ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដីកា​ចាប់​ខ្លួន​​​ភរិយាអតីតប្រធានា​ធិបតី​​កូរ៉េ​ខាងត្បូង

15 វិនាទី មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​YONHAP​ថា ក្រុម​មួយ​ដឹកនាំ​ដោយ​រដ្ឋ​អាជ្ញា​ពិសេស​លោក​MIN JOONG KI កាលពី​ថ្ងៃ​ទី​៧​សីហា បាន​ស្នើ​ដីកាចាប់ខ្លួន​ប្រឆាំង​លោកស្រី​KIM KEON HEE…

ប្រទេស​កូរ៉េ​ខាងត្បូង ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​YONHAP​ថា ក្រុម​មួយ​ដឹកនាំ​ដោយ​រដ្ឋ​អាជ្ញា​ពិសេស​លោក​MIN JOONG KI កាលពី​ថ្ងៃ​ទី​៧​សីហា បាន​ស្នើ​ដីកាចាប់ខ្លួន​ប្រឆាំង​លោកស្រី​KIM KEON HEE ភរិយា​អតីត​ប្រធានាធិបតី​លោក​YOON SUK YEOL ។

សំណើ​នោះ​ត្រូវ​បាន​ធ្វើ​១​ថ្ងៃ​បន្ទាប់​ពី​លោកស្រី​KIM ត្រូវ​បាន​សួរ​ចម្លើយ​ពី​រឿង​ពាក្យ​សម្ដី​ជ្រៀតជ្រែក​ដល់​ការ​បោះ​ឆ្នោត និង​ភាព​មិន​ប្រក្រតី​ដទៃ​ៗ​ទៀត​។ ចំណែក​ស្វាមី​របស់​លោកស្រី ដែល​ក្រុង​រដ្ឋ​អាជ្ញា​ពិសេស​ប៉ុនប៉ង ចាប់បង្ខំ​នាំ​លោក​ទៅ​បង្ហាញខ្លួន​នៅ​តុលាការ ត្រូវ​អាក់ខាន​ជា​លើក​ទី​២​កាលពី​ព្រឹក​ថ្ងៃ​ទី​៧​សីហា ដោយសារ​លោក​មាន​របួស ក្នុង​ពេល​លោក​ប្រទូស្ត​រ៉ា​យ​ខ្លាំង​មិន​ឲ្យ​នាំ​ខ្លួន​លោក​ទៅ​។

ការ​ប៉ុនប៉ង​លើក​ទី​២​នាំ​ខ្លួន​លោក​YOON ឡើង​តុលាការ​ចាប់ផ្ដើម​ពី​ម៉ោង​៨​និង​២៥​នាទី​ព្រឹក​ម៉ោង​ក្នុងស្រុក​ទៅ​។ កាលពី​ថ្ងៃ​ទី​១​សីហា​ក្នុង​ការ​ប៉ុនប៉ង​នាំ​ខ្លួន​លោក​YOON ទៅ​តុលាការ លោក​បាន​ក្រាញ​ប​ដិ​សេស​មិន​ទៅ​ដោយ​យក​ក្បាល​លោក​បោក​លើ​ដី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ