ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​១២​ថ្ងៃ​ហើយ​ ដែល​កងកម្លាំង​កម្ពុជា ​ត្រូវ​ទាហាន​ថៃ​ចាប់ខ្លួន​ ហើយ​មិន​ទាន់​ដោះ​លែង

2 ម៉ោង មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អនុរដ្ឋលេខាធិការ និង​អ្នកនាំពាក្យ​ក្រសួងការពារជាតិ កម្ពុជា​បាន​ថ្លែង​ថា រហូត​មក​ទល់​ពេល​នេះ​គឺ​មាន​រយៈ ពេល​១២​ថ្ងៃ​ហើយ​ដែល​កងកម្លាំង​របស់​យើង​នៅ​សេសសល់​ចំនួន​១៨​នាក់​ទៀត​នោះ​ពុំ​ទាន់​ត្រូវ​បាន​ភាគី​ថៃ​ដោះ​លែង​នៅឡើយ​ទេ…

​រាជធានី​ភ្នំពេញ​៖ លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អនុរដ្ឋលេខាធិការ និង​អ្នកនាំពាក្យ​ក្រសួងការពារជាតិ កម្ពុជា​បាន​ថ្លែង​ថា រហូត​មក​ទល់​ពេល​នេះ​គឺ​មាន​រយៈ ពេល​១២​ថ្ងៃ​ហើយ​ដែល​កងកម្លាំង​របស់​យើង​នៅ​សេសសល់​ចំនួន​១៨​នាក់​ទៀត​នោះ​ពុំ​ទាន់​ត្រូវ​បាន​ភាគី​ថៃ​ដោះ​លែង​នៅឡើយ​ទេ ខណៈ​ដែល​កម្ពុជា​ម្តង​ហើយ​ម្តងទៀត​តែងតែ​ស្នើ​សុំ ឱ្យ​មានការ​ដោះ​លែង​ស្រប​តាម​ច្បាប់​មនុស្សធម៌​អន្តរជាតិ និង​ស្រប​តាម​ការ​អំពាវ​នា វ​របស់​បណ្តា​ប្រទេស​កៃ​គូ រួម​នឹង​ស្ថាប័ន​អន្តរជាតិ​នានា​។

​ការ​ថ្លែង​របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុជា​យ៉ាង​ដូច្នេះ ក្នុង​ឱកាស​ធ្វើ​សេចក្តី​ស​ង្ខេ​ប​ព័ត៌​មាន​ប្រចាំ​ថ្ងៃ​ស្តី​ពី​លទ្ធផល​នៃ​ការ​អនុ​វត្តបទ​ឈប់​បាញ់​រវាង​កម្ពុជា​-​ថៃ ព្រឹក​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២៥ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា បាន​គូសបញ្ជាក់​ថា ក្រសួងការពារជាតិ កង​យោធពល ខេមរភូមិន្ទ ព្រមទាំង​សហគមន៍​អន្តរជាតិ គឺ​តែ​តែ​ទទូច​ទាមទារ​រហូត​ទាល់ តែ​ខាង​ភាគី​ថៃ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​នៅ​ក្រោម​ច្បាប់​អន្តរជាតិ ដោយ​យើង​មិន​ទុក​គ្រួសារ របស់​យើង​ណា​ម្នាក់​ចោល​សោះឡើយ ហើយ​កម្ពុជា​សូម​គូសបញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់ និង​ច្បាស់លាស់​បំផុត​នូវ​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​របស់​ខ្លួន​ក្នុង​ការ​អនុវត្ត​តាម​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ដោយ​ឥត​លក្ខខណ្ឌ ព្រមទាំង​ស្មារតី​នៃ​ការ​ឯកភាព​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​ទូទៅ (GBC) កាលពី​ថ្ងៃ​ទិ​០៧ ខែសីហា ឆ្នាំ​២០២៥៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ