រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសរសេរសារនាព្រឹកថ្ងៃទី១០ សីហា ឆ្នាំ២០២៥ តាមអនុសាសន៍របស់គ្រូពេទ្យ ការផឹកកាហ្វេ Starbucks ត្រូវបានកែសម្រួលមកប្រើស្ករ ០% ជំនួសនឹងការប្រើស្ករ ១០០% ៧០% ៥០% ឬ ៣០% ដូចមុន ។

សម្តេចបានប្រាប់ថា ចាប់តាំងពីមានស្ថានការនៅព្រំដែន ទើបចាប់ផ្តើមស្គាល់ និងផឹកកាហ្វេម៉ាកល្បីនេះរៀងរាល់ថ្ងៃ ចំនួន២ កែវ ក្នុងពេលព្រឹក១កែវ និងល្ងាច១កែវ ។

នៅព្រឹកនេះ សម្តេចបានចូលរួមលេងកីឡាវាយកូនគោល (Golf) ជាមួយដៃគូប្រកួតដែលមានទាំងអ្នកអត់ធ្មេញ និងអ្នកលេងខ្សោយ ។ ទោះបីអង្គុយរាប់ម៉ោងធ្វើឱ្យចង្កេះរឹង ប៉ុន្តែសម្តេចនៅតែអាចវាយបានល្អទាំង Driver, Wood និង Irons ។

សម្តេចបានបន្ថែមថា ទោះស្ថិតនៅលើតារាងវាយកូនគោល ក៏នៅតែចូលរួមដោះស្រាយភារកិច្ចបន្ទាន់ណាមួយ ពិសេសស្ថានភាពកងទ័ពនៅតំបន់ព្រំដែន ។ សម្តេចក៏បានជូនពរឱ្យប្រជាពលរដ្ឋទទួលបានចុងសប្តាហ៍ដោយមានការប្រុងប្រយ័ត្នខ្ពស់ ៕



ចែករំលែកព័តមាននេះ