ មិនទាន់មានការស៊ើ បអង្កេតផ្លូវការ និងមាន តម្លាភាព ដើម្បីបញ្ជាក់ពីការពិត នៅឡើយពាក់ព័ន្ធនឹងបញ្ហានេះ ហេតុនេះ គ្រប់ភាគីពាក់ ព័ន្ធគួរ ចៀសវាងការធ្វើសេចក្តីថ្លែងការណ៍ ជា សាធារណៈណាមួយ។ ការចោទប្រកាន់ដោយ គ្មានការពិត នឹងប៉ះពាល់យ៉ាងខ្លាំងចំពោះស្មារតីបទឈប់ បាញ់ និងបាត់ទំនុកចិត្តរវាងគ្នានិងគ្នា នៅក្នុងស្ថានភាពនេះ។
កម្ពុជាសង្ឃឹមថា ភាគីថៃនឹងគោរពបាននូវចំណុចដែលឯកភាពគ្នា ក្នុងកិច្ចប្រជុំវិសាមញ្ញគណៈ កម្មាធិការព្រំដែនទូទៅកម្ពុជាថៃ (GBC) ជាពិសេសចំណុចទី២ ដែលបានចែងថា ភាគីទាំងពីរ មិនត្រូវ ចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការមិនដើរល្បាតហួសពីទីតាំងរបស់ខ្លួ នដែលឈរជើងឡើយ។
ប្រភពបានប្ញជាក់ថា៖«យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់កិច្ចសហការជាមួយភាគីថៃ សហគមន៍អាស៊ាន និង សហគមន៍មីនអន្តរជាតិ ដើម្បីប្រកាន់ខ្ជាប់នូវសន្តិភាព និងលើកកម្ពស់សុខសុវត្ថិភាព។ កម្ពុជាប្តេជ្ញា៖ អនុលោមទៅតាមអនុសញ្ញាហាមប្រា មការប្រើប្រាស់មីនប្រឆាំងមនុស្ស រក្សាសន្តិភាព បន្តកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិ ការបច្ចេកទេស និង ច្រានចោលរាល់ការចោទប្រកាន់ណាមួយ ដែលផ្ទុយនឹងបទឈប់ បាញ់»៕
ចែករំលែកព័តមាននេះ