ដាក់លើដីសៀ.មឯងដាក់ទៅ! កុំដាក់ឱ្យសោះលើដីកម្ពុជា
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ទាហានសៀមឯកសណ្ឋានប៉ារ៉ាបានដាក់លួសបន្លាក្នុងអូរព្រំដែនក្រោមស្ពានមិត្តភាពកម្ពុជា.ថៃរហូតដល់ស្ពានដែកជាង១០០ម៉ែត្រនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ ក្នុងភូមិសាស្ត្រច្រកខ្លងលឹក ប្រទេសថៃ ទល់មុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
លោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា នាយរងទីចាត់ការការងារព្រំដែនអគ្គបញ្ជាការនិងជាប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា.ថៃបានប្រាប់ថា នៅថ្ងៃមិញនេះមានទាហានសៀមឯកសណ្ឋានប៉ារ៉ាប្រមាណ១០ទៅ២០នាក់បានយកលួសបន្លាមកដាក់ក្នុងអូរព្រំដែនក្រោមស្ពានមិត្តភាពកម្ពុជា.ថៃរហូតដល់ស្ពានដែកដែលមានប្រវែងជាង១០០ម៉ែត្រតែដាក់ក្នុងភូមិសាស្គ្រទឹកដីថៃទេ។
លោកបានបញ្ជាក់ថា៖នៅពេលកម្លាំងទាហានថៃមកដាក់លួសបន្លាក្នុងអូរព្រំដែនក្នុងភូមិសាស្គ្រខាងដីថៃ គឺកម្លាំងចម្រុះប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានឃ្លាំមើលជាប្រចាំការពារដោយយកចិត្តទុកដាក់មិនអោយរំលោភមកលើអធិបតេយ្យភាពកម្ពុជាបានឡើយកម្លាំងកម្ពុជាមានភាពទន់ភ្លន់តែមិនទន់ជ្រាយ ហើយអង់អាចក្លាហានដើម្បីការពារបូរណៈភាពទឹកដីមិនអោយប្រទេសជិតខាងឈ្លានពានឡើយ។
លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥និងជាមេបញ្ជាការទិសទី១បន្ទាយមានជ័យបានបញ្ជាក់ថា៖នៅពេលដែលទាហានថៃបានមកដាក់ ឬព័ទ្ធលួសបន្លានៅអូរព្រំដែនក្រោមស្ពានមិត្តភាពកម្ពុជា.ថៃរហូតដល់ស្ពានដែកគឺកម្លាំងបានតាមដានមើលដោយទាហានថៃដាក់ក្នុងទឹកដីថៃដោយឡែកកម្ពុជាបានដាក់លួសបន្លាដូចគ្នាត្រង់ចំណុចភូមិព្រំដែនក្នុងភូមិសាស្គ្រទឹកដីកម្ពុជាដើម្បីការពារបទល្មើសឆ្លងដែនពីប្រទេសថៃចូលមកម្ពុជាត្រូវមានវិធានការតឹងរឹងបំផុត ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕















ចែករំលែកព័តមាននេះ