ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អនុព័ន្ធយោធា​៩​ប្រទេស ​ចុះ​ពិនិត្យ​ស្ថាន​ភាព​​ជាក់ស្តែង​ និង​ទីតាំង​ស្នាក់​នៅ​របស់​ជន​ភៀស​​សឹកនៅ​ខេត្តឧត្តរមានជ័យ

4 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ក្រុម​អនុព័ន្ធយោធា​តំណាង​ប្រទេស​ចំនួន​៩​បាន​ធ្វើការ​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង​របស់​ជន​ភៀ​សសិ​ក​កម្ពុជា​នៅ​ក្នុង​ខេត្តឧត្តរមានជ័យ​បន្ទាប់​ពី​អនុ​វត្តបទ​ឈប់​បាញ់​ុ​។ នៅ​ថ្ងៃអាទិត្យ​ទី​១០ ខែសីហា ឆ្នាំ​២០២៥​នេះ ក្រុម​អនុព័ន្ធយោធា​បរទេស​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា (MACPP) ដែល​មាន​និវេសនដ្ឋាន​ស្ថិត​ក្នុង និង​ក្រៅប្រទេស​កម្ពុជា…

រាជធានី​ភ្នំពេញ​ ៖ ក្រុម​អនុព័ន្ធយោធា​តំណាង​ប្រទេស​ចំនួន​៩​បាន​ធ្វើការ​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង​របស់​ជន​ភៀ​សសិ​ក​កម្ពុជា​នៅ​ក្នុង​ខេត្តឧត្តរមានជ័យ​បន្ទាប់​ពី​អនុ​វត្តបទ​ឈប់​បាញ់​ុ​។

នៅ​ថ្ងៃអាទិត្យ​ទី​១០ ខែសីហា ឆ្នាំ​២០២៥​នេះ ក្រុម​អនុព័ន្ធយោធា​បរទេស​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា (MACPP) ដែល​មាន​និវេសនដ្ឋាន​ស្ថិត​ក្នុង និង​ក្រៅប្រទេស​កម្ពុជា បាន​ចេញដំណើរ​ពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​ខេត្តឧត្តរមានជ័យ ដើម្បី​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង និង​ទីតាំង​ស្នាក់​នៅ​របស់​ជនភៀសសឹក ក្រោយ​កម្ពុជា​ចូលរួម​អនុ​វត្តបទ​ឈប់​បាញ់​យ៉ាង​ពេញលេញ ដោយ​មាន​វត្តមាន​មក​ពី​ប្រទេស​ចំនួន​០៩ និង​១៤​រូប​បាន​ចូលរួម ក្នុង​នោះ​រួម​មាន ប្រទេស អូស្ត្រាលី ចក្រភព​អង់គ្លេស កា​ណា​ដា ចិន បារាំង ជប៉ុន កូរ៉េ​ខាងត្បូង ឡាវ និង​វៀតណាម​។

កម្មវិធី​ខាងលើ​នេះ​មានការ​សម្របសម្រួល​ពី ឧត្តមសេនីយ៍ឯក ផាត វិបុល​សុ​ភ័ក្ត្រ អគ្គនាយករង អគ្គនាយកដ្ឋាន​នយោបាយ និង​កិច្ចការបរទេស និង​ជានា​យក នាយកដ្ឋាន​ទាក់ទង​អន្តរជាតិ ក្រសួងការពារជាតិ រួម​និង​នាយទាហាន ក្រសួងការពារជាតិ និង​កងទ័ពជើងគោក​ជា​ច្រើន​រូប​ទៀត ដើម្បី​ធានា​ថា​បេសកកម្ម​នេះ នឹង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។

សូម​គូសបញ្ជាក់​ផង​ដែរ​ថា បេសកកម្ម និង​សកម្មភាព​នេះ​បាន​កើត​ចេញពី​លទ្ធផល​ដែល​បន្ត​ពី​កិច្ចប្រជុំ​ពិសេស និង​កិច្ចប្រជុំ​វិសាមញ្ញ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC)​កាលពី​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៥ បាន​ឯកភាព​គ្នា​អនុវត្ត​ឱ្យ​បាន​ពេញលេញ​នូវ​បទ​ឈប់​បាញ់ ដែល​សម្រេច​បាន​កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ទីក្រុង​ភូ​ត្រា​ចា​យ៉ា ប្រទេស​ម៉ា​ឡេ​ស៊ី​។

ការ​ប្ដេជ្ញា​ចិត្ត​របស់​កម្ពុជា​ក្នុង​ការ​បំពេញការងារ​ប្រកបដោយ​ស្មារតី​ស្ថាបនា ដោយ​ស្មោះត្រង់ និង​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ប្រទេស​ថៃ ប្រទេស​ម៉ា​ឡេ​ស៊ី បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ដទៃ​ទៀត និង​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ធានា​ការ​អនុ​វត្តបទ​ឈប់​បាញ់​ប្រកបដោយ​ប្រសិទ្ធភាព និង​ពេញលេញ និង​ដោះស្រាយ​រាល់​វិវាទ​ដោយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​ធម្មនុញ្ញ​អាស៊ាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ