អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខវីរកងទ័ព កំពុងសម្រាកព្យាបាលរងរបួសក្នុងមន្ទីរពេទ្យបង្អែក
ខេត្តប៉ៃលិន ៖ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន…
ខេត្តប៉ៃលិន ៖ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន…
ខេត្តប៉ៃលិន ៖ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយទៅឧបត្ថម្ភ ដល់វីរកងទ័ពខេត្តប៉ៃលិន រងរបួសដោយសារផ្សែងពុល នៅសមរភូមិជួរមុខខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ក្នុងសង្គ្រាមឈ្លានពានរបស់ថៃ រយៈពេល៥ថ្ងៃ ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្ត ។
លោកជំទាវ បាន ស្រីមុំ បានបញ្ជាក់ពីទឹកចិត្តគោរពកោតសរសើរ ម្តងហើយម្តងទៀត និងដឹងគុណដល់វីរភាពកងទ័ព ដែលបានតស៊ូ លះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុការពារបូរណភាព និងសេចក្តីសុខសន្តិភាពជូនជាតិ និងប្រជាជន ព្រមទាំងសម្តែង នូវអំណរគុណដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានកំពុងបំពេញតួនាទីជាកងទ័ពអាវសជួរក្រោយ ដោយឈរលើសាមគ្គីភាព ជាធ្លុងមួយ យកចិត្តទុកដាក់មិនរាថយ បម្រើការថែទាំព្យាបាលអ្នកជំងឺគ្រប់ស្ថានការណ៍ ប្រកបដោយវិជ្ជាជីវៈ និងសេចក្តីស្រឡាញ់ អាណិតអាសូរ ។
លោកជំទាវ បានមានប្រសាសន៍លើកឡើងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ច យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជាជនភៀសសឹក ដែលបានជម្លៀសខ្លួនចេញពីតំបន់ប្រយុទ្ធគ្នាក្នុងនោះមានគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តពាក់ព័ន្ធ រៀបចំទួលសុវត្ថិភាពក៏ដូចជាដោះស្រាយទីតាំងស្នាក់នៅការហូបចុក និងសុខាភិបាលជូនបងប្អូនទាំងអស់គ្នា ។
ជាមួយគ្នានេះ ក្នុងស្មារតីខ្មែរជួយខ្មែរ ស្មារតីខ្មែរតែមួយ មានប្រជាពលរដ្ឋជាច្រើនបានចូលរួមបរិច្ចាគទាំងថវិកា និងកញ្ចប់ស្បៀងអាហារ ថ្នាំពេទ្យ និងសម្ភារប្រើប្រាស់នានាជាច្រើនទៀតជួយដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃ។
លោកជំទាវ បានមានប្រសាសន៍បញ្ជាក់ថា ផលវិបាកនៃសង្គ្រាម បានបង្កមហន្តរាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសោកនាដកម្ម ផ្តាច់ជីវិតមិនរើសមុខទាំងទាហាន និងជនស៊ីវិលស្លូតត្រង់ ហើយប្រជាពលរដ្ឋត្រូវបង្ខំចិត្តភៀសខ្លួន ចាកចេញពីផ្ទះសម្បែង ទ្រព្យសម្បត្តិ និងសត្វចិញ្ចឹមដែលមិនអាចយកមកជាមួយបាន ដែលទុក្ខលំបាកនេះធ្វើឱ្យយើងទាំងអស់គ្នាយល់យ៉ាងច្បាស់ពីតម្លៃនៃសន្តិភាព អរគុណសន្តិភាព៕
ចែករំលែកព័តមាននេះ